ពលរដ្ឋចោទមេទាហានកាងអាជីវកម្មរ៉ែមាសឲ្យចិននិងយួន

មន្ត្រី​សង្គម​ស៊ី​វិល និង​ពលរដ្ឋ​រស់នៅ​ស្រុក​រវៀង​ខេត្តព្រះវិហារ អះអាង​ថា សកម្មភាព​ជីក​យក​រ៉ែ​មាស នៅ​តំបន់​ភ្នំ​លុង និង​តំបន់​ផ្សេង​ៗ​ទៀត ដែល​ឋិត​ក្នុងភូមិ​សាស្ត្រ ឃុំ​រម​ទ​ម្យ កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ គេ​ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណាមួយ​ទប់ស្កាត់​នោះ​ទេ​។ អ្នក​ភូមិ​ថា អាជីវកម្ម​រ៉ែ​មាស​នោះ មាន​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​បាន​បើក​ការដ្ឋាន​ជីករណ្ដៅ​ចម្រាញ់​រ៉ែ​មាស ជា​ច្រើន​កន្លែង​ដោយ​មាន​សមត្ថកិច្ច​យាមល្បាត​យ៉ាង​ប្រុង​ប្រយ័ត្ន​។ ប្រជា​សហគមន៍​រស់នៅ​ឃុំ​រម​ទ​ម្យ ស្រុក​រវៀង ខេត្តព្រះវិហារ​អះអាង​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ថា ធនធាន​រ៉ែ​មាស​មាន​តម្លៃ ឋិត​នៅ​តំបន់​ភ្នំ​លុង និង​តំបន់​ផ្សេង​ទៀត​នៃ​ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ទទួល​រង​ការ​ជីក​កកាយ​បែប​អនាធិបតេយ្យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ អ្នក​ប្រព្រឹត្តិ​ទាំងនោះ​ច្រើន​តែ​ជា​ជនបរទេស​មាន​ជនជាតិ​វៀតណាម និង​ក្រុមហ៊ុន​ចិន បាន​ឃុបឃិត​ជាមួយ​អ្នកមាន​អំណាច​កាង អាជីវកម្ម​ឲ្យ​ខ្លួន​។ សេចក្ដីរាយការណ៍​របស់​សហគមន៍​អះអាង​ថា អ្នកមាន​អំណាច​មួយ​ចំនួន ក្នុង​របប​លោក ហ៊ុន សែន បាន​កាង​អាជីវកម្ម​រ៉ែ​មាស​ជា​ច្រើន​កន្លែង​នៅ​តំបន់​នោះ ក្នុង​នោះ​លោក ហ៊ីង ប៊ុ​ន​ហៀ​ង ក៏​ចេញ​មុខ​កាង​អាជីវកម្ម​រ៉ែ មាស​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ឌែ​ល ខាម ( DELCOM )​។ លើស​ពី​នេះ​មាន​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម​ជា​ច្រើន​ទៀត​ដែល​គេ​មិន​ស្គាល់ឈ្មោះ​ប្រើ​កម្លាំង​កម្មករ​រាប់​សិប​នាក់​កំពុង​ធ្វើ​សកម្មភាព​ខូង​យក​រ៉ែ​មាស​ជម្រៅ​រាប់រយ​ម៉ែត្រ​។ សហគមន៍​រស់នៅ​ស្រុក​រម​ទ​ម្យ...

គួរឱ្យអាណិតខ្លាំងណាស់ ខោអាវចាស់១កំប្លេរ បងស្លៀកមករៀនពេលព្រឹក ប្អូនស្លៀកមករៀនពេលថ្ងៃ

ការចែករំលែកបន្តិចបន្តួច​ជាទឹកចិត្តរបស់ខ្ញុំ​ ទោះខ្ញុំមិនមានលទ្ធភាពច្រើន​ តែខ្ញុំបានបំពេញជាពលរដ្ធម្នាក់ដែលជាគំរូដល់អ្នកផ្សេងឯទៀត​ ឆ្នាំនេះខ្ញុំបានចែករំលែកក្ដីស្រឡាញ់ជូនពួកគាត់នៅពោធិ៍សាត់​ ឃុំត្នោតជុំនឹងឃុំបឹងកន្ទួតរួមមានខោអាវនឹងសម្ភារ:សិក្សា​នឹងថវិកាមួយចំនួនផងដែល ។ ចូលរួមធ្វើអំពើល្អទាំងអស់គ្នា ខ្ញុំជឿថាមិនមែនមានតែប្អូនម្នាក់ទេ ហើយអំពើល្អបងប្អូនអាចធ្វើបានគ្រប់ទីកន្លែង! ពីគណនីហ្វេសប៊ុក SokMeng Leng ៖ ខ្ញុំអត់មានខោអាវមករៀនដូចគេទេ​មីងអើយ ខោអាវដែលស្លៀកពាក់មករៀននេះរបស់បងប្រុសខ្ញុំ​ គាត់ស្លៀករៀនព្រឹក ខ្ញុំយកខោអាវគាត់មកស្លៀករៀនថ្ងៃ ព្រោះមានតែមួយឈុតហ្នឹងទេ​ ត្រូវស្លៀកពីអ្នកបងខ្ញុំ​ ខ្ញុំស្លៀកអត់ត្រូវទេចង្កេះ ខោធំជើងខោកវែងត្រូវមូលជើងទើបស្លៀកបាន ​ត្រូវយកខ្សែមកចងចង្កេះខោដើម្បីបានខោអាវស្លៀកមករៀន​ ។ គណនីដដែលបានបន្តថា ខ្ញុំបានឲ្យខោអាវគាត់ពីឈុតហ្នឹង ហើយបងស្រីរបស់គាត់ដូចគ្នា​ និងសម្ភារ:សិក្សា ព្រមទាំងលុយផងដែរ នាយកសាលាថាក្រុមគ្រួសារគាត់ក្រខ្លាំងណាស់កូនបីនាក់មករៀនឆ្លាតៗណាស់ តែគ្នាមិនមានសំលៀកបំពាក់ និងសម្ភារៈសិក្សាមករៀនដូចក្មេងដទៃទេ​ ។ ដោយបានទទួលដំណឹងពីការខ្វះខាត​ និងមានការស្នើសុំពីសំណាក់គណៈគ្រប់គ្រងសាលា​ ចុងសប្តាហ៍នេះសុខម៉េងនឹងនាំយកសំភារៈសិក្សា​ និងសំលៀកបំពាក់ឧបត្ថម្ភដល់ដល់គ្រឹះស្ថានសិក្សាចំនួន៥ស្ថិតក្នុងខេត្តពោធិសាត់។ ១.​ អនុវិទ្យាល័យឈើទាល ២.​ អនុវិទ្យាល័យថ្គោលអណ្ដែត ៣.​ បឋមសិក្សាថ្គោលអណ្ដែត ៤.​ បឋមសិក្សាត្រពាំងឃ្លៃ ៥.​ បឋមសិក្សាបាយឃ្លះ ក៏ដូចជាការអំពាវនាវដល់សាធារណៈជនបានជ្រាបថា​ បើលោកអ្នកចាប់អារម្មណ៍​ លោកអ្នកអាចធ្វើការឧបត្ថម្ភតាមរយៈយើងខ្ញុំ​...

ឪពុកជនរងគ្រោះឧត្តមសេនីយ៍ឯក ចេញលិខិតរៀបរាប់ពីដំណើររឿង ករណីបាញ់ប្រហារទៅលើកូនរបស់ខ្លួន ត្រូវភ្លៅខាងស្ដាំ ដោយយល់ច្រឡំថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើសប្លន់ និងគ្រឿងញៀន

ភ្នំពេញ៖ ករណីកម្លាំងនគរបាលមួយក្រុមរបស់ខណ្ឌដង្កោ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាញ់ប្រហារទៅលើមន្ដ្រីយោធាម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ ដោយយល់ច្រឡំថា ជាមុខសញ្ញាប្រព្រឹត្តបទល្មើសប្លន់ និងគ្រឿងញៀននោះ នៅពេលនេះឪពុកបង្កើតរបស់មន្ដ្រីយោធារូបនេះ គឺឧត្តមសេនីយ៍ផ្កាយបី ឯល វណ្ណថន មេបញ្ជាការកងអនុសេនាធំការពារផ្ទាល់សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញលិខិតរៀបរាប់ពីដំណើររឿង ដែលបានកើតឡើងទៅលើកូនប្រុសរបស់ខ្លួន។ ពីដំបូងឡើយពោល កាលពីថ្ងៃកើតហេតុ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៣៖៣០នាទីរសៀល មានការភ្ញាក់ផ្អើល នៃការផ្ទុះអាវុធដោយសេចក្ដីរាយការណ៍ដំបូង គឺកើតឡើងដោយសារ កម្លាំងសមត្ថកិច្ចមួយក្រុម បានតាមមុខសញ្ញាចោរប្លន់ឡាន និងលក់គ្រឿងញៀន និងអះអាងទៀតថា បានបាញ់ទៅលើមុខសញ្ញានេះ ដោយសំអាងហេតុផល មកពីមុខសញ្ញាបាញ់តដៃមកលើសមត្ថកិច្ច។ ប៉ុន្ដែក្រោយការស៊ើបអង្កេត និងសួរនាំស្រាវជ្រាវយ៉ាងលម្អិតទៅ ការបាញ់ប្រហាររបស់សមត្ថកិច្ចខាងលើនេះ គឺជាការយល់ច្រឡំរហូតចុះទៅសុំទោស និងសួរសុខទុក្ខដោយសម្ដែងការសោកស្ដាយ ជាទីបំផុតចំពោះហេតុការណ៍មួយនេះ កើតឡើងទៅលើជនរងគ្រោះ។ យោងតាមលិខិតរបស់ឧត្តមសេនីយ៍ផ្កាយ៣ ឯល វណ្ណថន ផ្ញើជូនអគ្គនាយកអង្គភាពព័ត៌មាន Fresh News...

ខៀវ សុភ័គ ថា កម្ពុជាមិនស្វាគមន៍អ្នកទោសយួន

កម្ពុជា​មិន​ទទួលយក​អ្នកទោស​ជនជាតិ​ផ្សេង ដែល​ចង់​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បន្ទាប់​ពី​មានការ​លើក​ឡើង​ថា​មាន​អ្នកទោស​ជនជាតិ​វៀតណាម ដែល​ជាប់​ទោស​នៅ​ក្នុង​ប្រទេស​ថៃ សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ​នេះ​ថា កម្ពុជា​មិន​ធ្លាប់​មាន​ករណី​ទទួលយក​អ្នកទោស​ជនជាតិ​ផ្សេង ដែល​ចង់​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ទោះជា​មាន​ករណី​ស្នើ​សុំ​បែប​នេះ​មែន ក៏​កម្ពុជា​មិន​មាន​សមត្ថកិច្ច​ក្នុង​ការ​ទទួលយក​ដែរ​។ លោក​បន្ថែម​ថា កម្ពុជា​ទទួលយក​តែ​ជនជាតិ​ខ្មែរ​ជាប់​ទោស​នៅ​ប្រទេស​ផ្សេង ហើយ​ចង់​ផ្ទេរ​មក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។ លោក នុ​ត សាវ​នា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក៏​បាន​បញ្ជាក់​ដែរ​ថា​មិន​ដែល​មាន​ករណី​អ្នកទោស​ជនជាតិ​ផ្សេង ដែល​ជាប់​ពន្ធនាគារ​ប្រទេស​ដទៃ ផ្ទេរ​មក​ជាប់​ពន្ធនាគារ​កម្ពុជា​ទេ​។ លោក​បាន​ចោទ​ជា​សំនួ​រថា គាត់​ប្រព្រឹត្តិ​បទល្មើស​នៅ​ប្រទេស​ដទៃ ហើយ​មិនមែន​ជា​ជនជាតិ​ខ្មែរ តើយ​កមក​អនុវត្ត​ទោស​នៅ​ស្រុក​ខ្មែរ​ដូច​ម្តេច ? ។ ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ បាន​ឲ្យ​ដឹង​ថា មាន​អ្នកទោស​ខ្លះ​ជា​ជនជាតិ​វៀតណាម​ដែល​ជាប់​ទោស​នៅ​ប្រទេស​ថៃ បាន​សុំ​ផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​។ ប៉ុន្តែ​ស្ថានទូត​កម្ពុជា​តាម​រយៈ​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់​ថា ករណី​នេះ ស្ថានទូត​មិន​អាច​ដោះស្រាយ​បាន​ទេ​។ ការ​ស្នើ​សុំ​ដោយ​ជនជាតិ​វៀតណាម​នេះ កើតឡើង​បន្ទាប់​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ចុះ​សួរសុខទុក្ខ​ទណ្ឌិត​នៅ​តាម​មន្ទីរឃុំឃាំង​ក្នុង​ប្រទេស​ថៃ​។ លោក នុ​ត...

ហ៊ុន សែន៖បើគ្មានចំណែកយួនគឺកម្ពុជាមិនមានថ្ងៃនេះ

ថ្លែង​នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​យួន ក្នុង​ពិធីជប់លៀង​មួយ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ថា នៅ​ថ្ងៃ​០៧ ខែមករា ឆ្នាំ​២០១៩​ខាង​មុខ គឺជា​ខួប​៤០​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជំនះ​លើ​របប​ខ្មែរក្រហម ប៉ុ​ល ពត ហើយ​ថា​នៅ​ថ្ងៃ​ខួប​លើក​ទី​៤០​នេះ កម្ពុជា​នឹង​រៀបចំ​ពិធី​ដ៍​ធំ​ដើម្បី​រំ​ឮ​ក​ដល់​ការ​តស៊ូ​និង​ពលិកម្ម​របស់​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៍​ដូច​ជា​ប្រជាជន​កម្ពុជា និង​ជា​ពិសេស​រំលេច​ឲ្យ​ឃើញ​នូវ​គុណ​បំណាច់​របស់​កងទ័ព​ប្រជាជន​វៀតណាម ដែល​បាន​ចូលរួម​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប៉ុ​ល ពត និង​ថា​នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ ។ នៅ​ក្នុង​ពិធីជប់លៀង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម នា​ពេល​នោះ លោក ហ៊ុន សែន ក៍បាន​លើក​ឡើង​ទៀត​ថា បើ​គ្មាន​ថ្ងៃ​រំដោះ​០៧ មក​រា​នោះ​ទេ កម្ពុ​ជាក៍​គ្មាន​ថ្ងៃ​អភិវឌ្ឍន៍​មក​ដល់​ពេល​នេះ​ដែរ ។ មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បញ្ជាក់​បន្ថែម​បាន​ទេពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។ ក្រុម​អ្នកវិភាគ​នយោបាយ​បាន​លើក​ឡើង​ថា មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​បុរស​ខ្លាំង ហ៊ុន សែន តែងតែ​រំ​ឮ​ក​ចំពោះ​ការ​ចូលរួម​របស់​កងទ័ព​យួន​ជា​និច្ច​នៅ​ក្នុង​ពិធី​ដែល​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​យួន ហើយ​ថា មិនដឹង​ពេល​ណា​ទើប​ថ្នាក់ដឹកនាំ ពិសេស​លោក ហ៊ុន សែន បញ្ចប់​ការ​ប្រើ​ពាក្យ​ដែល​សំដៅ​ដល់​ការ​ដឹងគុណ​យួន​នោះ​ទេ...

ឌុប​ស្រី​ស្នេហ៍កាត់មុខ ហើយ​រោទិ៍​ម៉ូតូឌឺដង តាមកាប់របួស៣នាក់

កំពត ៖ កម្លាំង​ ​អធិការដ្ឋាននគរបាល​​ក្រុង​កំពត បាន​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ដែលជា​បក្ខ​ពួ​ក្ខ​ជនសង្ស័យ​ករណី​កាប់​យុវជន​បីនាក់ ឲ្យ​រងរបួសដោយសារខឹង​សម្បារ​រឿង​គេ​ឌុប​ស្រី​ស្នេហ៍កាត់មុខ ហើយថែមទាំង​រោទិ៍​ម៉ូតូ​របៀប​ឌឺដងដាក់ទៀតផង ។ អំពើហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង​ពី​រសៀល​ថ្ងៃ ពុធ ១៣ រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០១៨ក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត​។ ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន ១. ឈ្មោះ ភាព ផែន ភេទ​ប្រុស អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពតនិង ២. ឈ្មោះ​ចេ​ន វិត ប្រុស អាយុ ២៣ឆ្នាំ មុខរបរ​ជាង​ជួសជុលម៉ូតូ...

ស្ត្រី​អាជីវករ​លក់​ខោអាវ​ជជុះ​ម្នាក់ ចង​.​ក​សម្លាប់​ខ្លួន ក្នុង​ផ្សារ​ដេប៉ូ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ស្ត្រី​ជា​អាជីវករ​លក់ដូរ​ខោអាវ​ជជុះ នៅ​ផ្សារ​ដេប៉ូ​ម្នាក់​បាន​ចង់​.​ក​សម្លាប់​ខ្លួន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​នឹង​តូប​លក់ដូរ​របស់​ខ្លួន នៅ​ជាន់​ទី​១ ក្នុង​អាគារ​ផ្សារ​ដេប៉ូ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ និង​១៥​នាទី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ផ្សារ​ដេប៉ូ ជាន់​ទី​១ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ ស្វាយ សុផល អាយុ​៦៣​ឆ្នាំ ជា​អា​ជីករ​លក់​ខោអាវ​ជជុះ ស្នាក់​នៅផ្ទះ​លេខ​១៥៦ E1 ផ្លូវ​១៨២ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​អាជីវករ​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នឹង​ក្រមា ជាមួយ​ចម្រឹង​ដែក ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ស្ត្រី​ខាងលើ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ដឹង​ច្បាស់​នៅឡើយ​នោះ​ទេ ។ តាម​ប្រភព​ពី​អាជីវករ​ក្បែរ​តូប​ស្ត្រី​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ​មាន​ទឹកមុខ ស្រពាប់​ស្រពោន តែ​មិន​ទាន់​បាន​សួរនាំ​អ្វី​ទាំងអស់ ស្រាប់តែ​មក​ដល់​ម៉ោង​កើតហេតុ គាត់​ក៏​បានឃើញ​ស្ត្រី​រង​គ្រោះ​ចងក​ជាប់​នឹង​បង្អួច ដោយ​យក​ក្រមា​ចង​ជាប់​នឹង​ចម្រឹង​បង្អួច ពេល​នោះ​គាត់​ក៏​បាន​ស្រែកហៅ​អាជីវករ​ផ្សេង​ទៀត ឲ្យ​មក​ជួយ​សង្គ្រោះ​ផង​ដែរ តែ​អកុសល គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ...

រន្ទះ​ជើង​គ្មាន​មេត្តា ប្រហារ​ចោរឆក់​​២​នាក់ នៅ​ផ្សារ​ព្រែក​ព្នៅ ​(​វី​ដេ​អូ​)

ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​ពី​បុរស​ម្នាក់ បាន​សម្រេច ប៉ុន្តែ​រត់​មិន​រួច ព្រោះ​បុរស​ម្នាក់​បាន​ប្រើ​ជើង​រន្ទះ​ធាក់​ក្រុម​ជនសង្ស័យ​បណ្តាល​អោយ​ដួល​ម៉ូតូ ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​វាយ​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​ព្រែក​ព្នៅ ។ ហេតុការណ៍​ចោរឆក់​ខាងលើ​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​វត្ត​ពោធិ៍​មង្គល​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានមាន ៖ ​ទី​១​ឈ្មោះ សន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិធំ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ និង​ជនសង្ស័យ ទី​២​ឈ្មោះ សឿ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះអាសន្ន និង​កសាង​សំណុំរឿង​បន្ត​តាម​និ​តិ​វិធី ៕ ...

បងស្ម័គ្រអូនស្មោះ គ្រួសារជំទាស់ នាំគ្នាលេបថ្នាំកណ្តុល ចូលពេទ្យទាំង២

កោះកុង៖ គូរស្នេហ៍វ័យក្មេងមួយគូរបានសម្រេចចិត្តលេបថ្នាំកណ្តុរ​ ដើម្បីសម្លាប់ខ្លួនឯង​ ប៉ុន្តែមិនស្លាប់ ដោយ​អះអាងថា មកពីការជំទាស់របស់គ្រួសារខាងស្រី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន ។ ហេតុការណ៍​ ​នេះសមត្ថកិច្ចអោយដឹងថា គូរស្នេហ៍វ័យក្មេងមួយគូរនេះ បានលេបថ្នាំកណ្តុរសម្លាប់ខ្លួន តែមិនស្លាប់ រួចបាន​នាំគ្នាទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដោយខ្លួនឯងដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់មហាជន កាលពីវេលាម៉ោងប្រមាណជាង៨យប់នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។ បើតាមការឲ្យដឹងពីសាក្សីថា យុវវយ័គូរស្នេហ៍ដែលប្រុងធ្វើអត្តឃាតនោះ ខាងប្រុសឈ្មោះ ជិន សុខឌី អាយុ២១ឆ្នាំមុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ០១សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចំណែកខាងស្រីឈ្នោះ បុត សុភាព អាយុ២៣ឆ្នាំ មុខរបរលក់បន្លែ ទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ប្រភពដ៍ដែលបានឲ្យដឹងថា គូរស្នេហ៍វ័យក្មេងមួយគូរនេះ បានស្រលាញ់គ្នាអស់រយៈពេលជាយូរមកហើយ តែដោយសារគ្រួសារខាងស្រីមិនពេញចិត្ត ពួកគេទាំងពីរគិតខ្លីក៏សម្រេចចិត្តផឹកថ្នាំកណ្តុរដើម្បីសម្លាប់ខ្លួន ប៉ុន្តែប្រហែលជាមានការពិបាកខ្លាំងនៅក្នុងខ្លួន ពុំអាចទ្រាំបាន ក្រោយពីផឹកទៅមិនស្លាប់ភ្លាមៗ ពួកគេក៏នាំ​គ្នាមកកាន់មន្ទីរពេទ្យដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្រ្គោះ។ ប្រភពខាងលើបានបន្តថា រហូតមកដល់ពេលនេះ...

កាសែតដេលីថាខ្លួនមិនបើកឡើងវិញទេ ព្រោះរដ្ឋាភិបាលមិនច្បាស់លាស់

ចាងហ្វាង​រង​នៃ​កាសែត​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​និយាយ​ថា មិន​អាច​ប្រតិបត្តិការ​ក្នុង​ប្រទេស​វិញ​ទេ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​មិន​មាន​ភាព​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ចាប់​ហើយ លែង​ដដែល​ៗ​។ លោកស្រី Deborah Krisher-Steele ចាងហ្វាង​រង​នៃ​កា​សែ​នេះ​ប្រាប់​វី​អូ​ឌី​តាម​សារ​អេ​ឡិច ត្រូ​និ​ច​ថា ក្រោម​យុទ្ធសាស្ត្រ ”​ចាប់​ហើយ​ដោះ​លែង​” របស់​រដ្ឋាភិបាល ខ្លួន​មិន​អាច​ប្រតិបត្តិការ​អាជីវកម្ម​មួយ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ ប៉ុន្តែ​បាន​បន្ត​សេវាកម្ម​ព័ត៌មាន​អន​ឡាញ​ពី​ក្រៅប្រទេស​វិញ​ដែល​មិនមែន​ជា​លក្ខណ​:​ពាណិជ្ជកម្ម​។ លោកស្រី​បង្ហាញ​ក្តី​បារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា​ដាក់​សម្ពាធ និង​មានការ​ជំរុញ​ឲ្យ​សូកប៉ាន់​។ លោកស្រី Deborah Krisher-Steele បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖« ជា​ជាង​ទទួល​រង​ការ​ត្រួត ពិនិត្យ (censorship) ឌឹ​ដេ​លី​បាន​រៀបចំ​ដំណើរការ​ឡើង​វិញ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​របប​នេះ​ហើយ​បាន​បន្ត​ប្រតិបត្តិការ​ជា​សេវា​ព័ត៌មាន​អន​ឡាញ​និង​មិនមែន​ជា​លក្ខណ​:​ពាណិជ្ជកម្ម​។​» លោកស្រី Deborah Krisher-Steele បាន​បន្ថែម​ថា​បេសកកម្ម​របស់​កាសែត​នេះ​នៅ​ដដែល គឺ មិន​ភ័យ​ខ្លាច ឬ​លម្អៀង​«News without fear or favor» ដូច​ពី​ពេល​បង្កើត​កាលពី​២៥​ឆ្នាំ​មុន​។ សារព័ត៌មាន​ឌឹ​ខេ​ម​បូ​ឌា​ដេ​លី បាន​បិទ​កាលពី​ចុងឆ្នាំ​មុន ប៉ុន្តែ​សារព័ត៌មាន​នេះ នៅ​តែ​បន្ត ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ក្រៅប្រទេស​។ ឌឹ​ខេ​ម​បូ​ឌា​ដេ​លី​បាន​បញ្ឈប់​ការ​បោះពុម្ពផ្សាយ​កាលពី​ខែកញ្ញា​ឆ្នាំ​មុន​បន្ទាប់​ពី​មិន​មាន​លទ្ធភាព​បង់ពន្ធ​ចំនួន​៦,៣ លាន​ដុល្លារ ។ កាសែត​ខេ​ម​បូ​ឌា​ដេ​លី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកកាសែត​អា​មេ​រិច​ឈ្មោះ​ប៊ែ​រណា​ដ ឃ្រី​សឺរ​នៅ​ឆ្នាំ​១៩៩៣​។ ក្រសួងការបរទេស​កាល​ថ្ងៃ​ចន្ទ​ចេញ​សេចក្តីថ្លែងការណ៍ កាសែត​ផ្សាយ​ភាសារ​អង់គ្លេស​មួយ​នេះ​អាច​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​បាន តែ​ត្រូវ​ដោះស្រាយ​បំណុល​ពន្ធដារ​រួច​សិន​។ ទោះ​យ៉ាងណា ខេ​ម​បូ​ឌា​ដេ​លី...

Stay connected

127,594FansLike
65,667FollowersFollow
7,793SubscribersSubscribe
- Advertisement -

Latest article

មន្រ្តី CNRP ដែលជាប់បំរាម អាចធ្វើនយោបាយឡើងវិញហើយ

ដូច​តាម​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ សមាជិក​សមាជិកា​រដ្ឋសភា​ជាតិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចំនួន​១១៥​រូប​លើ​១១៥​រូប​បាន​លើកដៃ​អនុម័ត​ទាំងស្រុង​ហើយ លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ចំណែក លោក សម រ​ង្ស៊ី ឯណោះ​វិញ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​អំពាវនាវ​សូម​ឲ្យ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​រក្សា​ជំហរ​ឲ្យ​រឹង​មាំ ហើយ​ថា​កុំ​ចាញ់​ការ​សម្លុត និង​ការ​បោក​បញ្ឆោត ពី​ជន​ផ្តាច់​ការ ហ៊ុន សែន​។ បើ​តាម​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ...

ហួសចិត្ត រំលោភ ទារជំងឺចិត្ត ៣០០០ដុល្លា ជនសង្ស័យ​ព្រម​សង​តែ២៥០០ដុល្លារ ដោយ​សុំ​បង់​រំលោះមួយខែ១០០ដុល្លារ

កំពង់ឆ្នាំង៖ ក្នុងករណីរំលោភសេពសន្ឋវៈមួយ​ត្រូវគ្រួសារ​ជនរងគ្រោះ​ដាក់ពាក្យបណ្ដឹងទាមទារ​សំណង​ផ្លូវចិត្ត​ចំនួន ៣០០០ដុល្លារ តែ​ជនសង្ស័យ​ព្រម​សង​តែ២៥០០ដុល្លារ ដោយ​សុំ​បង់​រំលោះមួយខែ១០០ដុល្លារ តែ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​មិនបាន​សម្រេច ក៏​អនុវត្តតាម​ផ្លូវច្បាប់​តែម្តង។ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ថា បាន​ចាប់រំលោភ​កូនស្រី​របស់គាត់ អាយុ១៥ឆ្នាំ នៅ​ចំណុច ភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យោងតាម​ពាក្យបណ្ដឹង​ម្ដាយ​ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​ក្នុងភូមិ...

ពលរដ្ឋ ប្តឹងប្រធានពន្ធដាខណ្ឌទួលគោក ទៅ ACU និងថ្នាក់ដឹកនាំ ករណី កៀបស៊ីអាជីវករ និងកូនចៅយក លុយចូលហោប៉ៅ ផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក ត្រូវបាន ប្រជាពលរដ្ឋប្តឹងទៅ អង្គភាព ប្រឆាំងអំពើពុករលួយ (ACU) និងបាញ់ឯកសារជូនថ្នាក់ដឹកនាំ ឲ្យបានជ្រាប អំពី ករណី កៀបសង្កត់ អាជីវករ និងកូនចៅ យកលុយចូលហោប៉ៅ ផ្ទាល់ខ្លួន។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុល ចាន់រី និងឈ្មោះ ព្រំ...