ខ្លាំងម្លេះអាងមានអំណាច គ្រាន់តែរឿងកូនឈ្លោះគ្នាក្នុងថ្នាក់រៀន បង្ខំ ឲ្យ លោកគ្រូ នាយក សាលា និង គ្រូ បន្ទុក ថ្នាក់ ថែមទាំង សិស្ស មានទំនាស់ សំពះ បាត ជើង កូន របស់ខ្លួន ដើម្បី បញ្ចប់រឿង

0
879

ខេត្តតាកែវ ៖ សិស្សសាលា បឋមសិក្សា បាន កាម នៃ ស្រុក ព្រៃកប្បាស ខេត្តតាកែវ ឲ្យ ដឹងថា កាលពី ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៨ មាន សិស្សសាលា ដែលជា កូនអ្នកមាន អំណាច ម្នាក់ ក្នុង ឃុំ បាន កាម រៀន ថ្នាក់ ទី ៥ បាន មានទំនាស់ តិចតួច ដែលជា សិស្ស រួម ថ្នាក់ បែរជា អាណាព្យាបាល មក បង្ខំ ឲ្យ លោកគ្រូ នាយក សាលា និង គ្រូ បន្ទុក ថ្នាក់ ថែមទាំង សិស្ស មានទំនាស់ សំពះ បាត ជើង កូន របស់ខ្លួន ដើម្បី បញ្ចប់រឿង ។

ប្រភពផ្លូវការមួយបាន ឲ្យដឹងថាថា សិស្សសាលា ដែលជា កូនអ្នកមាន អំណាច ម្នាក់ នេះ ជា ក្មេង ទំនើង រករឿង វាយ គេ វាយ ឯង តាម អំពើ ចិត្ត ហើយ ក្រោយ មានរឿង បែរជា ក្រុមគ្រួសារ របស់ ក្មេង ម្នាក់នេះ បានមក គម្រាម និង បង្ខំ អោយ គ្រូ សិស្ស ធ្វើតាម សំណូមពរ ពួកគេ ទើបបាន ចប់ រឿង ហើយ ក្មេង ម្នាក់នេះ និង អាណាព្យាបាល មានរឿង ជាច្រើនលើក ច្រើនសារ មក ហើយ ។

ជុំវិញ ករណី ខាងលើ លោក ជុំ ឈឿន អធិការនគរបាល ស្រុក ព្រៃកប្បាស បាន ឲ្យ ដឹងថា ទង្វើ របស់ អាណាព្យាបាល សិស្ស ដែល បង្ខំ អោយ គ្រូៗ និង សិស្ស ធ្វើតាម អ្វីដែល ខ្លួន សំណូ ម ពរ គឺ ពិតជា ខុសឆ្គង ធ្ងន់ធ្ងរ ណាស់ រឿង សិស្ស និង សិស្ស ទំនាស់ គ្នា តិចតួច ទុក ឲ្យ គ្រូ គេ ដោះស្រាយ ទៅ , លោក បន្ដថា រឿងនេះ ដូចជា ច្រើនសារ ហើយ ដែល លោក ទទួលបាន ព័ ត៍ មាន ពីសា លា ខាងលើ តែ ដោយសារ មិនទាន់មាន បទល្មើស ជំនាញ លោក ក៏ នៅ ស្ងៀម ទៅ ។

លោក សាន ឈៀង នាយក សាលាបឋមសិក្សា បាន កាម បាន ឲ្យ ដឹងថា លោក អត់ បានដឹង រឿង នឹង ទេ តែ លោក ទទួលស្គាល់ថា សិស្ស ទំនើង ម្នាក់ ហ្នឹង បង្ករឿង ជា រៀងរហូត ហើយ ឪពុកម្ដាយ របស់ ក្មេង ហ្នឹង ចាំតែ មួល ករ គ្រូៗ នោះទេ គាត់ មានការ លំបាក ណាស់ នៅពេល អាណាព្យាបាល សិស្ស ចាំតែ កាន់ជើង កូន ខ្លួនឯង ទាំង ខុសឆ្គង ។

លោក បន្ដទៀតថា ពីមុនមក កូនសិស្ស ម្នាក់ ហ្នឹង មានទំនាស់ ហើយ ត្រូវ អាណាព្យាបាល មក បង្ខំ អោយ សិស្ស ផង គ្រូ ផង សំពះសុំ ទោស ទើប បញ្ចប់រឿង ហើ យលោក មិនដឹងថា ថ្ងៃក្រោយៗ ទៀត មិនដឹងថា កើតរឿង អ្វី បន្ដទៀត ទេ បើ ឪពុកម្ដាយ មិន យល់ ការខិតខំ របស់ គ្រូ ។

លោក ញ៉ែម ស្រស់ អភិបាលស្រុក ព្រៃកប្បាស បាន ឲ្យ ដឹងថា លោក នឹង បាន ឲ្យ ខាង ការិយាល័យ អប់រំ ស្រុក ចុះទៅ បើក ការស៊ើប អង្កេត ហើយ បើសិនជា បែបនេះ មែន និង អនុវត្តតាម ផ្លូវច្បាប់ ៕

Comments

comments