ក្មេងប្រុសអាយុ១២ឆ្នាំ ចូលលេងហ្គេមណេត មើលរឿងស៊ិច រហូតមានតណ្ហា ចាប់ក្មេងស្រីអាយុ៤ឆ្នាំ រំលោភ

0
283

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ១២ឆ្នាំ យកមកសាកសួរ បន្ទាប់ពីបានទទួល ពាក្យបណ្តឹងថា កុមារារូបនេះបានធ្វើសកម្មភាពចាប់រំលោភ ទៅកុមារីអាយុ៤ឆ្នាំម្នាក់កាលពី វេលា ម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលអត់លេខ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

កុមារាដែលជាជនសង្ស័យ មានឈ្មោះ យ ថ អាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាបឹងសា ឡាង ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាង លើ ។ ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ល វ យ អាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារ ក្នុងបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

បើកតាមសម្តីស្ត្រីជាយាយរបស់កុមារីរងគ្រោះ បានរៀបរាប់ប្រាប់ឱ្យដឹងថា ពួកគាត់បានមក ស្នាក់នៅកន្លែងកើតហេតុ អស់រយៈពេលជាងមួយឆ្នាំមកហើយ ។ ជារៀងរាល់ថ្ងៃពេលដែលគាត់ និងឪពុកម្តាយរបស់កុមារីរងគ្រោះ ចេញ ទៅលក់ផ្លែឈើនៅផ្សារដើមគរអស់ គឺបានទុកកុមារីរងគ្រោះឲ្យលោកតាដែល ពិការជើង និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ មើលថែនៅឯផ្ទះ។

ប្រភពបន្តទៀតថានៅមុនពេលកើតហេតុ ពួក គាត់ក៏បានត្រឡប់មកពីលក់ផ្លែឈើនៅផ្សារ ដើមគរវិញ លុះដល់វេលាកើតហេតុលោក យាយរបស់កុមារីរងគ្រោះ ក៏បាននាំកុមារី រងគ្រោះទៅងូតទឹក ហើយខណៈពេលដែលកំពុងតែងូតទឹក កុមារីរងគ្រោះក៏ចេះតែស្រែកថាឈឺត្រង់ប្រដាប់ភេទ ។ បន្ទាប់មក លោកយាយរបស់កុមារីរងគ្រោះ ក៏បានចាប់កុមារីរងគ្រោះពិនិត្យមើល ក៏ឃើញមានស្នាមដាច់រលាត់ រួចក៏បានសួរនាំចៅស្រីពីរទៅបីដង ទើបកុមារី រងគ្រោះក៏បានរៀបរាប់ប្រាប់ថា កុមារាដែលជាជនសង្ស័យខាងលើ បានចាប់រំលោភនាងកាល ពីថ្ងៃមិញ ។

បន្ទាប់ពីចៅស្រីដែលជាកុមារី រងគ្រោះបាន រៀបរាប់ ដើមទងសាច់រឿងប្រាប់ហើយ ក៏បាន រាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ យកមក សាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងភ្លាមៗតែម្តង ។ដោយឡែកកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅមន្តីរពេទ្យសម្ភពក្រុងធ្វើការពិនិត្យ ដោយខាងមន្ទីរពេទ្យមិនបានចេញលទ្ធផលមកក្រុមគ្រួសាររបស់កុមារីជនរងគ្រោះនោះទេ ដោយប្រាប់រង់ចាំសមត្ថកិច្ច ឬមានដីកាពីតុលារការ ទើបអាចប្រគល់លទ្ធផលត្រួតពិនិត្យនេះបាន ។

បើតាមសម្តីពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីធ្វើការសាកសួរនាំ ទៅលើកុមារាដែលជាជនសង្ស័យខាងលើរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ ទៅលើកុមារីរងគ្រោះខាងលើពិត ប្រាកដមែន។ ដោយកាលពីវេលាម៉ោង៣ និង ៣០នាទីរសៀល ថ្ងៃកើតហេតុ រូបគេនិងក្មេងជាច្រើនទៀត រួមទាំងកុមារីរងគ្រោះ បានលេងបាយលុកបាយឡរ នៅខាងមុខបន្ទប់ជួល ដែលជាកន្លែងកើតហេតុ។ លុះមួយស្ទុះក្រោយមក រូប គេក៏បានដើរចូលទៅក្នុងបន្ទប់ជួលរបស់រូបគេ ខណៈពេលដែលឪពុកម្តាយចេញទៅធ្វើការអស់ ពេលនោះកុមារីរងគ្រោះក៏បានដើរចូលទៅតាម រូបគេដល់ក្នុងបន្ទប់ ភ្លាមនោះកុមារាដែលជាជនសង្ស័យក៏ចាប់អោបកុមារីរងគ្រោះ ហើយ ស្រាតខោរបស់នាងរួចផ្តួលនាងទៅនិងឥដ្ឋការ៉ូ ហើយក៏បានធ្វើការចាប់រំលោភទៅលើកុមារី រងគ្រោះតែម្តង ប៉ុន្តែមិនបានសម្រេចនេះទេរួចក៏នាំកុមារីរងគ្រោះចេញពីក្នុងបន្ទប់របស់គេវិញទៅ។

ហើយចំពោះមូលហេតុដែលបណ្តាលឲ្យរូបគេ កើតមានកាមតណ្ហាចាប់រំលោភទៅលើកុមារី រងគ្រោះខាងលើនោះ គឺព្រោះតែរូបគេបានចូលទៅលេងហ្គេម នៅក្នុងណេតមួយកន្លែង ដែល នៅជិតនិងកន្លែងដែលគេស្នាក់នៅ ហើយគេតែងតែបើកមើលរឿងអាសអាភាសជាច្រើនដង រហូតកើតមានតណ្ហា ឈានទៅដល់ការចាប់ រំលោភកុមារី រងគ្រោះតែម្តងទៅ ។

ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់កុមារី រងគ្រោះបានទៅធ្វើការដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាង។ បច្ចុប្បន្នកុមារាដែលជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាងកសាងសំណុំរឿងបញ្ចូនទៅឃុំខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្ត៕

Comments

comments