ចោរប្លន់មួយជាប់គុកពីរនាក់! បងប្អូនប្រហែលជាមិនទាន់ភ្លេចទេ អំពីសកម្មភាពចោរចិត្តសឿងម្នាក់ ដែលបានយកកំភ្លើងខ្លី០១ដើម ចូលភ្ជង់ប្លន់បុគ្គលិក ហាង Wring Cafe

0
74

ភ្នំពេញ៖ កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ បា​ន​បញ្ជូន​ខ្លួន​ចោរ​ប្លន់ម្នាក់ និង អ្នក​ទ​ទួ​ល​​​ផ​ល​ចោរ​កម្ម​ម្នាក់ ទៅកាន់សាលា​ដំបូង​រាជធា​នីភ្នំពេញ ដើម្បីចាត់ការ​បន្ដ​តាម​នីតិ​វិធី ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យដែលជាចោរប្លន់មានឈ្មោះ ហូ ម៉េ​ង​ហ័រ ហៅ រដ្ឋ អាយុ២៩ឆ្នាំ មុខរបរមិន​ពិ​ត​ប្រាក​ដ ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាវុធ​ហ​ត្ថ ចាប់​បាន​នៅ​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ និង​អ្នក​ទទួល​ផល​ចោរ​កម្ម​មាន​ឈ្មោះ ម៉ា​ន អាស់ម៉ាត់ ហៅ ម៉ាប់ ភេទប្រុសអាយុ​២៨ឆ្នាំ ស្នាក់នៅចំណុច​ភូមិ​ថ្មី ឃុំខ្ទុំក្រាំង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ។

ដំណើតរឿងហេតុ ៖ កាលពីថ្ងៃសុក្រ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៣​ ខែកម្ភះ ឆ្នាំ២០១៨ វេលាម៉ោង២០​និង១០នាទី, នៅចំណុចហាងWring Café ក្រុម៥ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយ​ចង្វា មានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់យក ម៉ូតូ,លុយនិងទូរស័ព្ទដៃ) បង្កដោយ​ជនសង្ស័យ​០១នាក់​មិន​ស្គាល់អត្តសញ្ញាណ ប្រើអាវុធខ្លី០១ដើមមិនស្គាល់ម៉ាក ថ្មើរជើងបានចូល មកផឹក​កាហ្វេរួចភ្ជង់គំរាមប្លន់យក​ប្រាក់​រៀលចំនួនជាង៣០.០០០០ រៀល,ទូរស័ព្ទដៃ០១គ្រឿងម៉ាកSAM SUNG និង ម៉ូតូ០១គ្រឿងម៉ាក HONDA S.M ពណ៌ស ស្លាកលេខភ្នំពេញ1GJ-8157 របស់ជនរងគ្រោះ ឈ្មោះលឹម ខេងហួ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរបើកហាងកាហ្វេ ស្នាក់នៅផ្ទះលេខ ៦៨៧ ផ្លូវជាតិលេខ៦ ភូមិ-សង្កាត់​ខាងលើ, និងស្ត្រីអ្នករត់តុ០២នាក់​ទៀត រួចជិះម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះគេចខ្លួនបាត់ ។ ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។

សកម្មភាពជនសង្ស័យ០១នាក់ ដែលបានយកកំភ្លើងខ្លី០១ដើម ចូលភ្ជង់ប្លន់បុគ្គលិក​ហាង Wring Cafe កាលពី​ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនល្មើសត្រូវបាន អាវុធហត្ថរាជធានី​ភ្នំពេញ​ឃាត់ខ្លួន នៅព្រឹកថ្ងៃ​ទី០៩ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន រហូតមកដល់រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៨​ ​នេះ សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនចោរប្លន់ ទៅតុលាការ០២នាក់។

ជនសង្ស័យជាចោរប្លន់ មានឈ្មោះ ហូ ម៉េងហ័រ ហៅ រដ្ឋ អាយុ២៩ឆ្នាំ មុខរបរគ្មាន ស្រុកកំណើតនៅ ឃុំព្រែក​កុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាវុធហត្ថ ចាប់បាននៅបន្ទប់ជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌ​ពោធិសែនជ័យ ។

តាមចម្លើយសារភាពជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃកើតហេតុជនសង្ស័យបានជិះម៉ូតូឌុបទៅទិញកាំភ្លើងជ័រ នៅខាងក្រោយរោងចក្រព្រែកលៀប ក្នុងតម្លៃ៥,០០០រៀល បន្ទាប់មកក៏ជិះម៉ូតូឌុបទៅផឹកកាហ្វេ នៅហាងមួយ កន្លែងខាងលើ ពេលផឹកកាហ្វេរួច ជនសង្ស័យខ្វះលុយឲ្យថ្លៃកាហ្វេ ក៏បានដកកាំភ្លើងជ័រ ចេញពីចង្កេះភ្ជង់ទៅ​លើអ្នករត់តុស្រី០២នាក់ គម្រាមឲ្យបុគ្គលិកអង្គុយចុះ យកលុយបានជាង៣០.០០០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង និងម៉ូតូ០១គ្រឿង ម៉ាក SH រួចក៏ជិះម៉ូតូដែលប្លន់បានទៅខេត្តកំពង់ស្ពឺ។

ជនសង្ស័យបានយកម៉ូតូលក់ឲ្យឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំពង់ស្ពឺ បានលុយ៥០០ដុល្លារ ហើយត្រឡប់​មកភ្នំពេញវិញ នឹងទៅលាក់ខ្លួននៅផ្ទះជួល ម្តុំផ្សារអូដឹម សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ច​ បានបន្តសហការជាមួយសមត្ថកិច្ច ខេត្តកំពង់ស្ពឺ ធ្វើការស្វែងរកឃាត់ខ្លួន អ្នកទទួលទិញផលចោរកម្ម០១​នាក់​ទៀតឈ្មោះ ម៉ាន អាស់ម៉ាត់ ហៅ ម៉ាប់ នៅចំណុចភូមិថ្មី ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ម៉ាន អាស់ម៉ាត់ បានសារភាពថា ពិតជាទិញម៉ូតូ ពីឈ្មោះ ហូ ម៉េងហ័រ ពិតមែន និងគ្មាន​ធ្វើលិខិតស្នាមអ្វីទេព្រោះ ហូ ម៉េងហ័រ ប្រាប់ថា ម៉ូតូនោះគាត់ ទើបប្លន់បានពីស្ត្រីមា្នក់ ហើយម៉ូតូមានភ្ជាប់ GPS តែត្រូវគាត់ដោះចេញបាត់អស់ហើយ។ សមត្ថកិច្ចបានឆែករកឃើញថ្នាំញៀន០១កញ្ចប់ តូច ដែលឈ្មោះ ម៉ាន អាស់ម៉ាត់ បានទិញសម្រាប់លក់បន្តទៀត ជនដៃដល់បានប្លន់ម៉ូតូ និងអ្នកទទួលទិញម៉ូតូ​ចោរ ត្រូវសមត្ថកិច្ច កសាងសុំណុំរឿងបញ្ជូនទៅ តុលាការផ្តន្ទាទោស តាមច្បាប់ និងបានដកហូតម៉ូតូដែលប្លន់យកទៅ ប្រគល់ឲ្យ​ម្ចាស់ដើមវិញ។

សូម​បញ្ជាក់​ថា សំណុំរឿងនេះ​កំពុង​ស្ថិត​នៅ​ក្រោម​ចំណាត់​ការ​របស់​លោក សេង ហៀង ព្រះរាជអាជ្ញា​រងអម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ មុនបញ្ជូន​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​បន្ដ ៕

Comments

comments