អភិបាលក្រុង៖ ប្រជាពលរដ្ឋរស់នៅជាមួយផ្នូរកប់ខ្មោច១០០គ្រួសារ បើស្ម័គ្រចិត្តចេញ នឹងទទួលបាន ផ្ទះថ្ម១ខ្នង ក្នុងមួយគ្រួសារ នៅ សហគគន៍ភូមិអណ្តូង

0
252

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនសហគមន៍ស្មសាន្តចំនួន ៩០ខ្នងផ្ទះ ស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដោយមានការយកចិត្តទុកដាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរជូនដល់បងប្អូនក្នុងសហគមន៍ស្មសាន្ត ដែលមានដូចជាអង្ករ មី និងថ្នាំពេទ្យជាដើម។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំផ្ទះថ្មីជូនបងប្អូន ដើម្បីអាចផ្លាស់ប្តូរពីតំបន់មិនរៀបរយ នេះ។

ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយផ្នូរកប់ខ្មោច ១០០គ្រួសារ នៅសហគគន៍ ស្មសាន្ត ដែលមាន ទីតាំងភូមិដើមស្លែង១ សង្កាត់ច្បារ អំពៅ២ ខណ្ឌមានជ័យ លោកឃួង ស្រេងអភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានមាន ប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ផ្ទះថ្ម១ខ្នង ក្នុងមួយគ្រួសារនៅសហគគន៍អណ្តូង បើសិនជាបងប្អូនស្ម័ក្រចិត្តទទួលយក ។ តែមិនបង្ខិតបង្ខំនោះទេ ហើយបើតាមប្រជាពលរដ្ឋពួកគាត់ពិតជាចង់បានផ្ទះនៅតំបន់នោះ ដោយពួកគាត់អះអាងថា នៅថ្ងៃច័ន្ទនេះពួកគាត់នឹងឯកភាពឡើងជិះរថយន្តក្រុង២គ្រឿងទៅផ្ទះនៅសហគមន៍ខាងលើ ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសនោះបានឲ្យដឹងថា៖ ទីតាំងផ្នូរកប់សព ដែលកំពុងមានប្រជាពលរដ្ឋរស់នៅនេះ គឺជាទី តាំងកប់សព ហើយមួយផ្នែកទៀតក៏មានអាគារ សាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ ។

លោកបានបន្តថា ក្នុងអំឡុងឆ្នាំ១៩៩០ ប្រជាពល រដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំង ទន្លេបាសាក់ ទីតាំងផ្នូរកប់សព ដែលកំពុងមាន ប្រជាពលរដ្ឋរស់នៅនេះ គឺជាទីតាំងកប់សព ហើយមួយផ្នែកទៀតក៏មានអាគារ សាលប្រជុំរបស់ឃុំច្បារអំពៅ២ផងដែរ ។

លោកបានបន្តថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតំបន់ជាប់មាត់ច្រាំងទន្លេបាសាក់ បាន រងនូវការបាក់ច្រាំង និងផ្ទះសម្បែង ដោយខ្វះលំនៅដ្ឋានរស់ នៅ ប្រជាពលរដ្ឋទាំងនេះក៏បានមកស្នាក់នៅលើតំបន់ផ្នូរកប់សពនេះ និងមួយ ចំនួនទៅស្នាក់នៅលើអគារសាលប្រជុំឃុំរហូតមកដល់បច្ចុប្បន្ន ៕

Comments

comments