មេធាវី​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានដាក់ពាក្យបណ្ដឹងជាផ្លូវការ​ទៅស្នងការដ្ឋាន​នគរបាលរាជធានី​ ដើម្បីស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់​ និងទាមទារសំណងការខូចខាត​សរុប​ ១២០០​ លានរៀល​

0
206

ភ្នំពេញ ៖ មេធាវី​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ បានដាក់ពាក្យបណ្ដឹងជាផ្លូវការ​ទៅស្នងការដ្ឋាន​នគរបាលរាជធានី​ កម្មវត្ថុ សុំប្តឹងពីជនបង្កមួយក្រុម (មានវិដេអូសកម្មភាព និងរូបថតភ្ជាប់មកជាមួយ)​ ដែលបានប្រព្រឹត្តអំពើ​ប៉ុន​ប៉ង​​ធ្វើមនុស្សឃាត អំពើហឹង្សាមានស្ថានទម្ងន់ទោស អំពើ​លួច​ និងអំពើធ្វើយឲ្យខូចខាតទ្រព្យសម្បត្តិ របស់អ្នក​ដ៏ទៃដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០១៨ នៅចំណុចពេទ្យលោកសង្ឃ ​ដើម្បីស្រាវជ្រាវចាប់​ជនល្មើសមកផ្ដន្ទាទោសតាមច្បាប់​ និងទាមទារសំណងការខូចខាត​សរុប​ ១២០០​ លាន រៀល​ ។ នេះបើយោងតាម ហ្វេសប៊ុក លោក ផែង វណ្ណៈ ។

បញ្ជាក់ឡើងវិញ៖ លោក ផែង វណ្ណៈ បាន​ទម្លាយ​ពី​អត្តសញ្ញាណ​ជន​ដៃដល់ ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​ប៉ង​សម្លាប់​លោក​​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ហើយ គឺជា​សន្តិសុខ​ខណ្ឌដូនពេញ ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vannak Pheng បញ្ជាក់​ថា «ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា​រ​ប៉ង​សម្លាប់​លោក​បណ្ឌិត ស៊ុ​យ សា​រ៉េ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ គឺ​ឈ្មោះ ភា​ច គឹ​ម​ហាក់
ផ្ទះ​នៅ​ភូមិ​វត្ត​លៀប ឃុំ​ស្វាយប៉ោ ខេត្តបាត់ដំបង នៅ​ចំ​ខាងក្រោយ​វត្ត​លៀប​ក្បែរ​មន្ទី​ពេទ្យ​បង្អែក ខេត្តបាត់ដំបង ។ ពេល​នេះ​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​របស់ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី កំពុង​តាម​ប្រ​ម៉ា​ញ់ ខណ​:​ជនល្មើស​រូប​នេះ​កំពុង​រត់គេច​ខ្លួន» ។

សូម​បញ្ជាក់​ថា​ ជន​បង្ក​បុក​រះ​ដែល​រង​របួសធ្ងន់​ដោយ​ការ​វាយប្រហារ​ពី​ក្រុម​ពលរដ្ឋ​នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​វៀតណាម ខណៈ​សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​បាន​ព្រួត​វាយ​គាត់ ដែល​ជា​អំពើ​ហិង្សា​មួយ​ផ្សេង​ផ្ទុយ​នឹង​ច្បាប់​ផង​ដែរ ។

លោក ស៊ុ​យ សា​រ៉េ​ត អាយុ​៥២​ឆ្នាំ គឺជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​កម្ពុជា ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បើក​បុក​រះ​ពី​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ មក​ដល់​ក្បែរ​ពេទ្យ​លោកសង្ឃ ក្នុង​ខណ្ឌទួលគោក ទើប​ក្រុម​ពលរដ្ឋ​ដែល​មានការ​ខឹងសម្បា បាន​វាយតប់​ដោយ​ប្រើ​ដំ​ថ្ម​ផង​ដែរ គប់​លើ​កញ្ចក់​រថយន្ត និង​វាយ​លោក​ជា​ខ្លាំង​រហូត​របួស​យ៉ាង​ធ្ងន់ ។

លោក​ផ្កាយ​៤ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ មីនា ២០១៨​នេះ បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​ជន​រង​គ្រោះ មក​ដាក់ទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា លើ​បុរស​អ្នកបើកបរ​រថយន្ត​បង្ក បណ្តាល​ឲ្យ​រង​របួសធ្ងន់ នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ។

លោកស្នងការ​បញ្ជាក់​ថា «​ក្នុង​ករណី​នេះ យើង​ពិនិត្យ​ឃើញ​ថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ក៏​មាន​ស្ថាន​ទម្ងន់ទោស​ផង​ដែរ ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ជា​ក្រុម​។ ក្នុង​ករណី​នេះ​ដែរ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទោះជា​បាន​រត់គេច​ពី​កន្លែង​កើតហេតុ ក៏​អាស្រ័យ​ដោយសារ​មានការ​ភ័យ​ខ្លាច​អំពី​ក្រុម​ជន​បង្ក​ដែរ​ ។ ប្រសិន​បើជា​គាត់​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ហើយ​គេចវេស​ពី​ការ​ទទួលខុសត្រូវ ច្បាប់​មាន​សម្រាប់​ដាក់ទោស​ទណ្ឌ​។ …​ជា​ទម្លាប់​អ​សីលធម៌​ក្នុង​សង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជន​បង្ក ដោយ​ឯកចិត្ត គឺ​មិន​ទៅ​តាម​ច្បាប់​»​៕

    

Comments

comments