ពិតជាភ្ញាក់ផ្អើលខ្លាំង ក្រោយពីសរុបលទ្ធផលមក ទឹកប្រាក់ដែលកញ្ញា ធី សុវណ្ណថា ទទួលបាន រហូតទៅដល់ ជាងកន្លះលានដុល្លា

ភ្នំពេញ៖ ក្រោយពីប្រកាសជាលទ្ធផលផ្លូវការ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ រួចមក កញ្ញា ធី សុវណ្ណថា ដែលកំពុងរំកិលខ្លួនចូលក្នុងវិថី សិល្បៈ បានទទួលជារាជនី Queen of the Spa និងបានគ្រងម្កុដ នៅក្នុង៣លក្ខខណ្ឌ គឺ (The Queen, First Runner Up, Second Runner Up) ហើយបានទទួលទឹកប្រាក់ជាច្រើននៅក្នុងការប្រលងបវរកញ្ញាឯកអាស៊ី Queen of the Spa Korea 2018 ដែលទឹកបឋមកញ្ញាទទួល បានជាង ១០ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែការខិតខំប្រឹងប្រែង អស់ពីចិត្ត និងសមត្ថភាពរហូតអាចទទួលបានកិត្តិយសជូនប្រទេសវិញ ជាហេតុធ្វើឲ្យកញ្ញា មានការរីករាយ និងរំភើបចិត្តជាខ្លាំង និងសន្យាមកស្រុកខ្មែរវិញ...

គេសប្បាយត្រៀមចូលឆ្នាំ Dj ក្តឹប ជួបសោក សង្វេគព្រោះតែ ឪពុកជាទីស្រលាញ់របស់លោក បានឃ្លាតឆ្ងាយពីលោក

ភ្នំពេញ៖ ខណៈប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ទូទាំងប្រទេស ស្រាប់តែដំណឹង សោកសង្រេកមួយ កើតឡើងទៅលើអ្នកសិល្បៈ Dj ក្តឹប ដែលឪពុកជាទីស្រលាញ់របស់លោក បានឃ្លាតឆ្ងាយពីលោក។ យោងតាមវីដេអូមួយ ដែល Dj ក្តឹប បានថត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨នេះ បាន រៀបរាប់ពី ក្តីសោកសង្រេក ខណៈដែលខ្លួន មិនអាចបំពេញ ក្តីស្រមៃរបស់ឪពុក មុននឹងឪពុក បានលាចាក ចែកឋានពីលោកនេះទៅ ។ ខាងក្រោមនេះជាសារដែល Dj ក្តឹប បានបង្ហោះ៖ ប៉ាគេងហាមាត់ចឹងទៅអាក្រក់មើលដល់ហើយប៉ា😂 តែមិនអីទេហាមាត់ក៏ហាទៅ ឲ្យតែប៉ាចអាចគេងលក់ស្រួលដោយមិនពិបាកខំទ្រាំដកដង្ហើមទាំងនិយាយមិនកើត ញុាំមិនបាន និងឈឺចាប់ចុកសព្វសាច់នៅក្នុងប្រាណរបស់ប៉ាដូចរាល់ដងទៀតនោះទេ ។ ពិសេស!គឺកូនសប្បាយចិត្តណាស់ដែលអាចបោកប្រាស់ប៉ាឲ្យខំប្រឹងរស់បន្ថែមបានជិត១ខែដែរ (#មុនគេងលែងក្រោកចាប់ពីពេលនេះតទៅ) គឺដើម្បីចាំមើលលុយ១មុឺនដុល្លារដែលកូនបានសន្យាថាៈ "បើប៉ាព្រមចាកចេញពីមន្ទីរពេទ្យហើយមកគេងបែបនេះនៅលើគ្រែក្នុងផ្ទះដ៏តូចចង្អៀតតែពោលពេញដោយភាពកក់ក្ដៅនៅក្នុងគ្រួសាររបស់យើង" ។ ទើបបានជាប៉ាប្រឹងៗគេងរង់ចាំមើល"#លុយនិងឡាន" ដែលកូនប្រុសដ៏ថោកទាបរបស់ប៉ាបានសន្យាខ្យល់បោកប៉ាពី១ថ្ងៃទៅ១ថ្ងៃរហូតប៉ាអស់ចិត្តក៏ចាកចេញទៅទាំងស្ងប់ចិត្តដោយក្ដីអាណិតស្រលាញ់គ្រួសារយ៉ាងស្ងៀមស្ងាត់បំផុត ៕ សូម្បីតែមនុស្សស្រីដែលប៉ាស្រលាញ់បំផុត...

ធី សុវណ្ណថា រំភើប ទោះមិនជាប់ជារាជនីសម្រស់ តែជាប់លេខ១ The First Runner

កូរ៉េខាងត្បូង៖ បេក្ខនារី ធី សុវណ្ណថា និងបេក្ខនារី ១៣នាក់ទៀត បានចូលរួមប្រកួតកម្មវិធី Queen of the Spa Korea 2018 ដែលបានប្រារព្ធឡើងកាលពីម្សិលមិញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កាលពីយប់មិញនេះដែរ មានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងអ្នកមិនគាំទ្រទៅលើកំពូលរាជនី សម្រស់ធីសុវណ្ណថា ដែលទទួលបានជ័យលាភី លេខមួយនៅលើឆាកអន្តរជាតិនៅឯប្រទេសកូរ៉េខាង ត្បូង។ កញ្ញាបានបង្ហោះសេចក្តីរំភើបនៅលើបណ្តាញសង្គមFB របស់កញ្ញាផ្ទាល់ដែលមើលទៅហាក់ ដូចជាសប្បាយចិត្តនឹងជ័យជំនះនេះ។ កញ្ញាបាន បង្ហោះសារដូច្នេះថា៖ យប់នេះ រំភេីបណាស់ ខ្ញុំជាប់លេខ១ (The First Runner) Queen of the Spa Korea 2018 នេះជា “មោទនៈភាពជាតិ” រីករាយណាស់ ទោះជា​ ខ្ញុំមិនជាប់ជា​ រាជនីសម្រស់​ (Queen) តែខ្ញុំបានជាប់​ “លេខ១”...

អានសាររន្ធត់ចិត្ត ពី ស៊ុន ណារីម៉ូនីកា ធ្វើខ្លួនអោយកូនស្រីជាលើកចុងក្រោយ

អ្នកនាងស៊ុន ណារីម៉ូនីកា បានបង្ហោះសារចុង ក្រោយ ជូនដំណើរកូនស្រីជាលើកចុងក្រោយ កាលពីម្សិលមិញ ដោយសរសេរថា ៖ ម៉ាក់ធ្វើខ្លួនអោយកូនជាលើកចុងក្រោយហើយណាកូន,ម៉ាក់ឆ្ងល់កូនណាស់នៅតែ,១,ឆ្នាំទៀតសោះម៉ាក់គិតថានឹងនាំកូនចូលធ្វើជាតារាហេតុអីក៏ទ្រាំរស់មិនបានហា៎ ហេតុអីៗទៅ?ចាប់ពី ពេលនេះតទៅសូមកូនស្រីគេងអោយស្គប់ស្គល់ ចុះណា,ម៉ាក់ឈប់ដាស់កូនដូចមុនទៀត ហើយ ,ហើយបងប្អូនទាំងអស់គ្នាក៏លែងរុំខានកូនទៀតដែរណាកូនសម្លាញ់ម៉ាក់,កូនដឹងទេថាក្រុមគ្រួសារយើងស្រឡាញ់កូនប៉ុណ្ណា,? ស្រឡាញ់កូនណាស់នឹកកូនណាស់ស្ដាយកូនណាស់អាណិតកូនណាស់ដែលកូនទៅចោលម៉ាក់ទាំងនៅវ័យក្មេងយ៉ាងនេះកូនដឹងទេ ? ???? សារបង្ហោះលើកមុន ៖ កូនស្រីរបស់អ្នកនាង កំពុងតែប្រឈមនឹងជំងឺខាចសាហាវជាច្រើនមុខ ដូចជា ទឹកក្នុងខួរក្បាល, ទឹកចូលសួត និងរលាកក្រពះ។ ប៉ុន្តែពិតជារន្ធត់ចិត្តណាស់ បន្ទាប់ពីទទួលដំណឹងថា ពេលនេះគឺកូនស្រីរបស់ អ្នកនាង ស៊ុន ណារីម៉ូនីកា បានទទួលមរណៈភាពហើយ ក្នុងវ័យ១៧ឆ្នាំ និងត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារជារៀងរហូតគ្មានថ្ងៃត្រលប់។ ក្នុងនោះ អ្នកនាងស៊ុន ណារីម៉ូនីកា បានបង្ហោះសាររៀបរាប់ទាំងស្លុតចិត្តថា: កូនអីក៏អាយុខ្លីម្លេះទើបតែ,១៦,ជិតចូល១៧,កូនទៅចោលម៉ាក់នឹងបងប្អូនទាំងអស់គ្នាហើយកូនអីក៏ចិត្តដាច់ម្លេះនៀក ??? ចំណែកឯ ញាតិមិត្តបងប្អូន របស់ អ្នកនាងស៊ុន ណារីម៉ូនីកា ក៏បានបង្ហោះសារជាច្រើនថា: មា៉ក់សោកស្ដាយខ្លាំងណាស់កូន បា៉មា៉ក់និងគ្រួសារ ព្រមទាំងពេទ្យ ខំជួយកូនអស់សមត្តិភាពហើយ...

គង់ សុ ជាតិ ថា ចូល ហង្ស មាស មិនមែនមក តាមដាន ប្តី ងាយស្រួល ឃ្លា ល ស្វាមី ឫចង់ កាន់ កម្មវិធី ជាមួយ ប្តី អី ទេ កុំច្រឡំ!

ភ្នំពេញ៖ ពិធីការិនី គង់ សុ ជាតិ បាន សម្រេចចិត្ត ដើរ ចេញពី ប៉ុស្តិ៍ MyTV ទៅ ចូល ហង្ស មាស ជាមួយ ស្វាមី លោក ជា វិបុល ដោយ ថែម ទាំង មានការ ចុះ កុងត្រា ជា ច្រើន ឆ្នាំ ទៀត ផង ។ ការ ទៅ ដល់ ហង្ស មាស របស់ អ្នក នាង សុ ជាតិ ធ្វើអោយមហាជន បាន លើក...

ឆ្លងខែថ្មីភ្លាម ភរិយា ឧកញ៉ា ឌួង ឆាយ ផ្តល់កាដូដ៏ពិសេសជូនស្វាមីភ្លែតគឺនាងមាន….

ភ្នំពេញ៖ កាលពីយប់ម្សិលមិញ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ បើយោងតាមហ្វេសប៊ុករបស់ភរិយា ឧកញ៉ា ឌួង ឆាយ បានបង្ហោះ សារខ្លីជាភាសាអង់គ្លេស អមជារូបភាពមួយសន្លឹក បានធ្វើឲ្យមហាជន ក៏ដូច​ជាសាមីុខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីដឹងថា មានផ្ទៃពោះ ជាលើកទី៣។ ក្នុងនោះភរិយាលោកឧកញ៉ា ​បាន​សរសេរ​ថា៖ "pregnant again surprise me now" បើបកប្រែជាខ្មែរគឺមានន័យថា "មានផ្ទៃពោះ​ម្តងទៀតហើយ ពេលនេះ ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន "។ គួររំលឹកផងដែរថា បច្ចុប្បន្ននេះ ឧកញ៉ា ឌួង ឆាយ និងភរិយាមានកូនប្រុសពីរនាក់ គឺ​ ឌួង គឹម​វិ​សាល​ អាយុ​៨​ឆ្នាំ និងកូនប្រុសម្នាក់ទៀត​ឈ្មោះ ឌួង ម៉ា​ណា​វិត អាយុ​៤​ឆ្នាំ។ បន្ទាប់ពីឃើញរូបភាពរបស់ភរិយា ឧ​កញ៉ា...

ស្រីស្អាតជេប្រមាថ ដេនី ក្វាន់ចេញមុខសុំទោសជាសាធារណៈហើយ

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលមួយកាលពីពេលថ្មីៗនេះបន្ទាប់ពី ​តារា​សិច​ស៊ី ដេនីក្វា​ន់ ប្រកាសស្វែ​ង​រក​មុ​ខនា​រី​ដែល​ជេរ​ប្រ​មាថ​នាង​តាម​ហ្វេសប៊ុក ដោយសន្យានឹងប្រគល់ប្រាក់រង្វាន់២០០ដុល្លារអាមេរិក ជាថ្នូរនឹងការផ្តល់​ដំណឹងទីតាំងដែលនារីជេប្រមាថនាងស្នាក់នៅ។ ក្រោយការប្រកាសរកនិងព្រមានប្តឹងនេះ​មិនបានប៉ុន្មានថ្ងៃ​ផងស្រាប់តែក្មេងស្រីនោះបានចេញមុខសុំទោសនាងជាសាធារណៈ។ ​ដេនី ក្វាន់ បានធ្វើការព្រមាន​ធ្វើចំ​ណាត់កា​រតា​មផ្លូ​វច្បា​ប់ចំពោះ​នារីក្នុងគណនីយហ្វេសប៊ុក Oun Pich New ​ កាល​ពីចុ​ងស​ប្តាហ៍មុ​ននេះ។ ការព្រមានរបស់នាងធ្វើឡើងព្រោះនារី​ខាងលើ ដែល​បាន​ចូលComment នៅលើ​បណ្តា​ញហ្វេ​សប៊ុ​ក​នូវ​ពាក្យ​អសុ​រស​និង​ជេប្រ​មាថ ដេនី ក្វាន់ និង​បង​ស្រីនូវពាក្យមិ​ន​ពិរោះ​ត្រ​ចៀក​មួយ​ចំនួន​គ្រា​ដែល​នាង​កំពុ​ងធ្វើ​កា​រផ្សា​យ​ផ្ទាល់​តាម​ហ្វេ​សប៊ុក​លក់ផ​លិ​តផ​លថែ​ស​ម្រស់​នោះ។ ដេ​នី ​ក្វាន់ថែ​ម​ប្រកាស​​ជូន​​លុយ​​ចំ​នួន ២០០ដុ​ល្លារអា​មេរិ​កប្រសិ​នបើ​មាន​អ្ន​កណា​បាន​ផ្ត​ល់ដំណឹ​ងអំពី​អត្ត​សញ្ញាណ​និ​ងទីតាំ​ងរបស់​អ្ន​កជេ​រ​ប្រមា​ថនាង​ខា​​ងលើ។ ​ក្រោ​យប្រកា​ស​មិ​នបា​នប៉ុ​ន្មាន​ថ្ងៃ​ផង នារី​ម្ចាស់ គណ​នីយ Oun Pich New បាន​បញ្ចេញវី​ដេអូ​សុំទោសដេ​នី ក្វាន់​ ជា​សាធារ​ណៈ ដែលនា​រីវ័​យក្មេ​ងស្រ​ស់សោភា​រូបនេះ​លើកឡើ​ង​ថា ព្រោះតែ​នា​ងគិ​តមិន​ដល់​និងឆេ​វឆា​វ​មួយ​ពេល រួមជា​មួ​យកា​រស​ន្យា​ថាថ្ងៃ​បញ្ច​ប់កា​រប្រព្រឹត្តិនៅថ្ងៃក្រោយនោះ។ ជាមួយគ្នានេះតារា​សម្តែង ស្រី ដេនី ក្វាន់​ បាន​លើកឡើ​ងថា​សម្រា​ប់នា​ងមិន​បញ្ហា​ទេ អោយតែ​ខុសហើយ​ចេះ​កែហើយ​នាង​ទទួល​យ​កកា​រសុំទោ​សពីក្មេ​ងស្រី​រូប​នេះ ហើយស​ង្ឃឹម​ថានាង​រូប​នេះនឹ​ងមិ​​ន​​ធ្វើបែ​ប​នេះ​​ជា​​លើ​ក​ទីពី​រទៀ​តទេ​។ នាងប​ន្តថា​ ការដែ​លនា​ងព្យា​យាមស្វែ​ងរក​មុខ​នឹង​ព្រ​មាន​ប្តឹងក្មេ​ង​ស្រីខា​ងលើ​គឺ ​ជាគំរូ​សម្រា​ប់អ្ន​កផ្សេង​ទៀតហើ​យនា​ងក៏​មិន​មែនជា​មនុស្ស...

តារាស្រីល្បី៣ដួង ចេញបទ ច្រៀងទាក់ទងពីសត្វឆ្កែ ប្រជែងគ្នា ស្វាគមន៍ឆ្នាំថ្មីឆ្នាំច

ភ្នំពេញ៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំច កាន់តែខិតចូលមកដល់ ផលិតកម្មនានា​បាននាំគ្នាសម្រុកនិពន្ធ ចេញ​បទចម្រៀងបែបប្រពៃណី រៀងៗខ្លួន ដើម្បីជាការអូសទាញការគាំទ្រ និងសម្រាប់ប្រជាជន​រាំលេង​កម្សាន្ដ​តាមវត្តអារាមទីជិតទីឆ្ងាយ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ គឺនៅសល់តែ៣សប្ដាហ៍ទៀត នឹងចូលមកដល់។  ដោយឡែក គេសង្កេតឃើញថា មានតារាចម្រៀងស្រី៣ដួង មកពីផលិតកម្ម២ផ្សេងគ្នា បានធ្វើបទដែល​ទាក់ទង​ពីសត្វឆ្កែ ប្រជែងគ្នាលើទីផ្សារចម្រៀង ផ្អើលអស់មហាជន ដើម្បីស្វាគមន៍ឆ្នាំចនោះ គឺ ឱក សុគន្ធកញា ,ពេជ្រ សោភា ​និងសុខ ពិសី រង់ចាំមើលថា​តើតារាស្រីមួយរូបណា នឹងផ្ទុះបទឆ្កែខ្លាំងជាងគេសម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០១៨? ឱក សុគន្ធកញ្ញា៖ បទឆ្កែរបស់ឱក សុគន្ធកញ្ញា  មិនចេញជា Audio​ឡើយ គឺចេញជា Full MV តែម្ដង ដែល​ហង្សមាស បញ្ចេញ កាលពីថ្ងៃទី២១ ខែមីនា ហើយមានសុគន្ធកញ្ញា...

ម៉ា​ដូ​ណា​ ស្នើ​ទស្សនិកជន ​វិភាគ​បទ រាំក្បាច់ក្ងោក​ខ្លួន ​ជាមួយ​បទ រាំក្បាច់ក្ងោក​ ​ខេមរៈ សិរីមន្ត

ភ្នំពេញ ៖ តារា​កំប្លែង​ម៉ា​ដូ​ណា​ ដែល​ខិតខំ​ផ្ចង់​គំនិត​ផលិត​ចម្រៀង​យូរ​មក​ហើយ ​បាន​ស្រងាកចិត្ត​ដូច​ខាតបង់​ទទេរ ព្រោះ​ខ្លាច​មានការ​ចំលង​ស្នាដៃ​គ្នា​ ​ក្រោយ​បទ​ ​មក​រាំក្បាច់​ក្ងោក​ ​ត្រូវ​លោក​ សិរីមន្ត​ ចេញផ្សាយ​ខណៈ​ដែល​ខ្លួន​មាន​ដែរ ។ តារាសម្ដែង និងកំប្លែង ម៉ា​ដូ​ណា មានអារម្មណ៍មិនសប្បាយចិត្ត ក្រោយឃើញ ខេមរៈ សិរីមន្ត ចេញបទ រាំ​ក្បាច់​ក្ងោក ដូចខ្លួន និងបង្ហាញជូនទស្សនិកជន ចំថ្ងៃតែមួយជាមួយគ្នាទៀតគឺ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៨​។​ ទាក់ទិន​និង​ច​ម្ង​ល់​នេះ ​ម៉ា​ដូ​ណា​ថ្លែង​ថា ​ជាសាក្សី ហើយមុនចេញថត MV ពេលឡើងប៉ុស្តិ៍ទូរទស្សន៍ ខ្ញុំយក​បទហ្នឹងមកច្រៀងរាំដើម្បីបង្ហាញទស្សនិកជន ស្រាប់តែជិតដល់ថ្ងៃចូលឆ្នាំ ស្រាប់តែ សិរីមន្ត គាត់ចេញបទ​ហ្នឹងមកដែរ មានដាក់ក្ងោកដូចគ្នាទាំងអស់ ដល់ពេលអ៊ីចឹងយើងជាម្ចាស់ដើមមានអារម្មណ៍ថា អន់ចិត្ដ ព្រោះ​យើងមានគំនិតបង្កើតបទហ្នឹង ​។ លោ​កថាបទ​ហ្នឹង​ លោក​ជា​អ្នក​សរសេរ​ប៉ា​រូ​ល​ខ្លួនឯង​...

អ្នកនាង ចោម ច័ន្ទ ថា៖ ខ្ញុំគ្មានលុយ ដល់ថ្នាក់និងទេ !!!!វិទ្បាធំនិងស្កឹមស្កៃ មានលិតភាពណាទិញនៅ លោកព្រះ សាច់ឈាមបានតែជួលផ្ទះគេនៅទេ

ភ្នំពេញ៖ បងស្រីរបស់កញ្ញា ដេនី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ ត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ថាជាម្ដាយ​ដ៏​ស្រស់​​ស្អាតមួយរូបរបស់នាងល្អហួស។ ក្នុងនោះ យើងក៏បានដឹងដែរថា អ្នកម្ដាយរូបស្រស់រូបនេះពិតជាមាន​ជីវភាព​ធូរធារ ហ៊ឺហា ដោយកន្លងមកគឺអ្នកនាងតែងបង្ហោះនូវទ្រព្យសម្បត្តិ ក៏ដូចជាវត្ថុមានតម្លៃរបស់ខ្លួន នៅក្នុង​បណ្តាញសង្គមហ្វេសប៊ុក បណ្ដាលឲ្យទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្ដែងថ្មីៗ នេះ អ្នកនាង ចោម ច័ន្ទ ទើបតែ​បានទិញឡានមួយគ្រឿងថ្មីស្រឡាង ស្របពេល​នឹងវីឡាស្កឹមស្កៃ​ទើបទិញ ទើបធ្វើឲ្យអ្នកនាងមានភាពរំភើប និងសប្បាយរីករាយជាពិសេស។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ចោម ច័ន្ទ បាន បង្ហោះកាលពីលម្សិលមិញ ដោយរៀបរាប់ថា៖ «ទ្បានថ្មី កន្លែងថ្មី នៅតែ!!!!!!ថ្មីទៀត​ទេ. មនុស្សដែរមានលាភសំណាង ដល់កន្លែងណាហេីយគឺថា កន្លែង​នោះ​ស្គាល់តែលាភសំណាង និងផ្តល់​ភាពរីកចំរេីន។ នារីដែរឆ្លាតនិងពូកែត្រូវស្រលាញ់ពេលវេលា ភាពបុិន​ប្រសព្វ និងធ្វេីអោយអ្នកជុំវិញខ្លួន​ស្រលាញ់​​ចូលចិត្ត ទោះចាកចេញពីទីណាមួយគឺនៅមានឈ្មោះ ថាគួអោយ​ស្រលាញ់ ព្រមទាំង…….!!!! ខ្ញុំមាត់អាក្រក់ តែអត់ពុតត្បត់ រឺពិសពុល...

Stay connected

127,594FansLike
65,667FollowersFollow
7,793SubscribersSubscribe
- Advertisement -

Latest article

មន្រ្តី CNRP ដែលជាប់បំរាម អាចធ្វើនយោបាយឡើងវិញហើយ

ដូច​តាម​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ សមាជិក​សមាជិកា​រដ្ឋសភា​ជាតិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចំនួន​១១៥​រូប​លើ​១១៥​រូប​បាន​លើកដៃ​អនុម័ត​ទាំងស្រុង​ហើយ លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ចំណែក លោក សម រ​ង្ស៊ី ឯណោះ​វិញ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​អំពាវនាវ​សូម​ឲ្យ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​រក្សា​ជំហរ​ឲ្យ​រឹង​មាំ ហើយ​ថា​កុំ​ចាញ់​ការ​សម្លុត និង​ការ​បោក​បញ្ឆោត ពី​ជន​ផ្តាច់​ការ ហ៊ុន សែន​។ បើ​តាម​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ...

ហួសចិត្ត រំលោភ ទារជំងឺចិត្ត ៣០០០ដុល្លា ជនសង្ស័យ​ព្រម​សង​តែ២៥០០ដុល្លារ ដោយ​សុំ​បង់​រំលោះមួយខែ១០០ដុល្លារ

កំពង់ឆ្នាំង៖ ក្នុងករណីរំលោភសេពសន្ឋវៈមួយ​ត្រូវគ្រួសារ​ជនរងគ្រោះ​ដាក់ពាក្យបណ្ដឹងទាមទារ​សំណង​ផ្លូវចិត្ត​ចំនួន ៣០០០ដុល្លារ តែ​ជនសង្ស័យ​ព្រម​សង​តែ២៥០០ដុល្លារ ដោយ​សុំ​បង់​រំលោះមួយខែ១០០ដុល្លារ តែ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​មិនបាន​សម្រេច ក៏​អនុវត្តតាម​ផ្លូវច្បាប់​តែម្តង។ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ថា បាន​ចាប់រំលោភ​កូនស្រី​របស់គាត់ អាយុ១៥ឆ្នាំ នៅ​ចំណុច ភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យោងតាម​ពាក្យបណ្ដឹង​ម្ដាយ​ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​ក្នុងភូមិ...

ពលរដ្ឋ ប្តឹងប្រធានពន្ធដាខណ្ឌទួលគោក ទៅ ACU និងថ្នាក់ដឹកនាំ ករណី កៀបស៊ីអាជីវករ និងកូនចៅយក លុយចូលហោប៉ៅ ផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក ត្រូវបាន ប្រជាពលរដ្ឋប្តឹងទៅ អង្គភាព ប្រឆាំងអំពើពុករលួយ (ACU) និងបាញ់ឯកសារជូនថ្នាក់ដឹកនាំ ឲ្យបានជ្រាប អំពី ករណី កៀបសង្កត់ អាជីវករ និងកូនចៅ យកលុយចូលហោប៉ៅ ផ្ទាល់ខ្លួន។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុល ចាន់រី និងឈ្មោះ ព្រំ...