បុរសត្រូវមានលក្ខខណ្ឌ ២យ៉ាងនេះ ទើបគូស្នេហ៏ព្រមរៀបការជាមួយ!!!!

0
185

ជិវិត​សត្វ​លោក​ក្នុង​លោកសន្និវាស​នេះ តែងតែ​មាន​ស្នេហា​ជា​ធម្មតា​។ កាល​បើ​ពេញ​វ័យ ពេញ​រូប​ពេញ​រាង​ហើយ ប្រុស​តែង​តែ​មាន​ប្រពន្ធ ចំណែក​ស្រី​តែងតែ​មាន​ប្ដី។ ការ​បាន​គ្នា​ជា​គូ​គាប់​វា​អាស្រ័យ​ទៅ​លើ​និស្ស័យ និង​ព្រម​ដោយ​ប្រពៃណី​ទំនៀមទម្លាប់​ទៅ​តាម​ជាតិសាសន៍ ប្រទេស ឬ​តំបន់​ផ្សេងៗ​។ ភាគ​ច្រើន​គេ​ឃើញ​ខាង​ប្រុស​ជា​អ្នក​សុំ​ខាង​ស្រី​រៀបការ​មុន។ ការ​សុំ​ភាគី​ខាង​ស្រី​រៀបការ ភាគី​ខាង​ប្រុស​តែង​ធានា​អះអាង​ថា​ខ្លួន​នឹង​បំពេញ​កិច្ច​គ្រប់យ៉ាង​ដើម្បី​រក​សុភមង្គល​ឲ្យ​មនុស្សស្រី​ដែល​ខ្លួន​ស្រឡាញ់ និង​គ្រួសារ​។ ចំណែក​ភាគី​ខាង​ស្រី លុះ​ឃើញ​ភាគី​ខាង​ប្រុស​ជា​មនុស្ស​ស្មោះ សុភាពរាបសារ គួរឲ្យ​ទុកចិត្ត​បាន មិន​ក្បត់​នឹង​ខ្លួន ទើប​ព្រម​ទទួល​ក្ដី​ស្នេហ៍​ពី​ខាង​ប្រុស​ជា​គូ​អនាគត។​

ជាក់ស្តែង​គូ​ស្នេហ៍​មួយ​គូ​នេះ ពិត​ជា​ឆ្លងកាត់​ការ​លំបាក និង​អនុស្សាវរីយ៍​ជា​ច្រើន​ហើយ ទម្រាំ​ដល់​ចំនុច​នេះ។ ពួក​គេ​បាន​បង្ហោះ​ខ្លឹមសារ​ស្នេហា​ក្នុង​បណ្ដាញ​សង្គម facebook នេះ គឺ​គ្រាន់តែ​ជា​ការ​សង្ខេប​អ្វីៗ ដែល​ជា​អនុស្សាវរីយ៍ និង​បទពិសោធន៍​ ពី​មុន​មក​ប៉ុណ្ណោះ។​

គណនី​ហ្វេសប៊ុក​ឈ្មោះ ស៊ីដា អារីយ៉ា បាន​បង្ហោះ​រូបថត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ភ្ជាប់​ជាមួយ​ខ្លឹមសារ​សុំ​រៀបការ កាល​ពី​ថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ ២០១៨ ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖

រស្មី : អូន​ព្រម​រៀបការ​ជាមួយ​បង​បាន​ទេ?
សុីដា : ហេតុអ្វី​បង​ចង់​រៀបការ​ជាមួយ​អូន?
រស្មី: ព្រោះតែ​បង​ស្រលាញ់​អូន​ហ្នឹង​ណា ម៉េច​អូន​និយាយ​អញ្ចឹង?
សុីដា: អូន​មិន​រៀបការ​ជាមួយ​បង​ទេ ព្រោះ​អូន​ខ្លាច។​
រស្មី: អូន​ខ្លាច​អី?
សុីដា: អូន​ខ្លាច​ថ្ងៃ​ណាមួយ​បង​នឹង​ឈប់​ស្រលាញ់​អូន​នោះ​អី។​
រស្មី: បង​សន្យា​ថា​បង​ស្រលាញ់​តែ​អូន​ម្នាក់​គត់។​
សុីដា: បង​មាន​អ្វី​មក​បញ្ជាក់​អត់ ដេីម្បី​ឲ្យ​អូន​ជឿ​បង?
រស្មី: បាទ​! មាន បង​សន្យា​ថា​នឹង​មេីល​ថែ​អូន​អស់​មួយ​ជីវិត។​
សុីដា: មេីល​ថែ​បែប​ណា​ទៅ?
រស្មី: បោក​ខោអាវ ដាំ​បាយ លាង​ចាន រែក​ទឹក មេីល​កូន​មិនឲ្យ​អូន​លំបាក​ឡេីយ
សុីដា: ok អូន​ព្រម​រៀបការ​ជាមួយ​បង​ហេីយ ប៉ុន្តែ​អូន​មាន​លក្ខណ្ឌមួយ។​
រស្មី: លក្ខណ្ឌ​អ្វី​អូន?
សុីដា: ហាម​មាន​ស្រី​ផ្សេង ពេល​ដែល​មាន​អូន។​
រស្មី: បាទ!​ ប្រពន្ធ​សម្លាញ់។​

សូម​ជូនពរ​អ្នក​ទាំង​ពីរ​ដែល​ជា​ប្ដី​ប្រពន្ធ​ថ្មីថ្មោង ឲ្យ​មាន​សុភមង្គល និង​ស្រលាញ់ ថែរក្សា​គ្នា​រហូត​ចាស់​ៗ កោង​ខ្នង​រៀងៗ​ខ្លួន​។

Comments

comments