សាន្ត ប៊ុនធឿន ជូនពរ សម្តេចតេជោ ហ៊ុន សែន

កន្លងមកធ្លាប់តែឃើញ លោក សាន្ត ប៊ុនធឿន គាំទ្រ និងជិតស្និតទៅនឹង គណបក្សប្រឆាំង បានបង្ហោះ ខមិន និង រូបភាព ដែលរិះគន់​ ទៅលើគណបក្សកាន់អំណាច តែពេលនេះ​ បានបង្ហោះសារគាំទ្រ និងជូនពរ​សម្តេចតេជោ ហ៊ុន សែន។ ពេលថ្មីៗនេះ គឺនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០១៧ ម្សិលម៉ិញនេះ នៅក្នុងគណនីហ្វេសប៊ុក របស់ លោក  សាន្ត ប៊ុនធឿន បានសរសេរសាជូនពរថា ៖ ក្នុងនាមខ្ញុំបាទ សាន្ត ប៊ុនធឿន ចាង ហ្វាងកាសែតសារព័ត៌​មាន​សំឡេងស្នេហាជាតិ និង ក្រុមការងារ និងជាប្អូនធម៌លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ​សូមគោរព​ជូនពរ សម្តេចតេជោ ហ៊ុន...

ឃឹម វាសនា ថា អាចារ្យA ចង់លេងជាមួយសច្ចៈឬ?

រឿងហេតុវាបានចាប់ផ្តើមពីអាចារ្យAនិយាយថា​ ខ្ញុំនិយាយរឿងអំណាចប្រមូលផ្តុំហ្នឹងគឺខុសហើយ។​ នៅប្រទេសណាក៏អ្នកដឹកនាំកំពូលរបស់ជាតិមានសិទ្ធិចាត់តាំងមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្តតួយ៉ាង​ កូនប្រពន្ធបងប្អូនខ្លួនអោយកាន់តំណែងធំៗក្នុងប្រទេសបានដែរ។​ ការពិតនៅស្រុកគេ​ អ្នកដឹកនាំកំពូលអាច តែតាំងអ្នកណាបានក្នុងរង្វង់អំណាចដែលគេបានកំណត់ហើយ​ តែនៅស្រុកខ្មែរសិទ្ធិអោយអ្នកដឹកនាំកំពូល តែតាំងមនុស្សមិនមានដែនកំណត់ទេ។​ចំណុចខុសគ្នាគឺនៅត្រង់ហ្នឹង។ គាត់យល់ខុសតែគាត់មកចោទLDPថានិយាយចំណុចនេះខុស​ រឿងពិតគឺគាត់ទេដែលយល់ខុសក្នុងរឿងនេះ។​ ផ្លូវដែលត្រ​ឹមត្រូវគឺមានតែមួយគត់គឺគាត់និងក្រុមគាត់ត្រូវតែទទួលស្គាល់ថា​ ពួកគាត់បានយល់ខុសត្រង់ ចំណុចនេះមែន​ ទើបគាត់អាចចាប់ផ្តើមនិយាយរឿងអីផ្សេងអំពីLDPយើងបានដោយធូរចិត្ត​ តែបើគាត់នៅតែខំ ការពារកំហុសគាត់រឿងហ្នឹង​ គាត់និងក្រុមរបស់គាត់កំពុងបង្កើតកំហុសច្រើនបន្តទៀត​ យើងនឹងបន្តវាយABC ត្រង់ចំណុចនេះអត់លែងទេ​។​មកលេងជាមួយសច្ចៈឬ? យើងឈរលើភាពត្រឹមត្រូវ​ ABC ឈរលើការការពារ កំហុស​ យើងLDPមានប្រៀបជាងរហូត។​ សូមអញ្ជើញសាកនឹងការពិតចុះ​ ក្រុមនេះគឺក្រុមមមាចមិនស្គាល់ភ្លើង។​  

​មេឃុំ​បក្ស​សម ​រង្ស៊ី ​និង​សិទ្ធ​មនុស្ស ​អាច​ប្រ​ឈម​មុខ​នឹង​បាត់​តំ​ណែង ​បើ​សិន​ពួក​គេ​ឈរ​ឱ្យ​បក្ស​សង្គ្រោះជាតិ?​

ក្រសួងមហាផ្ទៃ ចេញ​លិខិត​ប្រកាស​មិន​ទទួលយក​ការស្នើសុំ​របស់​គណបក្ស សម រង្ស៊ី ជុំវិញ​ការបន្ត​តួនាទី ក្រុមប្រឹក្សាឃុំ/សង្កាត់​អាណត្តិ​ទី ៣ ដោយ​ចូលរួម​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ​នោះទេ កាលពី​ថ្ងៃទី០៦ មេសា។ ក្រសួងមហាផ្ទៃ​លើក​ហេតុផល​ថា​ផ្ទុយ​នឹង​ច្បាប់ ប៉ុន្តែ​ការលើកឡើង​ដូច​ច្នេះ ត្រូវបាន​សង្គម​ស៊ី​វិល​​លើកឡើងថា ជា​ហេតុផល​នយោបាយ ។ ក្រសួងមហាផ្ទៃ​បានបង្ហាញ​នូវ​អត្ថន័យ​សង្កត់ធ្ងន់ តាមរយៈ​លិខិត​មួយ​ដែល​ផ្ញើ​ទៅជូន ប្រធានស្តីទី​គណបក្ស​ស​ម រង្ស៊ី លោក ទាវ វ​ណ្ណុល ថា «ដោយ​អនុ​លោម​តាម​មាត្រា១៥ និង​មាត្រា១៦ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ មិន​អាចជា​សមាជិករ​បស់​គណបក្សនយោបាយ​លើសពី​មួយ ក្នុងពេល​តែមួយ​បានទេ។ ក្នុងករណី​ដែល​បុគ្គល​មួយរូប ចូល​ជា​សមាជិក​គណបក្ស​នានា​យ៉ាងច្រើន សមាជិកភាព​ក្នុង​គណបក្សនយោបាយ​ចុងក្រោយ ត្រូវ​ចាត់ទុកជា​បានការ។ ដូច្នេះ​ប្រសិនបើ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ណា​ម្នាក់ ទៅ​ឈរឈ្មោះ​នៅ​គណបក្ស​ផ្សេង សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នោះ នឹងត្រូវ​បាត់បង់​សមាជិកភាព​ពី​គណបក្សនយោបាយ​របស់​ខ្លួន ស្របតាម​បទ​ប្បញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ហើយ​ផ្អែក​តាម​មា​ត្រា​១៥ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់...

អ្នក​វិភាគឯករាជ្យ​ចាត់​ទុក​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ថា​ធ្វើ​ឡើង​តាម​អារម្មណ៍!

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស និង​គណបក្ស​ប្រជាជន​កម្ពុជា បែប​អត្តនោម័តិ ដែល​ធ្វើ​ការ​សម្រេច​អ្វីៗ​តាម​តែ​ទំនើង​ចិត្ត​របស់​លោក​ប៉ុណ្ណោះ៖ «ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ត្រង់​សម្ដេច ជា ស៊ីម លោក​ចូល​អនិច្ចកម្ម​ទៅ​គ្មាន​អ្នក​ណា​ជំនួស ហើយ​សម្ដេច​តេជោ លេច​ធ្លោ​តែម្ដង​ទៅ។ បើ​តាម​មើល​ឥរិយាបថ និង​សកម្មភាព​វា​ហាក់​ដូច​ជា​អត់​មាន​អ្នក​ណា​ទប់ វា​ទៅ​ជា​ផ្ដាច់ការ»។ ​លោក​បន្ត​ថា លោក ហ៊ុន សែន ប្រើប្រាស់​ចរិត​ផ្ទាល់​ខ្លួន​មក​លាយឡំ​ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​នយោបាយ ដែល​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​មាន​ភាព​ក្មេងខ្ចី និង​ខ្វះ​គោលការណ៍​យូរ​អង្វែង។ ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កេត​ឃើញ​ថា លោក ហ៊ុន សែន  ដឹកនាំ​បក្ស​បែប​ឆេវឆាវ និង​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង​ការ​ដឹកនាំ​របស់​លោក ជា ស៊ីម អតីត​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ដែល​មាន​ភាព​ចាស់​ទុំ​ជាង ហើយ​នឹងធឹង​ជាង។ ប្រភព RFA

តើកងកម្លំាងខ្មែរតាមព្រំដែន គួរធ្វើតាមសៀមឬទេ?

សំណួរ​ខាងលើ​នេះ មិន​ទាន់​មានការ​បកស្រាយ​ណាមួយ​ឲ្យ​ច្បាស់លាស់​ពិតប្រាកដ​ពី​សំណាក់​មន្ត្រី​រាជរដ្ឋាភិបាល ពិសេស​មេទាហាន​និង​ប៉ូលិស​ទាំងអស់​ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ការពារ​ទឹកដី​និង​អធិបតេយ្យ​ជាតិខ្មែរ​នៅឡើយ​ទេ ។ ការ​ចោទសួរ​ខាងលើ​នេះ​ផង​ដែរ បាន​កើតឡើង ក្រោយ​ពេល​កងកម្លាំង​សមត្ថកិច្ច​ខ្មែរ​ក្នុង​ខេត្តមណ្ឌលគិរី​និង​រតនគិរី បាន​ចាប់ខ្លួន​ជនជាតិ​យួន​ជា​បន្តបន្ទាប់​សរុប​១១​នាក់ ដែល​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​នៅ​ភាគ​ឦសាន​ទាំង​ពីរ​កាលពី​ពាក់កណ្តាល​និង​ចុង​ស​ប្តា​ហ៍​មុន​នេះ ។ ក្រុម​អ្នក​តាមដាន​សង្គម​និង​ព្រំដែន​បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​ជាតិ​យួន​ដែល​ឆ្លង​ដែន​ចូល​មក​កាប់​ឈើ​ប្រណីត​នៅ​ក្នុង​ខេត្តរតនគិរី​និង​មណ្ឌលគិរី បង្ហាញ​អំពី​សមត្ថភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​កងកម្លាំង​សមត្ថកិច្ច​ខ្មែរ​តាម​ព្រំដែន ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ក៍​ស្នើ​ឲ្យ​កងកម្លាំង​តាម​ខ្សែបន្ទាត់​ព្រំដែន​ទាំងអស់​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់ រឹត​បន្តឹង​ការ​ចេញចូល​របស់​ជនជាតិ​យួន ដោយ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ ហើយក៍​ចង់​ឲ្យ​មានការ​អនុវត្ត​ដូច​ទាហាន​ឈុត​ខ្មៅ ឬ​ប៉ូលិស​សៀម​ផង​ដែរ ដែល​ធ្លាប់​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ដែល​លបចូល​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ​នា​ពេល​កន្លង​មក ។ ព្រោះ ករណី​ការ​អនុវត្ត​ច្បាប់​បំពាន​សិ​ទ្ឋិ​មនុស្ស​ពី​សំណាក់​ទាហាន ឬ​ប៉ូលិស​ដែល​ឈរជើង​តាម​ព្រំដែន មិនមែន​មាន​តែ​ទាហាន​សៀម​នោះ​ទេ ប្រទេស​ភាគច្រើន​នៅ​លើ​ពិភពលោក​ ក៍​គេ​អនុវត្ត​មិន​ខុស​ពី​សៀម​ដែរ ឲ្យ​តែ​ចូល​ខុសច្បាប់ ច្បាស់​ណាស់ បើ​មិន​ស្លាប់ ក៍​ទទួល​រង​ការ​ប្រើ​អំពើ​ហិង្សា​ដែរ ។ ដោយឡែក​នៅ​ស្រុក​ខ្មែរ ប្រសិនបើ​កងកម្លាំង​ខែ្ម​រ​តាម​ព្រំដែន​អនុវត្តន៍​ដូច​ទាហាន​សៀម នោះ​ជនជាតិ​យួន​ទំនងជា​មានការ​ខ្លាចរអា​ញញើត​នឹង​ឆ្លង​ដែន​ខុសច្បាប់​ចូល​ដី​ខ្មែរ​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ដូច​ពាក្យ​គេ​ធ្លាប់​និយាយ​គ្នា​លេង​«​បាញ់​ងាប់​មួយ ព្រមាន​១០០»​នោះ​៕

ពេទ្យ​រុ​ស្សីជា​កន្លែង​ព្យាបាល​ជា​ពិសេស​សម្រាប់​អ្នកទោស​ដែល​មាន​លុយ​ច្រើន!

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ហៅ​ពេទ្យ រុ​ស្ស៊ី ជា​កន្លែង​ព្យាបាល​ជា​ពិសេស​លំដាប់ វី​អាយ​ភី សម្រាប់​អ្នកទោស​ដែល​មាន​លុយ​ច្រើន និង​លំដាប់​ខ្ពស់​ៗ ដើម្បី​គេច​ពី​ការ​រស់នៅ​ក្នុង​ព​ន្ឋ​នាគារ តើ​ពិត ឫ​យ៉ាងណា ? កន្លង​មកមាន​មតិ​សាធារណជន​ជា​ច្រើន​រិះគន់​ថា មាន​​អ្នកទោស​មួយ​ចំនួន​ដែល​មានរឿង​អាស្រូវ ប៉ុន្តែ​មាន​លុយ​ច្រើន មាន​ដូច​ជា​ទណ្ឌិត​លោក អាំង មាលតី​, អ្នកទោស​លោក ឈូក បណ្ឌិត​, ឧកញ៉ា សុខ ប៊ុ​ន (​អ្នក​ទាំង​៣​បច្ចុប្បន្ន​នៅ​ក្រៅ​ឃុំ​) អ្នកទោស​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​ឧកញ៉ា តាន់ សេង​ហាក់ ជាដើម ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ ធ្លាប់​បាន​អនុញ្ញាត​ឱ្យមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ស្ថានភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ត្រូវការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទំនង​យូរអង្វែងបានយ៉ាង​ស្រួល​ខ្លួន​។ សូម​រំលឹក​ឡើង​វិញបើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​វេជ្ជបណ្ឌិត​ខ្លះ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​បង្ហើប​ប្រាប់​ថា លោក ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បា​វិត មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ។...

តើវាសនា CNRP ទៅជាយ៉ាងណា!

ខាងលើ​នេះ​ជា​ការ​ចោទសួរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ចំណោម​អ្នក​តាមដាន​ការ​វិត្ត​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្មែរ​នា​ពេល​បច្ចុប្បន្ន ។ ការ​ចោទសួរ​គ្នា​បាន​កើតឡើង បន្ទាប់​ពី​មានកា​រវិ​វត្ត​ប្រែប្រួល​មួយ​ចំនួន​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ដូច​ជា​ការ​លាលែង​តំណែង​ជា​ប្រធាន​គណបក្ស​របស់​លោក សម រ​ង្ស៊ី ការ​ជ្រើសតាំង​លោក កឹ​ម សុខា ជា​ប្រធាន​បក្ស​និង​អនុប្រធាន​បក្ស​០៣​រូប​ទៀត​គឺ​លោក ប៉ុ​ល ហំ​ម , លោក អេ​ង ឆៃ​អ៊ា​ង​និង​លោកស្រី មូរ សុខ​ហួរ​កាលពីដើម​ខែមីនា ឆ្នាំ​២០១៧ ។ ជាង​នេះ​ទៀត កា​រវិ​វត្ត​ចុង​ក្រោយ​នោះ​គឺ​ក្រសួងមហាផ្ទៃ​ចាត់​ទុក​សមាជ​ជ្រើសរើស​ក្បាលម៉ាស៊ីន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​០២ ខែមីនា ថា​ជា​សមាជ​ខុសច្បាប់​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​ដែល​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​ក្រសួងមហាផ្ទៃ​តម្រូវ​ឲ្យ CNRP ដូរ​សារ​នយោបាយ​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ។ តាម​គម្រោង​តំណាង CNRP និង តំណាង​ក្រសួងមហាផ្ទៃ​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែមីនា ឆ្នាំ​២០១៧ ពាក់​ព័​ន្ឋ​នឹង​ការ​សមាជ​បក្ស​ប្រឆាំង ដែល​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ពី​ភាព​ត្រឹមត្រូវ​នៃ​សមាជ​របស់​ខ្លួន ខណៈ​ដែល​នាយក​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុភ័គ​ថា សមាជ​របស់​បក្ស​ផ្ទុយ​ពី​លក្ខន្តិកៈ​និង​ថា​ការ​ពិភាក្សា​គ្នា​នា​ពាក់កណ្តាល​ស​ប្តា​ហ៍​ក្រោយ​មិន​ជជែក​អំពី​បញ្ហា​នយោបាយ​ទេ គឺ​និយាយ​តែ​អំពី​បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ...

តើតុលាការស្រុកខ្មែរ​($$$$) ឯករាជ្យ ហើយឬនៅ ?

តើការស្នើសុំ ដំឡើង ប្រាក់បៀវត្ស ចៅក្រម ព្រះរាជអាជ្ញា អាច លុបបំបាត់ អំពើពុករលួយ… ជឿឬមិនជឿ ???? ចុះបើប្រាក់ខែពួកចៅក្រម រាជអាជ្ញា ឡើងដល់៣លានរៀល ហើយៗ ពួកគាត់នៅតែពុករលួយ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ នឹង ត្រូវឆ្លើយដោះសារបែបណាជាមួយ សម្តេច តេជោសែន ប្រមុខរាជរដ្ឋាភិបាល និង ជាមេបក្សប្រជាជន ?????? ហើយបើសម្តេចហ៊ុនសែនមិនជឿទេ ???? សុំសម្តេចប្រើ មនុស្សស្និទ្ធ ធ្វើប្រជាមតិទៅ !!! ខ្ញុំនិយាយនេះគឺដើម្បីសុខសន្តិភាពជាតិខ្មែរ….ក៏ដូចជាចង់ឲ្យCpp ទទួលបានការគាំទ្រពីររាស្ត្រ….ថ្ងៃមុនឆ្លងកាត់ការងារ នៅតុលាការ ខេត្តបាត់ដំបង ធ្វើឲ្យខ្ញុំភ្លឺភ្នែកច្រើន ។ខាងក្រោមនេះជាសំណេរចាស់ ឆ្នាំ២០១៦… ភ្នំពេញ៖ ដើម្បីកុំឲ្យមាន ការប្រព្រឹត្តអំពើពុករលុយ និង មានភាព លំអៀង ក្នុងការកាត់ក្តី ក្រសួងយុត្តិធម៌ បាននិងកំពុងរៀបចំការ...

​ ប្រធាន​ក្រុម​អ្នក​វិភាគ​​ និងបោះពុម្ពសៀវភៅ​​ទស្សនៈ​នយោបាយ​របស់​លោក​គឹម សុខ

លោក ហង្ស វិទូ​ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កំពុង​រៀបចំ​បោះពុម្ព​ផ្សាយ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ​«ទស្សនៈ​សង្គម​ និង​នយោបាយ​របស់​លោក​ គឹម សុខ» ​ចំនួន​៥.០០០ក្បាល​ នា​ពេល​ខាង​មុខ។​ សៀវភៅ​នេះ​នឹង​ដាក់​លក់​នៅ​តាម​បណ្ណាគារ​ ​តូប​លក់​សៀវភៅ​ និង​អង្គការ​មួយ​ចំនួន​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ សៀវភៅ​ថ្មី​នេះ ​សង្កត់​ធ្ងន់​ទៅ​លើ​ គំនិត​គិត​ជាតិ​១០០​ទស្សនៈ​ របស់​លោក​ គឹម សុខ​ ដែល​ភាគច្រើន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​សាមគ្គីភាព​ និង​មាន​ភាព​ឈ្លាសវៃ​ ចៀស​វាងការចាញ់បោក​អ្នក​នយោបាយ​ជាដើម។ ការបោះពុម្ព​សៀវភៅ​នេះ​បាន​ទទួល​ការ​យល់​ព្រម​ពី​លោក​ គឹម សុខ ​តាម​រយៈ​មេធាវី​របស់​លោក​ ព្រម​ទាំង​ទទួល​បាន​ការ​អនុញ្ញាត​ស្រប​ច្បាប់​ពី​បណ្ណាល័យ​ជាតិ​រួច​ហើយ។ ​ លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ប្រាប់​ VOA ​ថា ​ការ​បោះពុម្ព​សៀវភៅ​នេះ ​គឺជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​រៀបរៀង​ ហើយ​លោកថា​ ក្នុង​ករណី​ដែល​បណ្ណាល័យ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​បោះពុម្ព​ហើយ​នោះ​ មាន​ន័យ​ថា​ សៀវភៅ​នេះ​ពុំ​មាន​អ្វី​ឆ្គាំឆ្គង​នោះ​ទេ។​ លោក​បន្ត​យ៉ាង​ដូច្នេះ៖​ «គាត់​បោះ​ម៉េច​ បោះ​ទៅ​ ជា​ការ​យល់​ឃើញ​របស់​គាត់។​ បើ​គេ​និយាយ​អី​មាន​ជេរ​រដ្ឋាភិបាល​អី...

Stay connected

126,800FansLike
65,205FollowersFollow
6,769SubscribersSubscribe
- Advertisement -

Latest article

តណ្ហា​ពុះកញ្ជ្រោល គូស្នេហ៍​ថៃ យក​ផ្សារ​ទំនើប ឡើងឋានសួគ៌

ថៃ ៖ ព័ត៌មាន​ដ៏​ក្តៅ​មួយ នៅ​ក្នុង​បណ្តាញ​សង្គម​ថៃ ដោយ​មាន​រូបភាព​សង្សារ​មួយគូ បាន​បើក​ប្រ​តិ​បត្ត​ការ​ក្តៅ​សាច់ ពោល​គឺ​បាន​រួមរ័ក​គ្នា​យ៉ាង​ត្រេកត្រអាល នៅ​ផ្សា​ទំនើប​មួយ ដោយ​មិន​ខ្មាស ភ្នែក​អ្នក​ដទៃ ។ បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក SSBN-Thailand របស់​ថៃ បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ នេះ​ដោយ​ដកស្រង់​រូបភាព​ដ៏​រោលរាល​ជា​ច្រើន​សន្លឹក​របស់​សង្សារ​មួយគូ​នេះ ខណៈ​ពួក​គេ​កំពុង​រួមរ័ក​គ្នា ក្នុង​ហាង​ល្បី​មួយ​កន្លែង ដោយ​មិន​ខ្វល់​ថា ជាទី​សាធារណៈ ដែល​មាន​មនុស្ស​ម្នា​កំពុង​ដើរ​ឆ្លងកាត់ នោះ​ឡើយ ។ រូបភាព​បាន​បង្ហាញ​ពី​នារី​ម្នាក់​ស្លៀក​រ៉ូ​ប​ពណ៌​ក្រហម...

កូនចៅ​ផ្ទុះ​ប្រតិកម្ម មេ​ប៉ូលិស​ខណ្ឌមានជ័យ​កាង​បទល្មើស​និង​ដោះលែង​ជនល្មើស​គ្រឿងញៀន ជា​ថ្នូរ​និង​ប្រាក់

ភ្នំពេញ៖ លោក កែវ រដ្ឋ​វិទ្យា ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vit Yea បាន​សរសេរ​នៅ​យប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញ​មុខមក​បដិសេធ និង​ហែកកេរ្តិ៍​រឿងរ៉ាវ​ស្អុយរលួយ​នៅក្នុង​ជួរ​កងកម្លាំង​នគរបាល​ខណ្ឌមានជ័យ ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ដែល​លោក​អធិការ តេង ស៊ី​ណូ ដែល​គាត់​ថា ខ្ញុំ​ផ្ទុះអាវុធ ដោយសារ​ស្រវឹង”។ លោក កែវ រដ្ឋ​វិទ្យា ជា​ប៉ូលិស​មួយរូប...

ចប់​​ហើយ ! យាយ​ភូ គ្មាន​ទោស​ទេ ដែល​ចាក់​ដី​លុប​ឆ្នេរសមុទ្រ ខេត្ត​ព្រះ​សីហ​នុ

ព្រះ​សីហ​នុ ​៖ ​លទ្ធផល​បានដឹង​ច្បាស់​ហើយ គឺក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ គ្មាន​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​ចំពោះ​ម្ចាស់ក្រុមហ៊ុន ​ជឹ​ង សុភាព ហៅ​យាយ​ភូ ជាភរិយា​លោក​ឧកញ៉ា ឡាវ ម៉េ​ង​ឃិ​ន សមាជិក​ព្រឹទ្ធសភា នៃ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ជុំវិញ​បញ្ហា​ចាក់​ដី​លុប​ឆ្នេរសមុទ្រ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦...