ក្រុមអន្តរាគមន៍បាន បន្តសកម្មភាពជួយសង្គ្រោះកុមារ​៨នាក់ចេញពីរូងភ្នុំ ក្រោយសង្រ្គោះបាន ៤នាក់

ប្រទេសថៃ៖ មុននេះបន្តិចនៅវេលាម៉ោង​៨ ព្រឹកថ្ងៃទី​៩ខេកក្កដា​ យុទ្ធនាការជួយសង្គ្រោះកុមារទាំង​៨នាក់និងគ្រូបង្វឹកម្នាក់ជាប់នៅក្នុងរូងភ្នុំ​ត្រូវបានបន្ត ។ កាលពីយប់ថ្ងៃទី ៨ខែកក្កដា សមាជិក ៤នាក់ក្នុងចំណោម ក្រុមកីឡា​ទាំង​១៣នាក់ត្រូវបានបញ្ជូនចេញមកក្រៅដោយសុវត្ថិភាព។ នៅក្នុងសន្និសីទកាសែត​នៅវេលាម៉ោង ២១ យប់ថ្ងៃទី​៨ខែកក្កដា​ លោក​ Narongsak Osottanakorn ​មេបញ្ជាការ សង្គ្រោះ កុមារជាប់ក្នុងរូងភ្នុំបានបញ្ជាក់ថា បច្ចុប្បន្ន​យើងទើបតែជួយកុមារបាន​៤នាក់ប៉ុណ្ណោះចេញពីរូងភ្នុំ ថាំលួង​ ហើយប្អូនៗទទួលបានការមើលថែជាពិសេសនៅក្នុងមន្ទីពេទ្យ​​ Prachanukroh ។ លោកបន្តទៀតថា លោកបានជួបផ្ទាល់ជាមួយកីឡាករដែលទើបតែយកចេញពីរូងភ្នុំ​ ហើយសុខភាពរបស់ពួកគេល្អប្រសើរ។ លោក​ Narongsak ​បានបញ្ជាក់ទៀតថា​ ក្រុមជួយសង្គ្រោះត្រូវរៀបចំ ជាបន្ត ដោយប្រើប្រាស់រយៈពេល ១០ម៉ោង ដើម្បីបញ្ជូនសម្ភារៈអ៊ុកស៊ីហ្ស៊ីន ចូលទៅខាងក្នុងដើម្បីត្រៀម បញ្ជូនកុមារចេញមកក្រៅ​។ លោកក៏បានអរគុណដល់ មិត្តភក្តិនៅលើពិភពលោក ដែលបានគៀកស្មាថៃ​ជួយដល់ សកម្មភាពជួយសង្គ្រោះនេះ។ លោក​បន្តទៀតថា ការជួយសង្គ្រោះកុមារ ទទួលបានជោគជ័យលើសពីការស្មាន​​ ប៉ុន្តែភារិកិច្ចនៅមិនទាន់ដល់ទីបញ្ចប់ រហូតដល់កីឡាករចុងក្រោយបានបញ្ជូនចេញពីរូងភ្នុំ។ នៅក្នុងសកម្មភាព...

រក​ឃើញ​ហើយ ​​ទាំង​១៣​នាក់​ដែល​​បាត់​ខ្លួន​ក្នុង​រូងភ្នំ មានជីវិត​​នៅ​ឡើយ​

បាងកក ៖ រយៈពេល​៩​ថ្ងៃ ៥​ម៉ោង ៤១​នាទី​និង ១៥​វិនាទី អភិបាលខេត្ត​ឈាង​រ៉ៃ បាន​ប្រកាស​ថា ក្រុម​សង្គ្រោះ (​ក្រុម​មុជទឹក​) បាន​រក​ឃើញ​អ្នក​បាត់​ខ្លួន​ទាំង ១៣​នាក់​ហើយ នៅ​ទីទួល​មួយ​ក្នុង​រូងភ្នំ ស្ថិត​នៅ​ចម្ងាយ​៤០០​ម៉ែត្រ​ចុង​ក្រោយ ។ លោក ណា​រ៉ុ​ង សាក់​អូ​សា​ថា​ន​កាន អភិបាលខេត្ត​ឈៀង​រ៉ៃ ថ្លែងប្រាប់​សារព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ថៃ អោយ​ដឹង​ថា ក្មេង​ៗ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​ពួក​គេ​ម្នាក់ ត្រូវ​បាន​ក្រុម​សង្គ្រោះ​រក​ឃើញ​ហើយ នៅ​ម៉ោង​២២​និង​៣៣​នាទី​យប់ ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ពួក​គេ​នៅ​មានជីវិត និង​សុវត្ថិភាព​ទាំងអស់ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ហេវ​ហត់​អស់កម្លាំង​ស្ទើរតែ​បើកភ្នែក​មិន​រួច​ទៅ​ហើយ រង​ចាំ​នាំ​ឡើង​មក​ក្រៅ​ល្អាង​វិញ ។ ទោះបីជា​បែប​នេះ​ក្តី ពេល​នេះ​ក្រុម​សង្គ្រោះ​កំពុង​ជួយ​សង្គ្រោះ​រាង​កាយ​បឋម​សិន ដោយសារ​តែ​ការ​ខ្វះ​ស្បៀងអាហារ​ជា​ច្រើន​ថ្ងៃ មុន​ពេល​ចេញពី​ល្អាង ។ គិត​មក​ត្រឹម​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នេះ ពួក​គេ​មិន​ទាន់​ចាក​ចេញពី​រូងភ្នំ​មក​វិញ​នៅឡើយ​ទេ ព្រោះតែ​ស្ថានភាព​ក្នុង​នោះ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ដោយសារ​ចម្ងាយ​ដ៏​ឆ្ងាយ ហើយ​ចំណុច​ខ្លះ គឺ​ក្រុម​ជំនាញ​សង្គ្រោះ​បាន​អះអាង​ថា ពួក​គេ​ត្រូវ​មុជ​កាត់​ភក់​ថែម​ទៀត​ផង ទើប​អាច​ត្បុល​ទៅ​ដល់​កន្លែង​ដែល​មនុស្ស​ទាំង​១៣​នាក់​បាន...

ក្រុម​កីឡាករ​វ័យក្មេង​ថៃបាត់​ខ្លួន​៥​ថ្ងៃ​ យ៉ាង​អាថ៌​កំបាំងក្នុង​ល្អាង​ភ្នំ

ប្រទេស​ថៃ ៖ នៅ​ចំណុច​ល្អាង​ភ្នំ​​ហ្លួង នៅ​ស្រុក​មៃ​សៃ ក្នុងខេត្ត​ឈៀង​រ៉ា​យ ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ មាន​ក្រុមកីឡាករ​បាល់ទាត់​វ័យក្មេង​ ចំនួន​១៣​នាក់ ព្រមទាំង​គ្រូបង្វឹក​ផង​នោះ បាន​បាត់​ខ្លួន​យ៉ាងអាថ៌​កំបាំង​នៅ​ក្នុង​ល្អាង​នេះ​ ចំនួន​៥​ថ្ងៃ​មក​ហើយ នៅ​តែ​មិន​ទាន់​រក​ឃើញ​វិញ ខណៈ​ពួក​គេ​បាន​ទុក​កង់ និង​ស្បែកជើង​របស់​ពួក​គេ​នៅ​ខាងក្រៅ​ល្អាង ។ ម្សិលមិញថ្ងៃ​ទី​២៦ មិថុនា អាជ្ញាធរថៃ​បាន​ព្យាយាម​ជួយ​សង្គ្រោះ​ក្មេង​ៗ​ទាំងនោះ ដោយ​អាជ្ញាធរ​មានក្រុម​ជួយ​សង្គ្រោះ​មាន​ទាហាន​ថៃ និង​ប្រជាពលរដ្ឋ​ផង​ដែរ បាន​បញ្ជូន​ម៉ាស៊ីនបូមទឹក​ខ្នាត​យក្ស ​ចំនួន​៨​គ្រឿង​ បូមទឹកចេញពី​ល្អាង​នោះ ។ ដោយសារ​តែ​មានទឹក​ជន់​ច្រើន​នៅ​ក្នុង​ល្អាង​នោះ (​គឺ​ទឹក​ជន់​ឡើង​នៅ​ក្នុង​ល្អាង​ជា​រឿយ​ៗ​ក្នុង​កម្រិត​៤​សង់ទីម៉ែត្រ​ក្នុង​១​ម៉ោង​) ទើប​មានការ​បញ្ជា​ឲ្យ​ដកថយ​កម្លាំង រងចាំ​បន្ត​ជួយ​សង្គ្រោះ​ចាប់ពី​ម៉ោង​៦​ល្ងាច​បន្ត​ទៀត ។ ​ក្រុម​ជួយ​សង្គ្រោះ​សន្និដ្ឋាន​ថា ក្មេង​ៗ​ទាំងនោះ តាំងពី​​ថ្ងៃ​បាត់​ខ្លួន រហូត​មក​ដល់​ថ្ងៃ​ទី​២៦ មិថុនា អាច​មាន​កម្លាំង​ចុះ​ខ្សោយ ឬ​មាន​សត្វ​ទិច ឬ​ខាំ​ជាដើម ហើយ​ពួក​គេ​ត្រូវ​ជួបនឹង​ភាព​ងងឹត​, ទឹក​ជន់​មក​ជា​រឿយ​ៗ និង​ជួបនឹង​ឧបសគ្គ​ជា​ច្រើន​ទៀត នៅ​ក្នុង​ល្អាង​ភ្នំ​នេះ ហើយមាន​ភ្លៀង​ធ្លាក់​ចូល​ទៅ​ក្នុង​ល្អាង ជាហេតុ​ទឹក​ជន់បិទផ្លូវ​មិន​ឲ្យ​ពួក​គេ​ចេញ​មក​ក្រៅ​បាន ។ ​ក្រុម​ជួយ​សង្គ្រោះបាន​ប្រទះ​ឃើញ​ដានជើង ហើយ​ក៏​សន្និដ្ឋាន​ថា គួរតែ​ជា​ដានជើង​របស់​ក្មេង​ៗ...

​១០០នាក់ស្លាប់ និង០៤នាក់រងរបួស ករណី ធ្លាក់យន្តហោះ​នៅគុយបា

គុយបា៖ យោង​តាមសារព័ត៌​មាន ស៊ីនហួរ ចេញផ្សាយ​នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះ ថា មានយន្តហោះមួយ​គ្រឿង​របស់​ក្រុមហ៊ុន Cuban Airline ជាមួយមនុស្ស ១០៤នាក់ ធ្លាក់ នៅក្បែរ​​អាកាសយានដ្ឋាន​ទីក្រុង ឡាហាវ៉ាន់ (Havana) ប្រទេស​គុយបា បន្ទាប់ពីហោះ​ចាក ចេញ​ពី​អាកាស​យានដ្ឋាន​ប៉ុន្មាននាទី ដោយក្នុង នោះ​​ក្រុមសង្គ្រោះ​បានរកឃើញអ្នក​នៅរស់តែ ០៤នាក់ ប៉ុណ្ណោះ ហើយដោយ​ឡែក​​មនុស្ស ១០០នាក់គត់​បានបាត់​បង់​ជីវិត។ យន្តហោះដែល​ធ្លាក់នោះជា​ប្រភេទ Boeing 737-201 ហើយ​មិនទាន់​ដឹងពីមូលហេតុ​ច្បាស់​លាស់​នៃការធ្លាក់នៅឡើយ​​នោះទេ ដោយវា​កំពុងស្ថិត​នៅក្នុងការ​ស៊ើប​អង្កេត។ ដោយឡែក​ប្រធានាធិបតី​គុយបា លោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Diaz-Canel) បានទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ និងបានថ្លែង​តាមកញ្ចក់​ទូរទស្សន៍​ថា «នេះគឺជាព័ត៌មាន​មិនល្អ, ជនរងគ្រោះ​មានចំនួន​ច្រើនណាស់...»។ គួរបញ្ជាក់ថា យន្តហោះខាង​លើនេះមានគោល ដៅ​ពីរដ្ឋធានីឡាហាវ៉ាន់...

គ្រោះថ្នាក់​ចរាចរណ៍ ពីរ​ថ្ងៃ​ដំបូង​នៃ​ថ្ងៃ​សង្ក្រាន្ត​ថៃ ស្លាប់​ជិត ១០០​នាក់ របួស​ជាង ១០០០​នាក់ ​

ថៃ៖ ត្រឹម​រយៈពេល ២​ថ្ងៃ​ដំបូង នៃ​ថ្ងៃ​សង្ក្រាន្ត​របស់​ថៃ មាន​មនុស្ស ៩៩​នាក់​បាន​ស្លាប់ និង ១០៨៥​នាក់​បាន​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Arkhom Termpittayapaisith រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​ថៃ នៅ​ថ្ងៃ​ទី១៣ ខែ​មេសា ២០១៨​នេះ។ លោក​រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ថៃ​បាន​បញ្ជាក់​ថា ៤៣% នៃ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង ២៤% ដោយសារ​បើក​លើស​ល្បឿន​កំណត់។ លោក​បន្ថែម​ថា កាលពី​ថ្ងៃទី១២ ខែ​មេសា ២០១៨ ម្សិលមិញ មាន​គ្រោះថ្នាក់​ចរាចរណ៍ ៥៧៩​ករណី បណ្ដាល​ឲ្យ​ស្លាប់ ៦០​នាក់ និង​របួស ៦២៤​នាក់៕ ប្រភព៖ Bangkokpost

ឡាវ​ស្នើ​ដាក់​ ចង្វាក់​រាំ​វង់​ជា ​សម្បត្តិ​បេតិកភណ្ឌពិភពលោករបស់ UNESCO

បរទេស៖ ប្រទេស​ឡាវ​កំពុង​ស្នើ​សុំ​ដាក់​ចង្វាក់​រាំ​វង់ ដែល​ជា​ចង្វាក់​រាំ​ប្រពៃណី​​ដ៏​ល្បី​មួយ​ជា​​សម្បត្តិបេតិកភណ្ឌពិភពលោករបស់​ UNESCO។ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មីនា​ កន្លង​ទៅ​នេះ​ មាន​កិច្ច​ប្រជុំ​មួយ​ដឹក​នាំ​ដោយ​លោក​ Bouangern Xaphouvong អនុរដ្ឋមន្ដី្រ​ក្រសួង​ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍​ឡាវ បាន​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​ពី​ផ្នែក​ពាក់ព័ន្ធនានា​ រៀប​ចំ​កិច្ចការ​ផ្សេងៗ​ក្នុង​ការ​ស្នើ​សុំ​ដាក់ចង្វាក់​រាំ​នេះ​ ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ជា​ផ្លូវការ។ គិត​មក​ត្រឹម​ពេល​នេះ​គឺ​មាន​រយៈ​ពេល​តែ​១​ខែ​ប៉ុណ្ណោះ ​ដែល​លោក Bosengkham Vongdara រដ្ឋមន្ត្រី​ក្រសួង​ ព័ត៌មាន​ វប្បធម៌​ និង​ទេសចរណ៍ បាន​រៀប​ចំ​គណៈកម្មាធិការ​ដើម្បីត្រួស​ត្រាយ​ផ្លូវ​ ក៏​ដូច​ជា​ឯកសារ​ផ្សេងៗ​ចាំ​បាច់​។ អ្នក​ចូល​រួម​កិច្ច​ប្រជុំ​នោះ​ក៏​បាន​ពិភាក្សា​​នៃ​ការ​ដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​ផ្សេងៗ​ទៀត​ដូច​ជា ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​របស់​ឡាវ កម្មវិធី​បុណ្យ​សប្បុរសធម៌ (Almsgiving) ពិធី​បុណ្យ​ព្រលឹង (Baci) និង​បុណ្យ​ប្រពៃណី​ឡាវ (Kong Khao) ​ផង​ដែរ។ កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ UNESCO ទើប​តែ​ទទួល​ស្គាល់​ ឧបករណ៍​ភ្លេង​ "ខ្លុយ​ខេន" ជា​ផ្នែក​មួយ​នៃ​សម្បត្តិ​វប្បធម៌​ប្រចាំ​ប្រទេស​ឡាវ៕ប្រភព៖ Thelaotiantime

ព្រៃផ្សៃណាស់ ម្ដាយចិត្តអាប្រិយបានដឹកដៃកូនអាយុ៣ខួប យកទៅបោះចោលនៅក្នុងទឹករហូតលង់ស្លាប់ហើយក៍ដើរមកវិញធ្វើប្រងើយ

ថៃ៖ មិនគួរអោយជឿរថាអាចនឹងមានរឿងបែបហ្នឹងកើតឡើងឡើយ ដែលកាលពីវេលាម៉ោង២រសៀលមានគេប្រទះឃើញសាកសពក្មេងអាយុ៣ខួបអណ្ដែតទឹក ធ្វើអោយមានកាភ្ញាក់ ផ្អើលជាខ្លាំង ព្រោះគិតថាក្មេងត្រូវលង់ទឹកស្លាប់ ក្រោយមកសមត្ថកិច្ចក៏បាន បើកកាំមេរាសុវត្តិភាពមើលចង់ដឹងពីដើមហេតុ ស្រាប់តែសង្កេតឃើញថា ក្មេងមិនបានមកលេងទឹក ម្នាក់ឯងនោះទេ គឺមុននឹងក្មេងនោះលង់ទឹកស្លាប់គឺម្ដាយរបស់គេបានដឹកដៃរគេឆ្លងថ្នល់មកតែមួយ សន្ទុះ ក្រោយមកឃើញម្ដាយរបស់ ក្មេងដើរមកវិញតែម្នាក់ឯង។ សមត្ថកិច្ចក៏សម្រេចចិត្តទៅចាប់ខ្លួនម្ដាយរបស់ក្មេងមកសួចម្លើយចុងក្រោយទើបនាងសារភាពថា ខ្លួន ពិតជាដឹកដៃរកូនប្រុសយកទៅបោះចោលក្នុងទឹក មែន មូលហេតុគឺដោយសាពឹងសាច់ញាត្តិអោយ ជួយមើលថែតែពួកគេបែជាយកមកអោយនាងមើលថែ ទៅវិញ នាងរកតែពេលធ្វើការមិនកើត នាងស្មុក ស្មាញពេកក៏យកទៅបោះក្នុងទឹកសម្លាប់តែម្ដង៕

រន្ធត់ណាស់លោកអើយ អតីតសិស្សគេដេញចេញពីសាលា បានយកកាំភ្លើងបាញ់សម្លាប់សិស្ស១៧នាក់

វ៉ាស៊ីនតោន៖ មនុស្ស​យ៉ាង ១៧នាក់ ត្រូវបាន​សម្លាប់​នៅក្នុងការ​បាញ់ប្រហារ​ ដ៏អាក្រក់មួយនៅឯ វិទ្យាល័យ​មួយកន្លែងស្ថិតនៅទីក្រុង ផាកឡេនដ៍ (Parkland) នៃរដ្ឋផ្លូរីដា (Florida) ជាការសម្លាប់ រង្គាលដ៏ធំបំផុតនៅដើមឆ្នាំ២០១៨ និងចំថ្ងៃទិវា​នៃ​សេចក្ដី​ស្រឡាញ់ Valentines Day។ នេះបើតាម​ការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ យោងតាមប៉ូលិស​នៅក្នុងតំបន់ ជនសង្ស័យត្រូវបាន​គេកំណត់​អត្តសញ្ញាណមាន ឈ្មោះ Nikolaus Cruz អាយុ ១៩ឆ្នាំ និងជាអតីត​សិស្សសាលាម្នាក់ត្រូវ​បានគេបណ្ដេញ​ចេញ។ ប៉ូលិសអាមេរិក​បាន​បន្ថែមទៀតថា ជនសង្ស័យ​រូបនេះ បានប្រើប្រាស់កាំភ្លើង​វែងមួយដើម បាញ់ប្រហារ​នៅខាងក្រៅសាលារៀន​ដោយសម្លាប់មនុស្ស ០៣នាក់ ហើយបន្ទាប់មកទើប រូបគេចូលបាញ់​សម្លាប់មនុស្ស ១២នាក់ នៅក្នុង​សាលារៀន ខណៈមនុស្ស ០២នាក់ បានស្លាប់ក្រោយ​បញ្ជូនទៅកាន់មន្ទីរពេទ្យ។ គួរបញ្ជាក់ថា បើតាមប៉ូលិស​អាមេរិក មនុស្ស ១៧នាក់...

គួរឲ្យអាសូរណាស់! យន្តហោះរុស្ស៊ីដឹកមនុស្ស ៧១នាក់ ធ្លាក់ស្លាប់ទាំងអស់

បរទេស៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​របស់​រុស្ស៊ី បាន​ធ្លាក់​បន្ទាប់​ពី​ចាកចេញ​ពី​ព្រលានយន្តហោះ Domodedovo នៅ​ទីក្រុង Moscow បណ្តាល​ឲ្យ​អ្នកដំណើរ​ចំនួន ៦៥ នាក់ និង ក្រុមការងារ​លើ​យន្តហោះ ៦ នាក់​ផ្សេង​ទៀត​ស្លាប់​ទាំងអស់។ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Saratov Airlines បាន​បាត់ខ្លួន​រយៈពេល ៤ នាទី​ប៉ុណ្ណោះ ក្រោយ​ពេល​ចាកចេញ​ពី​ព្រលានយន្តហោះ និង​បាន​ធ្លាក់​នៅ​ក្បែរ​ភូមិ Argunovo ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៨០ គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Moscow។ ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​នៅ​ឡើយ​ទេ ខណៈ​ក្រុម​អ្នក​ស៊ើបអង្កេត និង​ក្រុម​សង្គ្រោះ​បន្ទាន់ កំពុង​ធ្វើ​ការ​នៅ​តំបន់​កើតហេតុ​ដែល​គ្របដណ្តប់​ដោយ​ព្រិល។ គួរ​បញ្ជាក់​ថា យន្តហោះ​រងគ្រោះ​ប្រភេទ Antonov An-148 បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង Orsk ដោយ​ចាកចេញ​ពី​ព្រលានយន្តហោះ​នៃ​ទីក្រុង Moscow នៅ​វេលា​ម៉ោង ២ និង ២៧ នាទី​រសៀល ត្រូវ​នឹង​ម៉ោង ៦ និង...

កម្ពុជាយើងនៅពេលណា??? ប្រធានាធិបតី Duterte បញ្ជាឲ្យកំទេចឡានប្រណិតគេចពន្ធ!

ប្រធានាធិបតីហ្វីលីពីនលោក Duterte កាលពីថ្ងៃអង្គារទី ៦កុម្ភះ ខែកុម្ភះ​ ឆ្នាំ២០១៨ បានចូលរួមជា​សាក្សីក្នុង​ពិធីបំផ្លាញចោលនូវរថយន្តប្រភេទប្រណិតចំនួន​ ៣០គ្រឿង ដែលគយហ្វីលីពីនចាប់បានថ្មីៗ​នេះ​ ដោយសារ​អំពើ​រត់គេចពន្ធ។ គេបានប្រើគ្រឿងចក្រ Bulldozor ដើម្បីបំផ្លាញរថយន្តទំនើប ទាំងនោះរួមមានរថយន្តស្ព័រ រថយន្តម់ែរសឹដេស BMWនិងម៉ាកផ្សេ ងៗទៀត។ «សារលានដុល្លារ»របស់ប្រធានាធិបតីឌូទើទេ​សម្រាប់អ្នកជួញដូររថយន្តខុសច្បាប់ ប្រធានាធិបតីហ្វីលីពីន លោកឌូទើទេ បានជ្រើសរើសវិធីសាស្ត្រ ខុសពីប្រទេសនានា​សម្រាប់ប្រឆាំងក្រុម​ជួញ​ដូររថយន្តទំនើបៗខុសច្បាប់នៅក្នុងប្រទេសនេះ ។ សារព័ត៌មាន​ Sputnik ​បានផ្សាយថា៖ មានរថយន្តទំនើបៗ​ប្រមាណ​២៩គ្រឿង​មានតម្លៃរាប់លានដុល្លារ ក្នុងនោះមានរថយន្តប្រភេទ Lexus ES 300 , BMW Alpina ។ រថយន្តទាំងនោះ​រឹបអូសពីកំពង់ផែ នៅទីក្រុងម៉ានីល​ Davao និង​ Cebu ។ ក្នុងចំណោមរថយន្តទំនើបៗ​នាំចូល​គេចពន្ធ ត្រូវបានបំផ្លាញចោល ទាំងអស់​។ ប្រធានាធិបតីហ្វីលីពីន​បាន​ទៅត្រួតពិនិត្យ ដោយផ្ទាល់​នៅការកិនកម្ទេចរថយន្ត​ ក្នុងមន្ទីរពន្ធដា ទីក្រុងម៉ានីល...

Stay connected

126,800FansLike
65,205FollowersFollow
6,769SubscribersSubscribe
- Advertisement -

Latest article

តណ្ហា​ពុះកញ្ជ្រោល គូស្នេហ៍​ថៃ យក​ផ្សារ​ទំនើប ឡើងឋានសួគ៌

ថៃ ៖ ព័ត៌មាន​ដ៏​ក្តៅ​មួយ នៅ​ក្នុង​បណ្តាញ​សង្គម​ថៃ ដោយ​មាន​រូបភាព​សង្សារ​មួយគូ បាន​បើក​ប្រ​តិ​បត្ត​ការ​ក្តៅ​សាច់ ពោល​គឺ​បាន​រួមរ័ក​គ្នា​យ៉ាង​ត្រេកត្រអាល នៅ​ផ្សា​ទំនើប​មួយ ដោយ​មិន​ខ្មាស ភ្នែក​អ្នក​ដទៃ ។ បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក SSBN-Thailand របស់​ថៃ បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ នេះ​ដោយ​ដកស្រង់​រូបភាព​ដ៏​រោលរាល​ជា​ច្រើន​សន្លឹក​របស់​សង្សារ​មួយគូ​នេះ ខណៈ​ពួក​គេ​កំពុង​រួមរ័ក​គ្នា ក្នុង​ហាង​ល្បី​មួយ​កន្លែង ដោយ​មិន​ខ្វល់​ថា ជាទី​សាធារណៈ ដែល​មាន​មនុស្ស​ម្នា​កំពុង​ដើរ​ឆ្លងកាត់ នោះ​ឡើយ ។ រូបភាព​បាន​បង្ហាញ​ពី​នារី​ម្នាក់​ស្លៀក​រ៉ូ​ប​ពណ៌​ក្រហម...

កូនចៅ​ផ្ទុះ​ប្រតិកម្ម មេ​ប៉ូលិស​ខណ្ឌមានជ័យ​កាង​បទល្មើស​និង​ដោះលែង​ជនល្មើស​គ្រឿងញៀន ជា​ថ្នូរ​និង​ប្រាក់

ភ្នំពេញ៖ លោក កែវ រដ្ឋ​វិទ្យា ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vit Yea បាន​សរសេរ​នៅ​យប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញ​មុខមក​បដិសេធ និង​ហែកកេរ្តិ៍​រឿងរ៉ាវ​ស្អុយរលួយ​នៅក្នុង​ជួរ​កងកម្លាំង​នគរបាល​ខណ្ឌមានជ័យ ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ដែល​លោក​អធិការ តេង ស៊ី​ណូ ដែល​គាត់​ថា ខ្ញុំ​ផ្ទុះអាវុធ ដោយសារ​ស្រវឹង”។ លោក កែវ រដ្ឋ​វិទ្យា ជា​ប៉ូលិស​មួយរូប...

ចប់​​ហើយ ! យាយ​ភូ គ្មាន​ទោស​ទេ ដែល​ចាក់​ដី​លុប​ឆ្នេរសមុទ្រ ខេត្ត​ព្រះ​សីហ​នុ

ព្រះ​សីហ​នុ ​៖ ​លទ្ធផល​បានដឹង​ច្បាស់​ហើយ គឺក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ គ្មាន​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​ចំពោះ​ម្ចាស់ក្រុមហ៊ុន ​ជឹ​ង សុភាព ហៅ​យាយ​ភូ ជាភរិយា​លោក​ឧកញ៉ា ឡាវ ម៉េ​ង​ឃិ​ន សមាជិក​ព្រឹទ្ធសភា នៃ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ជុំវិញ​បញ្ហា​ចាក់​ដី​លុប​ឆ្នេរសមុទ្រ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦...