ប្តីចង់… ប្រពន្ធមិនឲ្យ វ៉ៃជាំមុខ ខៀវភ្នែក បង្កការភ្ញាក់ផ្អើលដល់ប៉ូលីសទាំងអាធ្រាត

0
294

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​ប្តី​នៅ​មុខ​ណា​ហ្គា​វើ​លត្រឡប់​មក​វិញ​បាន​ឈ្លោះ​គ្នា​ប្រកែក​គ្នា​រឿង​ប្តី​លួចលាក់​សាហា​យ​ស្មន់​ជាមួយ​ប្អូនថ្លៃ​ស្រី​បាន​ឈប់​ម៉ូតូ​វាយ​ប្រពន្ធ​ខ្លួនឯង​បណ្តាល​ឱ្យ​ហើម​មុខ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២និង១០ រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ១៧២ ជាប់របងវត្តសារាវ័ន្ត ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្តីមានឈ្មោះ ប៉ាន់ ធន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការស្វាយ រស់នៅក្នុងភូមិ ព្រែកលាប សង្កាត់ ព្រែកលាប ខណ្ឌជ្រោយចង្វា។ ប្រពន្ធមានឈ្មោះមាស សុធា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅហាងបារាំង ជិតវត្តសារាវ័ន្ត ក្នុងសង្កាត់ ជ័យជំនះ ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត នៅភូមិព្រៃសាច់ ឃុំ កោះស្តេច ស្រុកការីសាគរ ខេត្តកោះកុង។

តាមសម្តីស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់មានប្តីត្រឹមត្រូវ រស់នៅខេត្តកំពត ដល់ពេលផ្លាស់មក នៅខេត្តកោះកុង ប្តីរបស់គាត់ក៏មានស្រី ហើយរូបគាត់ក៏លែងលះគ្នា។ ស្រ្តីរងគ្រោះក៏មករកការងារនៅ ទីក្រុង ភ្នំពេញ ក៏បានជួបបុរសម្នាក់ បានស្រលាញ់គ្នាយកគ្នាធ្វើប្តីប្រពន្ធរួមរស់អស់រយៈពេល៧ឆ្នាំមកហើយ តែមិន មានកូនទេ ក្រោយមកទើបដឹងថា ប្តីរបស់គាត់មានប្រពន្ធដើម នឹងបានបែកលឺដល់ប្រពន្ធដើម ទោះបីគេធ្វើបាប យ៉ាងណាក៏ទ្រាំ។ ប៉ុន្តែ​កន្លង​មក​គាត់​តាម​ទាន់ប្តី​របស់​គាត់​ដេក​ជាមួយ​ប្អូនថ្លៃ​ស្រី​ទើប​គាត់​ខឹង​រហូត​មក ។ លុះ​ដល់​​ថ្ងៃ​កើតហេតុ​រូប​គាត់​ជាមួយ​ប្តី​រួម​នឹង​មិត្តភក្តិ​២​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ផឹក​ស៊ីនៅមុខ​ណា​ហ្គា​វើ​ល ប៉ុន្តែ​គាត់​មិន​ព្រម​ផឹក ប្តី​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​មក​វិញ​គោលបំណង​ទៅ​ផ្ទះ​នៅ​ឯ​ម្តុំ​ព្រែក​លាប ​។ មកដល់ផ្ទះ រូបគាត់ត្រូវ បាន​ប្តីបង្ខំឲ្យទៅដេកជាមួយគាត់ តែរូបគាត់មិនព្រមទៅធ្វើឲ្យប្តីខឹងក៏ទះកំផ្លៀង បណ្តាលឲ្យជាំមុខខៀវភ្នែក ស្រែក​ទ្រហូរយំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​លៀប។

ក្រោយមកសមត្ថកិច្ច ក៏នាំប្តីប្រពន្ធទាំងពីរនាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីសម្របសម្រួល​ខាង​ប្រពន្ធមិនប្តឹង តែសូមចប់គ្នាត្រឹមនឹង សមត្ថកិច្ចក៏ឲ្យ២នាក់ ប្តីប្រពន្ធចែកផ្លូវគ្នាចាប់ពីពេលនេះតទៅ ពីព្រោះ​អ្នកទាំង២ មិនបានរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ ៕

 

Comments

comments