មិនសរសើមិនបាន កូនស្រីខ្មែរម្នាក់ ជាម្ចាស់​ជើងឯក​កីឡាស្នូកឃ័រប្រចាំប្រទេសកូរ៉េខាងត្បូងពីរឆ្នាំជាប់គ្នា

កូរ៉េ៖ កូនស្រីខ្មែរអ្នកក្រុងសួងម្នាក់ ដែលបានរៀបការស្វាមីកូរ៉េ ហើយបានក្លាយជាម្ចាស់ជ័យលាភី​ជើងឯក​កីឡាស្នូកឃ័រប្រចាំប្រទេសកូរ៉េខាងត្បូងពីរឆ្នាំជាប់គ្នា ២០១៦-២០១៧ និងជាIdol(និមិត្តរូប) សម្រាប់នារីខ្មែរ​ដែលមករស់នៅលើទឹកដីកូរ៉េក្នុងភាពអំណត់តស៊ូ ព្យាយាម និងជំនះឧបសគ្គ ដើម្បីជីវិតទទួលបានជោគជ័យ។ ចាប់តាំងពីរៀនលេងកីឡាស្នូកឃ័រតាមរយៈស្វាមី មកទល់បច្ចុប្បន្ន និងដោយមានការឧបត្ថមគាំទ្រយ៉ាងពេញ​ទំហឹង​ពីស្វាមី ប្អូនស្រីសួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣ ពាន ក្នុងនោះបានទទួលជ័យលាភីចំណាត់​ថ្នាក់​លេខ ១ ចំនួន ១០ដង លេខ ២ ចំនួន ១០ដង ។ អ្វីដែលជារឿងគួរឲ្យមោទនៈ និងគួរឲ្យកោតសរសើរចំពោះ ភាវី នោះគឺសុខចិត្តមិនចូលជាសញ្ជាតិកូរ៉េ ដោយ​មូល​ហេតុតែមួយគត់គឺចង់នាំកិត្យានុភាពជាតិឲ្យកម្ពុជា និងតំណាងកម្ពុជាក្នុងការប្រកួតលើ​ឆាកអន្ដរជាតិ​ផ្សេងៗ​៕

បើកបង្ហាញ​! ពាន​ថ្មី ​របស់​លីគ​កំពូល​កម្ពុជា

គណៈកម្មការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា បាន​បង្ហោះ​រូបភាព​ពាន​រង្វាន់​ថ្មី ​សម្រាប់​រដូវ​កាល​នេះ ​ដែល​ក្លឹប​ក្រសួង​ការពារ​ជាតិ ​និង​បឹង​កេត ត្រូវ​ដណ្ដើម​យក​នៅ​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ។

កីឡា​ការិនី​កម្ពុជាទាំង​១០​រូប​​ ដែលលេច​ធ្លោ​​បំផុត​​ប្រចាំ​ឆ្នាំ​២០១៧

កីឡាការិនី​ជា​ច្រើនរូប​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​សម្រាប់​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ។ អ្នក​ខ្លះ​ទទួល​បាន​មេដាយ​កម្រិត​ទ្វីប​អាស៊ី​ និង​អ្នក​ខ្លះ​ទៀត​បាន​កម្រិត​ពិភព​លោក។ ខាង​ក្រោម​ជា​កីឡា​ការិនី​​កម្ពុជា​១០​រូប​ដែល​ឈ្នះ​មេដាយ​មាស​កម្រិត​អាស៊ី​ និង​ពិភព​លោក​។ ១- កីឡា​ការិនី​ កែ ឡេង ​ឈ្នះ​មេដាយ​មាស​ពិភព​លោក​១​ពី​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ប្រទេស​ចិន​​​ និង​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​១​ (ឈ្នះ​ជា​គូ​ជា​មួយ​​ អ៊ុក ស្រីមុំ)​​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។​​ ២- កីឡា​ការិនី​ ប៉ាល់ ឆរស្មី​ ​ឈ្នះ​មេដាយ​ពិភព​លោក​៤​គឺ​ ​មាស​២ និង​ប្រាក់​២​​​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា។ ៣- កីឡា​ការិនី​ ពៅ​ សុខា ឈ្នះ​មេដាយ​ពិភព​លោក​៥​ គឺ​មាស​១​ ប្រាក់​៣ និង​សំរឹទ្ធ​១​​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា។ ៤-កីឡា​ការិនី​ សឿ ច័ន្ទលក្ខិណា​ ឈ្នះ​មេដាយ​ពិភព​លោក​៥​​គឺ​​មេដាយ​មាស​១​ ប្រាក់​១​ និង​សំរឹទ្ធ​៣​​ពី​ការ​ប្រកួត​ជើង​ឯក​វ៉ូវីណាម​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌា។ ៥- កីឡា​ការិនី​ ស្រ៊ាង សុរ៉ាឃីម ​​ឈ្នះ​មេដាយ​ប្រាក់​​ពិភព​លោក​១​​ពី​ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ប្រទេស​ប្រទេស​បែលហ្សិក​ និង​មេដាយ​សំរឹទ្ធ​១​ពី​ការ​ប្រកួត​ប៉េតង់​​ពិភព​លោក​នៅ​ប្រទេស​ចិន។​​       ៦- កីឡា​ការិនី​ ស៊ន សៀវម៉ី ឈ្នះ​មេដាយ​​មាស​ស៊ីហ្គេម​១​​​​​ពី​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។ ៧- កីឡា​ការិនី​ ស៊ឹម រចនា ឈ្នះ​មេដាយ​មាស​១​ពី​​ការ​ប្រកួត​​តេក្វាន់ដូ​ជើង​ឯក​​អគ្គ​រដ្ឋ​ទូត​ពិភព​លោក​នៅ​ប្រទេស​កូរ៉េ​...

ឯក​ឧត្តម​អភិបាល​ខេត្ត​​កំពត ស្វាគមន៍ដល់​​ក្រុម​ទាំង​ឡាយ​​​ដែល​ចង់​សហការ​ជាមួយកីឡដ្ឋាន​ខេត្ត​​​

ឯកឧត្តម​ ចាន់ ចេស្តា​ អភិបាល​ខេត្ត​​កំពតស្វាគមន៍​រាល់​​ក្រុម​ទាំង​ឡាយ​ណា​​ដែល​ចង់​សហការ​យក​កីឡដ្ឋាន​ខេត្ត​​​ដើម្បី​រៀប​ចំ​ធ្វើ​​ម្ចាស់​ផ្ទះ​​នៃ​​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នា​រដូវ​កាល​ខាង​​មុខ។លោកបាន​បង្ហើប​ឲ្យ​ដឹង​ថា ៖«​ មិន​ថា​ក្លឹប​ណា​ទេ​ដែល​ចង់​សហការ​ យើង​ទទួល​ស្វាគមន៍​ជា​និច្ច តែ​មាន​អ្នក​ចែចូវ​​ដំបូង​ ប្រហែល​ជា​បឹងកេត ។ ខ្ញុំ​ស្វាគមន៍​ និង​សហការ​ឲ្យ​គាត់​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ទី​នោះ។ ពី​ព្រោះ​កិច្ច​សហការ​ជា​មួយ​គ្នា​​មិន​មែន​ជា​រឿង​ខាត​បង់​ទេ​ ប៉ុន្តែ​​អាច​ធ្វើ​ឲ្យ​កំពត​​កាន់​តែ​ល្បី»។ អភិបាល​ខេត្ត​រូប​នេះ​បាន​បញ្ជាក់​ថា​ រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ពិភាក្សា​​ផ្លូវ​ការ​ណា​មួយ​ជា​មួយ​បឹងកេត​ទេ​ ប៉ុន្តែ​តាម​ធម្មតា​ឯក​ឧត្តម​ និង​បឹងកេត​មាន​ទំនាក់ទំនង​រាប់​អាន​គ្នា​ល្អ។ និយាយ​រួម​ កំពត​បើក​​ទ្វារ​ចំហ​គ្រប់​ពេល​វេលា​​សម្រាប់​បឹងកេត​ ឬ​ក្លឹប​ណា​មួយ​ផ្សេង​ទៀត​ដែល​ចង់​បាន​កីឡដ្ឋាន​ខេត្ត​កំពត​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ កីឡដ្ឋាន​ខេត្ត​កំពត​ទើប​តែ​ត្រូវ​បាន​រៀប​ចំ​ជួសជុល​សា​ជា​ថ្មី​ដែល​​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ជួយ​ឧបត្ថម្ភ​​ថវិកា​ និង​គាំទ្រ​ជំរុញ​លើ​ការ​អភិវឌ្ឍ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចុង​ក្រោយ​ចុង​ក្រោយ​នេះ​​ បង្គោល​ភ្លើង​ស្តង់ដារ​ទើប​បំពាក់​ថ្មី​ដែល​មាន​តម្លៃ​រហូត​ដល់​៣៥​ម៉ឺន​ដុល្លារ​អាមេរិក។ ដូច្នេះ​មិន​ថា​ពេល​ថ្ងៃ​​ ឬ​ពេល​យប់​គឺ​អាច​រៀប​ចំ​ការ​ប្រកួត​បាន​គ្រប់​ពេល​វេលា៕

ក្រុមកីឡាប៉េតង់ ជម្រើសជាតិកម្ពុជា បង្កើតប្រវត្តិសាស្ដ្រថ្មីផ្ដួលម្ចាស់ផ្ទះថៃ គ្រងមេដាយមាសអាស៊ី ៣គ្រឿង

ភ្នំពេញ៖ បេសកកម្មរបស់ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០១៧ នៅប្រទេសថៃបានបញ្ចប់ហើយ ដោយទទួលបានលទ្ធផលដ៏ល្អប្រសើរបំផុត ជាមួយនឹងការបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ក្រោយផ្ដួលក្រុមម្ចាស់ផ្ទះថៃ ដើម្បីគ្រងមេដាយមាស ៣គ្រឿងទៀតផង ។ នេះបើតាមការអះអាងឲ្យដឹងរបស់លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា ។ លោក សូម៉ៃ សុខគា បានបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃចុងក្រោយ នាល្ងាចថ្ងៃទី១១ ខែធ្នូនេះ ក្រុមកីឡាប៉េតង់កម្ពុជា ទាំងក្រុមធំបុរស និងក្រុមយុវជន សុទ្ធតែបានយកឈ្នះក្រុមកីឡាករម្ចាស់ផ្ទះ នៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា លើវិញ្ញាសាវាយក្រុម ៣នាក់ ទល់នឹង ៣នាក់ ដើម្បីឈ្នះមេដាយមាស ២គ្រឿងបន្ថែម លើមេដាយមាស ១គ្រឿង ដែលដណ្ដើមបានដោយយុវជន ឃួន លីហ៊ លើវិញ្ញាសាវាយយកពិន្ទុ កាលពីម្សិលមិញ ខណៈ លីហ៊ ក៏បានបំបាក់កីឡាករយុវជនថៃ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រផងដែរ...

ទីបំផុតកីឡាករ Ronaldo ដណ្តើមបានពានបាល់មាស Ballon d’Or ជាលើកទី៥ ទៀតហើយ

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧ ថាកីឡាករសញ្ជាតិ ព័រទុយហ្គាល់ វ័យ៣២ឆ្នាំ Ronaldo កីឡាករបាល់ទាត់ឆ្នើមពិភពលោក បានឈ្នះពានបាល់មាស Ballon d’Or របស់ FIFA ជាលើកទី៥ តាមទាន់កំណត់ត្រាកីឡាករអាហ្សង់ទីន Lionel Messi នៃក្លឹបអេស្ប៉ាញ FC Barcelona ។ Ronaldo ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ឈ្នះដាច់គូប្រជែង Lionel Messi និង Neymar របស់ក្លឹបបារាំង Paris Saint-Germain ពីអ្នកសារព័ត៌មានកីឡានៅជុំវិញពិភពលោកប្រមាណ ១៧៣នាក់ក្នុងពិធីដែលបានប្រារព្ធធ្វើឡើងនៅវិមាន Eiffel Tower នៃប្រទេសបារាំងយប់មិញ។ Cristiano Ronaldo បានវិត្តន៍ខ្លួនក្លាយជាកីឡាករបាល់ទាត់អាជីពក្នុងក្លឹប Sporting Lisbon មុនផ្ទេរមកកាន់ Manchester...

ចាន់ វឌ្ឍនាកា វិលវិញ​ ក្រោយក្លិបលី​ហ្គ​លំដាប់​ទី​៣​ជប៉ុន Fujieda MAYFC ខ្ចី​ជើង​ទៅ​១​ឆ្នាំ

ភ្នំពេញ ៖ កីឡាករ​ខ្សែប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ហើយ នៅ​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ បន្ទាប់​ពី​បាន​ចំណាយពេល​ពេញ​មួយ​ឆ្នាំ​លេង​អោយ​ក្លិបលី​ហ្គ​លំដាប់​ទី​៣​ជប៉ុន Fujieda MAYFC ។ ការ​មក​ដល់​របស់ ចាន់ វឌ្ឍនាកា ត្រូវ​បាន​លោក ចាន់ ជេ​ស្តា អភិបាល​ខេត្តកំពត ជា​ឪពុក​បាន​ទៅ​ទទួល​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ កីឡាករ​អ្នក​ខេត្តកំពត​រូប​នេះ បាន​ផ្លាស់​ទៅ​លេង​អោយ​ក្លិប​ជប៉ុន ពី​បឹង​កេ​ត ក្នុង​រូបភាព​ខ្ចី​ជើង រយៈពេល​មួយ​ឆ្នាំ ។ មួយ​រដូវ​កាលនៃ​ការ​ខ្ចី​ជើង​លេង​អោយ​ក្លិប​ជប៉ុន Fujieda MYFC នោះ កីឡាករ​ឆ្នើម​វ័យក្មេង ចាន់ វឌ្ឍនាការ បាន​បង្ហាញខ្លួន​បាន​តែ​១​ប្រកួត​គត់ ហើយ​លេង​ប្រមាណ​៧​នាទី​ប៉ុណ្ណោះ ។ ក្រៅពី​នេះ សម្រាប់​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ចាន់ វឌ្ឍនាកា រកបាន​៣​គ្រាប់​ផង​ដែរ​ឲ្យ​ក្រុម Fujieda MYFC...

ក្រុម​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​មេដាយ​មាស​២​​ និង​ប្រាក់​១​ នៅ​កូរ៉េ

ការប្រកួត​ជ្រើស​រើស​ជើង​ឯក​ World Taekwando Championship of the Ambassador's Cup ឆ្នាំ​២០១៧។ ក្រុមកីឡា​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​​ទទួល​បាន​មេដាយ​មាស​២​​ និង​ប្រាក់​១​ នៅប្រទេសកូរ៉េ។​ តាម​ការ​ឲ្យ​ដឹង​ពីអតីត​កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ឈឿង ពុទ្ធារីម ដែល​ជា​គ្រូ​ជំនួយ​ថា កីឡាករ​កម្ពុជា​ ផល សុវណ្ណាត ​ឈ្នះ​មេដាយ​មាស១​ កីឡាការិនី ស៊ឹម រចនា ឈ្នះ​មេដាយ​មាស​១​ និង​កីឡាករ ទួន ណាវុធ​ ​ឈ្នះ​មេដាយ​ប្រាក់១។ ការ​ប្រកួត​នេះ​ធ្វើ​នៅ​ប្រទេស​​​កូរ៉េ​ខាង​ត្នូង​​ដែល​មាន​២៥​ប្រទេស​ចូល​រួម​ប្រកួត៕

កីឡដ្ឋាន​ Pontiac Silverdome ត្រូវ​បំផ្ទុះ​តែ​​មិន​ព្រម​ដួល​រលំ​ នៅ​រក្សា​ជំហរដដែល

​កីឡដ្ឋាន​ដែល​បើក​ឲ្យ​ប្រកួត​តាំង​ពី​ឆ្នាំ​១៩៧៥​នេះ ​យ៉ាង​ណាត្រូវ​ដល់​អាយុ​ដែល​គេ​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​។ រឿង​គួរ​ឲ្យ​ស្រឡាំងកាំង​មួយ​បាន​កើត​ឡើង​អំឡុង​ពេល​បំផ្ទុះ​ ទោះ​ជា​គ្រាប់​បែក​បាន​ផ្ទុះគ្រប់​កន្លែង​ហើយ​ក្ដី​តែ​ Pontiac Silverdome ចំណាស់​៤២​ឆ្នាំ​មិន​ព្រម​ដួល​រលំ​សោះ​គឺ​នៅ​រក្សា​ជំហរ​ដូច​ដើម។​ ​ជា​ច្រើន​ឆ្នាំ​មកហើយកីឡដ្ឋាន​ Pontiac Silverdome ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​កីឡា​សំខាន់​ៗ​ជា​ច្រើន​របស់​អាមេរិក​ក្នុង​នោះ​មាន​ទាំង​បាល់​ទាត់​ពិភព​លោក​ក្នុង​ឆ្នាំ​១៩៩៤​ផង។ កីឡដ្ឋាន​ដែល​ស្ថិត​នៅ​ទីក្រុង​រដ្ឋ​ Michigan អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៨០៣១១​នាក់​ ប៉ុន្តែ​ទីនេះ​ធ្លាប់​ជាប់​កំណត់ ត្រា​មាន​អ្នក​ចូល​មើល​ការ​ប្រកួត​រហូត​ដល់​ ៩៣១៧៣​នាក់​ក្នុង​ការ​ប្រកួត​កីឡាកាស​សង្វៀន​ WrestleMania កាល​ពី​១៩៨៧​៕ តោះនាំគ្នាមកមើលរូបភាពអស់ទាំងនោះ៖

NOCC រៀបចំក្បួនម៉ូតូធំ១២គ្រឿង ដង្ហែរ ម្ចាស់មេដាយមាស ៣ជំនាន់ កែ ឡេង នៅថ្ងៃស្អែក

ភ្នំពេញ៖ បន្ទាប់ពីការពារមេដាយមាសពិភពលោកបានសម្រេចជាលើកទី២ លើវិញ្ញាសាវាយយកពិន្ទុ វីរកីឡាការិនី កែ ឡេង រួមទាំងប្រតិភូ និងក្រុមកីឡាការិនីប៉េតង់កម្ពុជា នឹងធ្វើដំណើរមកដល់កម្ពុជា នារាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ស្អែកនេះ ម៉ោង ១១៖១៥នាទីយប់ ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីអបអរសាទរដំណើរវិលត្រឡប់របស់ម្ចាស់មេដាយមាស ៣ជំនាន់ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាប៉េតង់ជ្រើសរើជើងឯកពិភពលោក ឆ្នាំ២០១៧ នៅប្រទេសចិន។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមម៉ូតូធំ ១២គ្រឿង ដើម្បីរៀបចំក្បួនដង្ហែរអបអរសាទរម្ចាស់មេដាយមាសពិភពលោក ៣ជំនាន់ គឺវីរកីឡាការិនី កែ ឡេង ដូចអត្តពលិកដណ្ដើមបានមេដាយមាសពិភពលោកមុនៗដែរ ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់វីរកីឡាករ-វីរកីឡាការិនីឆ្នើម ដែលដណ្ដើមបានមេដាយមាសពិភពលោកជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។ សូមបញ្ជាក់ថា...

Stay connected

127,594FansLike
65,667FollowersFollow
7,793SubscribersSubscribe
- Advertisement -

Latest article

មន្រ្តី CNRP ដែលជាប់បំរាម អាចធ្វើនយោបាយឡើងវិញហើយ

ដូច​តាម​ការ​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ សមាជិក​សមាជិកា​រដ្ឋសភា​ជាតិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចំនួន​១១៥​រូប​លើ​១១៥​រូប​បាន​លើកដៃ​អនុម័ត​ទាំងស្រុង​ហើយ លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ចំណែក លោក សម រ​ង្ស៊ី ឯណោះ​វិញ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ បាន​អំពាវនាវ​សូម​ឲ្យ​អ្នក​ស្នេហា​ជាតិ និង​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់​រក្សា​ជំហរ​ឲ្យ​រឹង​មាំ ហើយ​ថា​កុំ​ចាញ់​ការ​សម្លុត និង​ការ​បោក​បញ្ឆោត ពី​ជន​ផ្តាច់​ការ ហ៊ុន សែន​។ បើ​តាម​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ...

ហួសចិត្ត រំលោភ ទារជំងឺចិត្ត ៣០០០ដុល្លា ជនសង្ស័យ​ព្រម​សង​តែ២៥០០ដុល្លារ ដោយ​សុំ​បង់​រំលោះមួយខែ១០០ដុល្លារ

កំពង់ឆ្នាំង៖ ក្នុងករណីរំលោភសេពសន្ឋវៈមួយ​ត្រូវគ្រួសារ​ជនរងគ្រោះ​ដាក់ពាក្យបណ្ដឹងទាមទារ​សំណង​ផ្លូវចិត្ត​ចំនួន ៣០០០ដុល្លារ តែ​ជនសង្ស័យ​ព្រម​សង​តែ២៥០០ដុល្លារ ដោយ​សុំ​បង់​រំលោះមួយខែ១០០ដុល្លារ តែ​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​មិនបាន​សម្រេច ក៏​អនុវត្តតាម​ផ្លូវច្បាប់​តែម្តង។ កាលពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បុរស​ជា​ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ បានដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ថា បាន​ចាប់រំលោភ​កូនស្រី​របស់គាត់ អាយុ១៥ឆ្នាំ នៅ​ចំណុច ភូមិ​តា​វ៉ា​ក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ យោងតាម​ពាក្យបណ្ដឹង​ម្ដាយ​ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុង​ក្នុងភូមិ...

ពលរដ្ឋ ប្តឹងប្រធានពន្ធដាខណ្ឌទួលគោក ទៅ ACU និងថ្នាក់ដឹកនាំ ករណី កៀបស៊ីអាជីវករ និងកូនចៅយក លុយចូលហោប៉ៅ ផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក យិន ចិន្តាវុឌ្ឍ ប្រធានសាខាពន្ធដាខណ្ឌទួលគោក ត្រូវបាន ប្រជាពលរដ្ឋប្តឹងទៅ អង្គភាព ប្រឆាំងអំពើពុករលួយ (ACU) និងបាញ់ឯកសារជូនថ្នាក់ដឹកនាំ ឲ្យបានជ្រាប អំពី ករណី កៀបសង្កត់ អាជីវករ និងកូនចៅ យកលុយចូលហោប៉ៅ ផ្ទាល់ខ្លួន។ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុល ចាន់រី និងឈ្មោះ ព្រំ...