ឃើញកូនស្រីធ្វើទង្វើលបែបនេះ ឪពុកមិនខឹងមិនឃាត់ បែរធ្វើរឿងភ្ញាក់ផ្អើលមួយ

បុរសជាឪពុកមកពីកោះតៃវ៉ាន់ម្នាក់ មាននាមត្រកូលថា Yang បានប្រទះឃើញកូនស្រី យកប៊ិចគូររូបលើឡាន របស់ខ្លួន ប៉ុន្តែគាត់បែរជាមិនខឹងមិនឃាត់ ហើយធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយទៅវិញ។ជំនួសឲ្យការស្ដីបន្ទោស កូនស្រីលោក Yang បែរជាអនុញ្ញាតឲ្យនាង ប្រើប្រាស់ឡានរបស់ខ្លួន ធ្វើជាផ្ទាំងសសម្រាប់បញ្ចេញស្នាដៃគំនូរ របស់នាងទៀតផង ដែលនេះពិតជាទង្វើដ៏គួរឲ្យភ្ញាក់ផ្អើលមែនទែន។ បើយោងតាមលោក Yang បានឱ្យដឹងថា គំនូររបស់កូនស្រីលោក គឺជាអនុស្សាវរីយ៍ដែលត្រូវបានចងក្រងជា រៀងរហូត នៅលើឡានរបស់លោក។ យ៉ាងណាមិញ ពេលវេលាចេះតែដើរទៅមុខ ខណៈថ្វីដៃគូរគំនូររបស់ នាងក៏កាន់តែប្រសើរ ដោយនាងអាចគូររូបបានកាន់តែស្អាត។ ស្របពេលដែលមនុស្សជាច្រើន នឹងខឹងសម្បារ នៅពេលកូនរបស់ពួកគេធ្វើបែបនេះ លោក Yang បែរនិយាយថា ឡានរបស់លោកនឹងមិនពេញលក្ខណៈឡើយ បើគ្មានគំនូររបស់កូនស្រី៕

កម្ពុជា​ គ្រោង​​ត្បាញ​ក្រមាវែង​ជាងគេ បំបែក​ឯតទគ្គកម្ម​ពិភពលោក

ក្រុម​ចលនា GoGo Cambodia នឹង​ចាប់ផ្តើម​យុទ្ធនាការ​ក្រមា «បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក» ដែល​គ្រោង​ផ្តើម​ត្បាញ​ក្រមា នៅថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​នេះ នៅ​វាល​ព្រះ​មេរុ។ ក្រុម​ការងារ​នេះ នឹង​រៀបចំ​ការ​ត្បាញ​ក្រមា​យ៉ាងតិច ១ពាន់​ម៉ែត្រ ដើម្បី​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ដោយ​អាច​ប្រើ​រយៈពេល​ដល់ទៅ ៣​ខែ។ ព្រឹត្តិការណ៍​នេះនឹង​បើក​ឲ្យ​មហាជន​ចូលរួម​ក្នុង​ការ​ជួយ​ត្បាញក្រមា​នេះ​ដោយ​សេរី​ ដោយ​អ្នក​មិនចេះ​ត្បាញ ក៏អាច​ចូលរួម​បាន​ដែរ ព្រោះ​ក្រុមនេះ​មាន​ជាង​តម្បាញ​ជំនាញ នៅ​ចាំ​បង្ហាញ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក បណ្ឌិត សាន វឌ្ឍនា ប្រធាន​ក្រុម​ចលនា GoGo Cambodia ក្នុង​ពិធី​បើក​សម្ពោធ​កាលពី​ថ្ងៃទី​១២ ខែ​មករា នៅ​សណ្ឋាគារ​សូហ្វីតែល។ យុទ្ធនាការ​​ «បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក» ធ្វើ​ឡើង​ក្នុង​គោល​បំណង​៣ធំៗ៖ ទី១. លើក​កម្ពស់​មោទនភាព​​ជាតិ​ និង​​កិត្យានុភាព​ជាតិ​នៅ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​បង្កើត​ស្នាដៃ​ថ្មី​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ទី២. បង្កើត​បរិយាកាស​ពី​ប្រជាពលរដ្ឋ​​​ទាំង​អស់​ដើម្បី​ចូល​រួម​​ថែរក្សា និង​លើកស្ទួយ​​មរតក​វប្បធម៌​ខ្មែរ។ ទី៣. ជំរុញ​សាមគ្គី​ភាព​​និង​​ឯកភាព​ជាតិ ក្រោម​ដំបូល​នៃ​ការ​រួបរួម​នៃ​ការ​បង្កើត​ស្នាដៃ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ជាតិ៕

អាណិតណាស់!ក្មេងប្រុសអាយុ៨ឆ្នាំ ដើរទៅរៀនក្រោម​សីតុណ្ហភាព-៩ សក់បានកកក្លាយជាដុំទឹកកក

ក្មេងប្រុសសិស្សសាលាម្នាក់បានទៅដល់ក្នុងថ្នាក់រៀនទាំងសក់របស់គេបានកកទៅជាដុំទឹកកក បន្ទាប់ពីគេបាន ដើរទៅរៀនក្រោម​សីតុណ្ហភាព-៩អង្សា ក្នុងចម្ងាយ ៤,៥កីឡូម៉ែត្រ។ ក្មេងតូចដ៏គួរឲ្យអាណិតនេះមានឈ្មោះថា Wang Fuman អាយុ ៨ឆ្នាំ រស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងស្រុក Shaotong ខេត្ត Yunnan ភាគខាង ត្បូងប្រទេសចិន។  សព្វថ្ងៃគេជាសិស្សរៀនថ្នាក់ទី៣ ក្នុងសាលាបឋមសិក្សា Zhuanshanbao ដែលមានចម្ងាយ ៤,៥ គីឡូមែត្រ ពីផ្ទះរបស់គេ។ បន្ទាប់ពីរូបភាពដែលបង្ហាញថា សក់របស់គេបានក្លាយទៅជាដុំទឹកកក បានបង្ហោះក្នុងបណ្តាញ សង្គម និងមានការចាប់អារម្មណ៍ពីមនុស្សរាប់លាន់នាក់នោះ មានក្រុមអ្នកសារព័ត៌មានជាច្រើនបានទៅ សម្ភាសន៍ក្មេងតូចម្នាក់នេះដល់សាលារៀនរបស់គេ។ ក្នុងបទសម្ភាសន៍ក្មេងតូចរូបនេះបានឲ្យដឹងថា រាល់ថ្ងៃរូបគេរស់នៅក្នុងគ្រួសាក្រីក្រមួយដែលមានឪពុកជាកម្មករ ហើយម្តាយ របស់គេបានរត់ចោលរូបគេ និងឪពុកជាយូរឆ្នាំមកហើយ។ ដោយសារតែភាពក្រីក្ររូបគេត្រូវដើរ ទៅរៀនរាល់ថ្ងៃ ហើយសំលៀកបំពាក់វិញក៏មិនមានច្រើន​ដែរ។ ជាក់ស្តែងក្នុងថ្ងៃកើតហេតុរូបគេត្រូវដើរទៅប្រ លង ទាំងមិនមានអាវរងាក្រាស់ៗនោះទេ​ ហើយសូម្បីតែមួកក៏គ្មានពាក់ដែរ ទើបធ្វើឲ្យសក់របស់គេកកដូចនេះ។ គេបានបន្ថែមថា...

ជីវិតថ្លៃ! ត្រូវឳពុកម្តាយចិត្តអប្រិយកប់ហើយ តែមិនស្លាប់សង្រ្គោះទាន់ពេល

ការបង្ហាញរូបថត​១​សន្លឹក​ដ៏​សែន​ខ្លោចផ្សា​បំផុត ពី​ទារក​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ត្រូវបាន​កប់​ដងខ្លួន​ទៅនឹង​ដីខ្សាច់​ក្នុង​ដី​១​កន្លែង (មិនស្គាល់ទីតាំង) ដោយ​នៅសល់តែ​ក្បាល និង​ដៃ​ម្ខាង បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សម្តែង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ជាមួយ​ពាក្យ​ជេរប្រទេច ដាក់​បណ្តាសា​រយ៉ាងធ្ងន់ធ្ងរ បំផុត ចំពោះ​ឪពុកម្តាយ​របស់​ទារក​ដ៏​អភ័ព្វ​ម្នាក់នេះ ។​ គេ​បាន​ចែករំលែក​រូបភាពដ៏​សែន​អាណោច​អាធ​ម​នេះនៅលើ​បណ្តាញ​សង្គម​ អម​ជាមួយ​សារ​សរសេរថា​៖ «​សំណាង​មួយ ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​…. ខំ​ពរ​ពោះ​៩​ខែ​១០​ថ្ងៃ បង្កើត​រួច​យកទៅ​កប់​ចោល​ទាំង​រស់ តែ​សំណាង​មាន​គេ​ឃើញ ហើយក៏​សង្គ្រោះ​ទាន់ពេលវេលា គឺ​ក្មេង​មិនទាន់​ស្លាប់​ទេ​» ។​ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បាន​ខម​មិន​វាយប្រហារ​យ៉ាង​ធ្ងន់ៗដូចៗគ្នា ទៅលើ​ស្រ្តី និងបុរស ដែលបានបង្កើត​ទារក​ដ៏កំសត់​ម្នាក់នេះ​ថា​៖ «​មី​ថោក អា​ថោក បើ​មិន​ចង់ ម្ដេច​មិន​អោយគេ​ទៅ ខំ​សាង​បាប​ម្លេះ​»។ រីឯ​អ្នកដទៃ​ទៀតថា​«​ចេះធើ្វចឹងទៅរួចដែរ អីក៏ចិត្តខ្មៅម្លេះ អាណិត​ណាស់ លោក​អើយ សូម​ព្រះ​តាម​ថែរក្សា​កូន​នេះ​ផង​»៕

ញាក់សាច់! ក្មេងស្រីម្នាក់ជួយលក់ដូរក្នុងហាង រយៈពេល២ខែ លួចលុយម្ចាស់បានរាប់ពាន់ដុល្លា

កាលពីពេលថ្មីៗនេះមានភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានករណីស្រ្តីម្នាក់ដែលរស់នៅជាមួយនឹងម្ចាស់ ផ្ទះ និងធ្វើជាឈ្នួលជួយលក់ដូរ ស្រាប់តែមានដៃជើងបានធ្វើការលួចលុយម្ចាស់ផ្ទះអស់រយៈពេល២ខែ ចាប់ តាំង​ពីពេលមករស់នៅជាមួយមក (ក្មេងស្រីមកនៅបានបានប្រហែល 9ខែហេីយមួយថ្ងៃក្មេងស្រីលួចបាន 10មឺុន ) ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Bunny Sy បានបង្ហោះនូវរូបភាព និង លុយដែលស្រ្តីជាកូនឈ្នួលបានលួច ដោយ មានទាំងលុយខែ្មរ និងដុល្លារ ជាច្រើនសន្លឹកដែលមានគិតមានចំនួន ២០០០$។ ដោយខ្លាចមានបាប​បុណ្យក៏សម្រេចព្រលែងក្មេងស្រីទៅស្រុកវិញទៅ។ ខាងក្រោមនេះគឺជាសារដែលបានបង្ហោះដោយសរសេរថា៖ នេះជាក្មេងស្រីម្នាក់ដែលជួយលក់ដូរក្នុងហាង​របស់​ខ្ញុំ ដែលបានលួចលុយ ជិត ២០០០$ លួចជារៀងរាល់ថ្ងៃ ក្នុងរយះពេលតែ២ខែប៉ុណ្ណោះ ពិតជានឹកស្មាន​មិន​ដល់ម៉ែឪអាពូកែលួច ចាប់បានដោយកាមេរ៉ាសុវត្ថិភាព បងប្អូនអើយ សូមមានការប្រុងប្រយ័ត្ន​ ចំពោះ អាជីវកម្ម​បងប្អូនរាងខ្លួន ជួយ like and share អោយឪពុកម្តាយវាបានឃើញផង!!! ក្នុងនោះដែរ មានអ្នកដែលបានជួបដូចករណីខាងលើ ក៏បានចូលរួមខលមិន ទុកជាបទពិសោធន៏ផងដែរ​ ដោយសរសរថា៖ Vipi...

ថ្លាន់ដ៏ធំសម្បើម​មួយក្បាល ត្រូវក្រុមមន្ទីរ​ពិសោធន៍ យកទៅវះពោះឃើញពងជិត ១០០ពង

ពស់​ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​ត្រូវ​គេ​ចាប់​បាន​​នៅ​ឧទ្យាន​ជាតិ Everglade ​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ​រួច​ត្រូវ​បាន​គេ​នាំ​មក​វះ​ពោះ​នៅ​មន្ទីរ​ពិសោធន៍ ស្រាប់​តែ​ប្រទះ​ឃើញ​ពង​ជិត ១០០​ពង គួរ​ឲ្យ​ភ្ញាក់​ផ្អើល។​​ក្រុម​អ្នក​ជំនាញ​បាន​បញ្ជាក់​ថា ​ពស់​​នេះ​ជា​ប្រភេទ​ពស់​ថ្លាន់​ភូមា និង​ជា​ពូជ​ធ្លាប់​​ត្រូវ​គេ​នាំ​ចូល​សហរដ្ឋ​អាមេរិក​កាល​ពី​ជិត​ ៣០​ឆ្នាំ​មុន​។ ​ចំណែក​មួយ​ក្បាល​ដែល​គេ​វះ​​នេះ​​មាន​ប្រវែង ៥,៤​ម៉ែត្រ ​​ទម្ងន់ ៧៤​គីឡូ​ក្រាម​​ជាមួយ​ពង ៩៥​គ្រាប់។ នេះ​បើ​តាម​ក្រុម​ជំនាញ​របស់​សាកល​វិទ្យាល័យ​ផ្លរីដា​បាន​អះអាង។ តំបន់ Everglades ​ជា​ជម្រក​ពស់​ថ្លាន់​មាន​ប្រភព​ពី​ប្រទេស​នៅ​អាស៊ី​​ជា​ច្រើន​ដោយ​នាំ​ចូល​កាល​អំឡុង​ឆ្នាំ ១៩៩០។ ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​មិន​បាន​បញ្ជាក់​ថា ពស់​នេះ​បាន​ងាប់​ដោយ​សារ​អ្វី​នោះ​ទេ ​គ្រាន់​តែ​បង្ហើប​ថា ក្រោយ​វះ​ពិនិត្យ​មើល​រួច​រាល់ ​ពួក​គេ​ក៏​បាន​យក​វា​ទៅ​កប់​វិញ៕

ច្បាប់ហាម​ជនជាតិរ៉ូហ៊ីងយ៉ា រៀបការនៅ​ទឹកដី​បង់ក្លាដែស អ្នក​ល្មើស​មានទោសជាប់ពន្ធនាគារ ០៧ឆ្នាំ

តុលាការមួយក្នុង​ប្រទេសបង់ក្លាដែស បានសម្រេចចិត្តរក្សា​ទុកជាបានការដដែល នូវច្បាប់ដែលហាម​មិនឱ្យ ជនជាតិរ៉ូហ៊ីងយ៉ា រៀបការនៅ​លើទឹកដី​បង់ក្លាដែស ខណៈអ្នក​ល្មើស​នឹងច្បាប់នេះ អាចប្រឈមមុខ​ជាប់ពន្ធ នាគារ ០៧ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។ យោងតាមច្បាប់​តាក់តែងឡើង​កាលពីឆ្នាំ២០១៤ បានហាមឃាត់​មន្ត្រីអាត្រានុកូលដ្ឋាន​ ក្នុងការចេញសំបុត្រ​អាពាហ៍ពាហ៍​ដល់គូរស្វាមី​មានសញ្ជាតិបង់ក្លាដែស និងជនជាតិ​រ៉ូហ៊ីងយ៉ា ក្រោយរដ្ឋាភិបាល​អះអាងពី​ការ រំលោភ​បំពាន លើការទទួលបាន​សិទ្ធិជាពលរដ្ឋ​បង់ក្លាដែស។ ដោយឡែក​ទាក់ទិននឹងច្បាប់​នេះដែរ បើតាម ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុងស្រុក​ ករណីខាងលើ​ត្រូវបានលើក​ឡើង​ដោយបុរសម្នាក់ ដែលកូន​របស់គាត់​មានអាយុ ២៦ឆ្នាំ បានរត់គេច​ពីប៉ូលិសចាប់​តាំងពីគេបាន​រៀបការជាមួយ​ស្រ្ដីរ៉ូហ៊ីងយ៉ា​ម្នាក់​អាយុ ១៨ឆ្នាំ។ គួរបញ្ជាក់ថា បើតាមច្បាប់ខាងលើ​បើគេរកឃើញថា ជនជាតិបង់ក្លាដែស​ណាម្នាក់ ដែលបាន​រៀបការជាមួយ​ជនជាតិរ៉ូហ៊ីងយ៉ា អាចនឹងប្រឈមមុខ​ជាប់ពន្ធនាគារ ០៧ឆ្នាំ នៅក្នុងបរិបទដែល​ជនជាតិ​រ៉ូហ៊ីងយ៉ាជាងពាក់ កណ្ដាល​លាននាក់ បានភៀសខ្លួន​ពីមីយ៉ានម៉ា មកកាន់បង់ក្លាដែស​កាលពី​ឆ្នាំ២០១៧៕

ស្រ្តីចិត្តធម៌ ចិញ្ចឹមក្មេងអនាថាជាង ១០០នាក់ ធ្លាក់ខ្លួនឈឺ អត់លុយព្យាបាល

ស្រ្តី​​វ័យ​ ៤៣​ឆ្នាំ ម្នាក់​ឈ្មោះ Li Lijuan រស់​នៅ​ក្នុង​ភូមិ Shangquan ខេត្ត Hebei បាន​ចំណាយ​ពេល​របស់​ខ្លួន​ជាង ២០​ឆ្នាំ​ ចិញ្ចឹម​ក្មេង​អនាថា​ជាង ១០០នាក់​។ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ស្រី​កំពុង​ជួប​ប្រទះ​ការ​លំ​បាក​ខ្លាំងរឿង​លុយ និង​បញ្ហា​សុខភាព។អ្នក​ស្រី Li ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​មហារីក​កាល​ពី ៦ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា​តើ​នរណា​នឹង​មើល​ថែ​ក្មេង​ៗ​អនាថា​ទាំង​នោះ​បន្ទាប់​ពី​អ្នក​ស្រី។    រឿង​រ៉ាវ​របស់​អ្នក​ស្រី​បាន​កើត​ឡើង​កាល​ពី​អ្នក​ស្រី មាន​វ័យ ២៧​ឆ្នាំ ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​អណ្តូង​រ៉ែ​ថ្មី អ្នក​ស្រី​បា​នប្រទះ​ក្មេង​ស្រី​ម្នាក់​កំពុង​សុំ​ទាន​នៅ​តាម​ផ្លូវ។ ភ្លាម​ៗ​​អ្នក​ស្រី ក៏​បាន​ទទួល​ក្មេង​នោះ​ទៅ​ផ្ទះ​ និង​មើល​ថែ រក្សា។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្មេង​អនាថា​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​របស់​អ្នក​ស្រី រហូត​ធ្វើ​ឲ្យ​អ្នក​ស្រី​បង្កើត​ភូមិ​មួយ​ឈ្មោះ​ថា "Compassion Village”។ឥឡូវ​នេះ​ ដោយ​សារ​តែ​មាន​មាត់​ច្រើន​ណាស់​ដែល​ត្រូវ​ចិញ្ចឹម អ្នក​ស្រី Li បាន​តស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​រក​ប្រាក់​។ ថ្វី​បើ​កាលៈទេសៈ និង​សុខភាព​មិន​ល្អ​ក៏​ដោយ អ្នក​ស្រី​នៅ​តែ​បន្ត​ធ្វើ​ការ​ដោយ​ស្នាម​ញញឹម។ ជា​រៀង​រាល់​ព្រឹក អ្នក​ស្រី...

លោកស្រី​វេជ្ជបណ្ឌិត​ម្នាក់​ធ្វើការរហូតដល់ទៅ ១៨ ម៉ោង​បណ្តាលអោយ​ស្លាប់​

វេជ្ជបណ្ឌិត​ស្រី​អាយុ ៤៣ឆ្នាំ​ម្នាក់​ មកពី​ខេត្ត​សាន​ស៊ី ប្រទេស​ចិន​ បាន​ដួលសន្លប់​ហើយ​ស្លាប់ បន្ទាប់ពី​ធ្វើការ​ងារ​អស់​រយៈពេល ១៨ម៉ោង ​ដោយ​មិនបាន​សម្រាក​។​ ​លោកស្រីចាវ ពាន​ស៊័​ង អ្នកឯកទេស​ខាង​ជំងឺ​ផ្លូវដង្ហើម​បានធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ កាលពី​ថ្ងៃ​សុក្រ​ ទី២៩ ខែធ្នូ នៅពេលដែល​លោកស្រី​ដួល​នៅ​ចំពោះមុខ​អ្នកជំងឺ ​និង​កូនស្រី​របស់​អ្នកជំងឺ នៅក្នុង​បន្ទប់វះកាត់​មួយ​។​ ​វេ​ប​សាយ Sina Weibo បាន​រាយការណ៍​ថា លោកស្រី​ចាវ ដែលជា​អនុប្រធាននាយកដ្ឋាន​ឱសថ​ផ្លូវដង្ហើម បាន​ស្លាប់​ដោយសារ​ជំងឺស្ត្រូក​ឈ្មោះ Subarachnoid Hemorrhage (SAH) ដែលជា​ប្រភេទ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​ ​លោកស្រី​ចាវ​ បានធ្វើការ​តាំងពី​ម៉ោង ៦ល្ងាច នៅ​យប់​មុន​នៅ​ថ្ងៃទី​២៨ ធ្នូ​។ បន្ទាប់ពី​ដល់​ម៉ោង​ប្តូរ​វេន​របស់​លោកស្រី​នៅ​ម៉ោង ១២ថ្ងៃត្រង់​នៅ​ថ្ងៃ​បន្ទាប់ លោកស្រី​បាន​បន្តទៅ​ជួប​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ រហូត​កើន​វេលា​ធ្វើការ​ដល់​ទៅ ១៨ម៉ោង​នៅថ្ងៃនោះ​។​ ​យោងតាម​សេចក្តីរាយការណ៍ ពាក្យសម្តី​ចុងក្រោយ​របស់លោក​ស្រី​ទៅកាន់​កូនស្រី​របស់​អ្នកជំងឺ​វ័យ​ចំណាស់​ម្នាក់​គឺ “​តើ​ម្តាយ​របស់​ក្មួយ​យ៉ាងម៉េច​ទៅហើយ​?” មុនពេល​ដួល​នៅ​ចំពោះមុខ​អ្នកជំងឺ​និង​កូនស្រី​នៅក្នុង​បន្ទប់ វះកាត់​នោះ​៕

គួរអោយកោតសរសើរណាស់! ក្មេងស្រីម្នាក់សន្សំលុយម្តងមួយកាក់មួយសេន ដើម្បីទិញទូរស័ព្ទ ម្ចាស់ហាងរំភើបហើយបាន……….

យើងតែងតែឃើញក្មេងៗភាគច្រើននៅពេលចង់បានរបស់អ្វីមួយ គឺពួកគេតែងរំអុកសុំលុយពីឪពុកម្តាយយក ទៅទិញ ឬក៏ទារឲ្យឪពុកម្ដាយរបស់គេទិញរបស់ទាំងនោះអោយ។ យើងកម្រនឹងបានឃើញក្មេងៗ ព្យាយាម សន្សំប្រាក់ខ្លួនឯងយកទៅទិញរបស់ដែលពួកគេចង់បាននោះទេ។ ជាក់ស្តែងក្មេងស្រីនេះវិញ បានខំប្រឹងសន្សំលុយម្តងមួយកាក់ម្តងមួយសេន ដើម្បីទិញរបស់ដែលនាងចង់បាន ហើយធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង។ ក្មេងស្រីរូបនោះត្រូវបានស្ត្រី ដែលជាម្ចាស់ហាងទូរស័ព្ទធ្វើការបង្ហោះរូបភាពស្វែងរកលើបណ្ដាញសង្គម ដើម្បីធ្វើ ការផ្ដល់រង្វាន់ជាចិញ្ចៀនមាសមួយវង់ដល់នាង ក្រោយពីស្ត្រីម្ចាស់ហាងមានការពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើ របស់ក្មេងស្រី។ ការបង្ហោះទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយមានការជួយចុចចែករំលែកបន្តជាង១មុឺន ដងឯណោះ។ គួរបញ្ជាក់ផងដែរផងដែរថា បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sirilada Losakul ក្មេងស្រី ដែលគេបង្ហោះស្វែងរកនេះ កាលពីប៉ុន្មានថ្ងៃមុនបានយកកាក់ប្រាក់ជាច្រើនដែលខ្លួនសន្សំទៅទិញទូរស័ព្ទ មួយគ្រឿង៕

Stay connected

126,800FansLike
65,205FollowersFollow
6,769SubscribersSubscribe
- Advertisement -

Latest article

តណ្ហា​ពុះកញ្ជ្រោល គូស្នេហ៍​ថៃ យក​ផ្សារ​ទំនើប ឡើងឋានសួគ៌

ថៃ ៖ ព័ត៌មាន​ដ៏​ក្តៅ​មួយ នៅ​ក្នុង​បណ្តាញ​សង្គម​ថៃ ដោយ​មាន​រូបភាព​សង្សារ​មួយគូ បាន​បើក​ប្រ​តិ​បត្ត​ការ​ក្តៅ​សាច់ ពោល​គឺ​បាន​រួមរ័ក​គ្នា​យ៉ាង​ត្រេកត្រអាល នៅ​ផ្សា​ទំនើប​មួយ ដោយ​មិន​ខ្មាស ភ្នែក​អ្នក​ដទៃ ។ បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក SSBN-Thailand របស់​ថៃ បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៨ នេះ​ដោយ​ដកស្រង់​រូបភាព​ដ៏​រោលរាល​ជា​ច្រើន​សន្លឹក​របស់​សង្សារ​មួយគូ​នេះ ខណៈ​ពួក​គេ​កំពុង​រួមរ័ក​គ្នា ក្នុង​ហាង​ល្បី​មួយ​កន្លែង ដោយ​មិន​ខ្វល់​ថា ជាទី​សាធារណៈ ដែល​មាន​មនុស្ស​ម្នា​កំពុង​ដើរ​ឆ្លងកាត់ នោះ​ឡើយ ។ រូបភាព​បាន​បង្ហាញ​ពី​នារី​ម្នាក់​ស្លៀក​រ៉ូ​ប​ពណ៌​ក្រហម...

កូនចៅ​ផ្ទុះ​ប្រតិកម្ម មេ​ប៉ូលិស​ខណ្ឌមានជ័យ​កាង​បទល្មើស​និង​ដោះលែង​ជនល្មើស​គ្រឿងញៀន ជា​ថ្នូរ​និង​ប្រាក់

ភ្នំពេញ៖ លោក កែវ រដ្ឋ​វិទ្យា ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vit Yea បាន​សរសេរ​នៅ​យប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញ​មុខមក​បដិសេធ និង​ហែកកេរ្តិ៍​រឿងរ៉ាវ​ស្អុយរលួយ​នៅក្នុង​ជួរ​កងកម្លាំង​នគរបាល​ខណ្ឌមានជ័យ ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ដែល​លោក​អធិការ តេង ស៊ី​ណូ ដែល​គាត់​ថា ខ្ញុំ​ផ្ទុះអាវុធ ដោយសារ​ស្រវឹង”។ លោក កែវ រដ្ឋ​វិទ្យា ជា​ប៉ូលិស​មួយរូប...

ចប់​​ហើយ ! យាយ​ភូ គ្មាន​ទោស​ទេ ដែល​ចាក់​ដី​លុប​ឆ្នេរសមុទ្រ ខេត្ត​ព្រះ​សីហ​នុ

ព្រះ​សីហ​នុ ​៖ ​លទ្ធផល​បានដឹង​ច្បាស់​ហើយ គឺក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ គ្មាន​ចំណាត់ការ​ផ្លូវច្បាប់​ណាមួយ​ចំពោះ​ម្ចាស់ក្រុមហ៊ុន ​ជឹ​ង សុភាព ហៅ​យាយ​ភូ ជាភរិយា​លោក​ឧកញ៉ា ឡាវ ម៉េ​ង​ឃិ​ន សមាជិក​ព្រឹទ្ធសភា នៃ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ជុំវិញ​បញ្ហា​ចាក់​ដី​លុប​ឆ្នេរសមុទ្រ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​២៦...