តាមពិតម្ចាស់រង្វាន់ត្រូវរថយន្ត​ពី​ OISHI មិនមែនអ្នកបង្ហោះ​ហ្វេសប៊ុក​ទេ តែជាអ្នកធ្វើការជាមួយ ហើយរៀបល្បិចបង្កើតរឿងក្លែងក្លាយ ឥឡូវ​ត្រូវថៅកែប្តឹងបកវិញ

0
422

ត្បូងឃ្មុំ​៖​បន្ទាប់ពីសមត្ថកិច្ចហៅបុរសបីនាក់ដែល ម្នាក់ជាថៅកែហាង និងពីរ​នាក់ទៀតជាកម្មករ មានម្នាក់ជាជនពិការ​មកសួរនាំករណីបុរសជាកម្មករម្នាក់ចោទថាថៅកែស៊ីដាច់រង្វាន់​រថយន្ត​របស់ខ្លួន ដែលយកគម្របដបទៅផ្ញើរ ព្រោះបារម្ភពីសុវត្ថិភាពរួចមក ស្រាប់តែពេលនេះថៅកែហាង ឈ្មោះ ស៊ិន ម៉ៅ បានដាក់ពាក្យប្តឹងទៅបុរសឈ្មោះ ហែម និមល ពីបទបរិហាកេរ្តិ៍ មួលបង្កាច់ថៅកែខ្លួនឯង ហើយអ្នក​ដែលត្រូវ រង្វាន់ពិតប្រាកដគឺជាបុរសពិការម្នាក់ធ្វើការជា មួយគ្នា។

លោក ស៊ិន ម៉ៅ ថៅកែហាងរូបនោះបានរៀប រាប់លើ ហ្វេសប៊ុក​ ថា​”សូមបងប្អូនជ្រាបអ្នកត្រូវពិតនិងមិនពិតកំពុង​នៅលើដៃប៉ូលីសហើយ ចំណែកគម្រប​ដបក៏ខ្ញុំប្រគល់​ឱ្យប៉ូលិ​សដែរ ចំណែកអ្នក​បង្ហោះថាខ្ញុំយក​ក្រវិល​ទៅបើកសុី ដាច់គេនោះ ជាពាក្យកុហកមួលបង្កាច់ទេ ហើយខ្ញុំក៏កំពុង​ប្តឹងសមត្ថកិច្ចឱ្យ​រកខុសត្រូវផងដែរ”។

គួរបញ្ជាក់ថា តាមការរៀបរាប់របស់លោក ស៊ិន ម៉ៅ ដដែលបានបន្តឱ្យ​ដឹងថា តាមពិតទៅបុរសឈ្មោះ ហែម និមល និង បុរសពិការម្នាក់ទៀត បានទៅទិញភេសជ្ជៈ OISHI ម្នាក់មួយដប ហើយបុរសពិការជាអ្នកត្រូវរង្វាន់ពិត ហើយថានឹងចែក​ឱ្យ​ឈ្មោះ​ ហែម និមល ខ្លះ។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកឈ្មោះ ហែម និមល សុំចែក ម្នាក់ពាក់កណ្តាល ហើយគេមិនព្រម ក៏បង្កើត រឿងមួលបង្កាច់ចង់បានតែពីរនាក់ប្តីប្រពន្ធទៅ ដោយបង្ខូចដល់ឈ្មោះថៅកែថាចង់ស៊ីដាច់រង្វាន់។ ទោះជាយ៉ាងណា រឿងនេះមិនទាន់បញ្ចប់ឡើយ រង់ចាំការដោះស្រាយពីសមត្ថកិច្ចជាបន្តទៀត៕

បញ្ជាក់ឡើងវិញ៖ គម្របដបតែ​ អូឈិ​ ដែលត្រូវរង្វាន់​ ហើយត្រូវថៅកែយកពីកម្មករនោះ​ ពេលនេះ​ លោក ឧត្ដមសេនីយ៍ទោ​ បែ​ន​ រ័ត្ន​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ហើយ​ ដើម្បីទុកដោះស្រាយជូនប្អូនប្រុសម្ចាស់គម្របពិត​ ។​

ខាងក្រោមនេះជារបាយការណ៍លទ្ធផល ស្រាវជ្រាវបឋមរបស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ​

សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គមទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១មិថុនាភ្លាម។ ករណីនេះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបាននិងកំពុងដំណើរការសុើបអង្កេត
ចម្លើយបឋម
*ករណីនេះជារឿងពឹត
*ពាក់ព័ន្ធមនុស្ស៣នាក់មានកម្មករ២នាក់(ម្នាក់ពិការ)ផ្តើមចេញពីលុយធិប៥ពាន់រៀលហើយនាំគ្នាទៅទិញទឹកអូអុិឈិ១ដបហូប២នាក់ និងថៅកែការ៉ាអូខេ វិមានទ្រព្យ ។
*រង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
*អ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់..
*យើងនិងទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សឹន រង់ចាំការដោះស្រាយបានចប់សព្វគ្រប់។

Comments

comments