ឃាត់ខ្លួនក្រុមចោរឆក់២នាក់ ក្នុងចំណោមបក្សពួក៤នាក់ ប្រដាប់ដោយកាំភ្លើង ម្នាក់ជាសិស្សសាលាសុវណ្ណាភូមិ ចេញឆក់ទូរសព្ទ័តាមផ្លូវ

0
254

កណ្តាល៖ យោងតាមចំលេីយរបស់ជនសង្ស័យ ឈ្មោះណុប ភារ៉ា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ច​បានធ្វើការស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាន្ថែម ម្នាក់ទៀតឈ្មោះ ហួច លាងហួរ ភេទប្រុសអាយុ១៧ឆ្នាំ លើ​ករណី​លួចមានស្ថានទំងន់(ឆក់ទូរសព្ឌ័) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ម៉ោង១៩និង១០នាទី ចំណុចភ្លើង​ស្តុប​តាលន់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ០១នាក់៖ឈ្មោះទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពភ្នំពេញ , មុខរបរ:លក់ខោអាវ ។ ចំណែកជនល្មើស០៤នាក់៖១-ឈ្មោះណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ, មុខរបរសិស្សថ្នាក់ទី១២​Dសាលា​សុវណ្ណភូមិ(ឃាត់ខ្លួន)។២-ឈ្មោះមឿង សុផៃ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែក​កំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរ:នៅផ្ទះ(គេចខ្លួន)។៣-ឈ្មោះចាន់ វណ្ណី(នី) ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ​ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មុខរបរ:នៅផ្ទះ(គេចខ្លួន)។ ៤-ឈ្មោះហួច លាងហួរ ភេទ​ប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។

សំភារៈបាត់បង់៖ទូរសព្ឌ័មួយគ្រឿងម៉ាកiphone 6ពណ៍ទឹកមាស។ វត្ថុតាងចាប់យក៖ ១-ស្រោមអាវុធខ្លីពណ៍ខ្មៅ ចំនួន១។
២-ម៉ូតូ១គ្រឿងសង់ប៉ិច ពណ៍ខ្មៅបិតតែមពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ១BF១៥៧៤។

សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូជាមួយម្តាយ​ចេញពីលក់ខោ​អាវនៅ​មាត់ទន្លេតាខ្មៅ ដោយម្តាយជាអ្នកឌុបហើយគាត់អង្គុយខាងក្រោយកាន់ទូរសព្ឌ័iphone6 ពេលនោះក៏មាន​ជនល្មើស៤នាក់ ជិះម៉ូតូ២គ្រឿង ​ដោយមួយគ្រឿងម៉ាកសង់ប៉ិចពណ៍ខ្មៅបិតតែម​ទឹកប្រាក់និងមួយគ្រឿងទៀត​ម៉ាកNexពណ៍សមិនចាំស្លាកលេខ ជិះមកទន្ទឹម ហើយជនល្មើសម្នាក់ឈ្មោះនី បានឆក់ទូរសព្ឌ័ពីដៃជនរងគ្រោះ​យកទៅ ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយជនល្មើសម្នាក់ទៀតឈ្មោះមឿង សុផៃ បានដក​អាវុធខ្លីម៉ាកk៥៤ អាម៉េភ្ជង់បាញ់ជនរងគ្រោះ និងសមត្ថកិច្ចចរាចរដែលយាមនៅទីនោះតែមិនផ្ទុះ ហើយក៏ត្រូវ​សមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ឃាត់ខ្លួនបានម្នាក់ ឈោះ ណុប ភារ៉ាព្រមទាំងវត្ថុតាងដូចខាងលេី បញ្ជូនមក​កាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។

បញ្ជាក់ឡើងវិញ៖ ក្រុមចោរឆក់ បួននាក់ ម្នាក់ជាសិស្សសាលាសុវណ្ណាភូមិ បានចេញធ្វើសកម្មភាពឆក់ទូរសព្ឌ័ពី ម្តាយ និងកូនបីនាក់ បានសម្រេច តែត្រូវនគរបាលក្រុងតាខ្មៅ តាមក្របួចជាប់បានម្នាក់ជាសិស្សរៀននៅ សាលា សុវណ្ណាភូមិ ខណះដែលធ្វើសកម្មភាពរួច ម្ចាស់ទូរសព្ឌ័បានស្រែកឆោរឡោរ ផ្អើលដល់សមត្ថកិច្វក្របួច បានម្នាក់ភ្លាមៗ តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៧ និង១០នាទី យប់ នៅចំណុចកែងស្តុបអា០៩ ស្ថិតក្នុងភូមិថ្មី០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានអោយដឹងថា ជនល្មើសមានគ្នា០៤នាក់ ទី០១ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សសាលាសុវណ្ណាភូមិ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ និងបក្សពួកបីនាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ្ណ។ ចំណែកឯជនរងគ្រោះមានឈ្មោះទី លីសង័ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតុូម៉ាកស្មាស់ ពណ៍ខ្មៅ ជិះគ្នាបីនាក់ ម្តាយនិងកូន លុះដល់កន្លែងកើតហេតុ ក្រុមចោរឆក់មានគ្នាបួននាក់ ម្នាក់ជាសិស្សសាលាសុវណ្ណា ភូមិបានធ្វើ សកម្មភាពឆក់ទៅលើជនរងគ្រោះបានទូរសព្ឌ័ដៃម៉ាកiphone06 មួយគ្រឿង ធ្វើអោយជនរងគ្រោះស្រែក ថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋដែលនៅជុំវិញនោះបាន ជិះដេញតាម ធ្វើអោយក្រុមចោរភយ័ឆោរឡោរ ។ហើយក្រុមចោរបានដកកាំភ្លើងពីចង្កេះបាញ់សំដៅទៅលើប្រជាពលរដ្ឋ និងសមត្ថកិច្ចតែសំណាងល្អ កាំភ្លើង នោះអត់ផ្ទុះ ធ្វើអោយប្រជាពលរដ្ឋដេញតាមជាមួយសមត្ថកិច្វចាប់បានម្នាក់ និងបីនាក់ទៀតបានបើកម៉ូតូ រត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្សយ័កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

Comments

comments