កូនធម៌លូកថ្លើមឪពុក លួចបង្កាត់ភ្លើងស្នេហ៏ជាមួយ ម្តាយធម៌ នៅក្នុងផ្ទះមិនអស់ចិត្ត ដឹកដៃគ្នាឡើងផ្ទះសំណាក់ រួមរក័្សសប្បាយអស់ដៃទៀត

0
224

ភ្នំពេញ ៖ បុរសម្នាក់បានតាមដានដឹងថា ប្រពន្ធរបស់ខ្លួនបានលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយកូនចិញ្ចឹមនៅក្នុងផ្ទះ មិនអស់ចិត្ត ក៏ដឹកដៃគ្នាឡើងផ្ទះសំណាក់ រួមរ័ក្សគ្នាសប្បាយអស់ដៃទៀត ទើបធ្វើឱ្យបុរសជាប្តីទ្រាំលែងបាន ក៏ប្តឹងរាយការណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង០៤ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុងគ្មានលេខ នៅចំណុចផ្ទះសំណាក់ យីហោព្រៃ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ស្ត្រីជាប្រពន្ធដែលទទួលរងការចោទប្រកាន់ថា បាន នាំកូនចិញ្ចឹមឡើងផ្ទះសំណាក់រួមរ័ក្សនេះ មានឈ្មោះ ថ.គ.ស អាយុ៤៤ឆ្នាំ ស្នាក់នៅម្តុំកាំកូស៊ីធី សង្កាត់ បឹងកក់១ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានកូនប្រុសតូចអាយុ ៦ឆ្នាំកន្លះ។ ចំណែកូនចិញ្ចឹមដែលដឹកដៃគ្នាឡើងផ្ទះសំណាក់នោះ មានអាយុ២៨ឆ្នាំ។

តាមសម្តីបុរសជាប្តី បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធបានរួមរស់នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបង្កើតបានកូនប្រុសម្នាក់អាយុ៦ឆ្នាំកន្លះ ក្រោយមកប្តីប្រពន្ធគាត់បានយកក្មេងប្រុសម្នាក់អាយុ១៦ឆ្នាំ មកចិញ្ចឹមទុកដូចកូនបង្កើត ដោយទំនុក បម្រុងយ៉ាងដិតដល់ តែមិននឹកស្មានថា ចុងក្រោយបែរជាកូនប្រុសចិញ្ចឹមដែលសព្វថ្ងៃនេះ មានអាយុ ២៨ឆ្នាំទៅហើយនោះ ហ៊ានលូកថ្លើមគាត់ជាឪពុកចិញ្ចឹម ដោយលួចលាក់មានទំនាក់ទំនងសហាយស្មន់ជាមួយម៉ែចិញ្ចឹមខ្លួនឯងបែបនេះសោះ។

បុរសជាប្តី បានបន្តថា គាត់ដឹងមិនច្បាស់ថា រវាងកូន ចិញ្ចឹមនិងប្រពន្ធរបស់គាត់ បានលួចលាក់ទាក់ទង បង្កាត់ភ្លើងស្នេហ៍ ក្លាយជាគូសហាយស្មន់នឹងគ្នាតាំងពីពេលណាមកទេ។ ប៉ុន្តែកន្លងមក ដោយសារតែ មើលឃើញចរិក ឬកពារ ទំនាក់ទំនងរវាងម៉ែ និងកូន ចិញ្ចឹមនេះ ហាក់ស្អិតល្មួតខុសធម្មតា លើសពីទំនាក់ ទំនងម៉ែនិងកូន ទើបគាត់បានឆែកមើលតាមរយៈកាម៉ារ៉ាសុវត្ថិភាពក្នុងផ្ទះរបស់គាត់ ស្រាប់តែប្រទះ ឃើញកូនចិញ្ចឹមគាត់បានលួចរួមរ័ក្សជាមួយប្រពន្ធរបស់គាត់នៅក្នុងផ្ទះ ធ្វើឱ្យគាត់ឈឺចិត្តស្ទើរក្អួតឈាមស្លាប់។

បុរសជាប្តី បានឱ្យដឹងទៀតថា នៅពេលដែលឃើញ រូបភាពសហាយស្មន់ខាងលើនេះហើយ គាត់ក៏មិនទាន់បញ្ចោញប្រតិកម្មអ្វីដែរ ស្រាប់តែមិនបានប៉ុន្មានផង ក៏ឃើញកូនចិញ្ចឹមរបស់គាត់មានកាំភ្លើងមួយដើម ម៉ាក K59 មិនដឹងជាបានមកពីណាទេ និងធ្លាប់បាន យកមកគំរាមទារប្រាក់ពីគាត់អស់ចំនួនសរុប៧ម៉ឺន ដុល្លារទៀតផង ហើយគាត់បានទៅប្តឹងសមត្ថកិច្ចដែរ ប៉ុន្តែគ្មានវិធានការណ៍នៅឡើយ។ មិនតែប៉ុណ្ណោះ ប្រពន្ធនិងកូនចិញ្ចឹមគាត់ ធ្លាប់បានទិញថ្នាំញៀនយក មកជក់ជាមួយនៅក្នុងផ្ទះទៀតផង ហើយបាននាំគ្នាចាកចេញពីផ្ទះរយៈពេល៣ខែមកហើយ ដោយនាំយកកូនតូចទៅជាមួយដែរ មិនដឹងថាទៅស្នាក់នៅកន្លែងណាទេ ទើបគាត់បានព្យាយាមតាមស្វែងរក និងថែមទាំងបានជួលម៉ូតូឌុបឱ្យតាមរកទៀតផង។
ស្រាប់តែមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នករត់ម៉ូតូឌុបបានទូរស័ព្ទ ប្រាប់គាត់ថា គេបានប្រទះឃើញប្រពន្ធនិងកូនចិញ្ចឹមរបស់គាត់ បានដឹកដៃគ្នាចូលទៅផ្ទះសំណាក់ព្រៃ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

បន្ទាប់ពីទទួលដំណឹងបែបនេះភ្លាម គាត់ក៏បានចុះទៅ ដល់ផ្ទះសំណាក់ និងសុំម្ចាស់ផ្ទះសំណាក់ចូលទៅ មើលប្រពន្ធរបស់គាត់ ប៉ុន្តែម្ចាស់ផ្ទះសំណាក់មិនអនុញ្ញាតឱ្យចូលទៅរុករកទេ ព្រោះខ្លាចប៉ះពាល់ដល់ភ្ញៀវផ្សេងទៀត ទើបគាត់មិនសុខចិត្តក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួល បានដំណឹងថា ប្រពន្ធនិងកូនចិញ្ចឹមនាំគ្នាឡើងផ្ទះសំណាក់ភ្លាម បុរសជាប្តីក៏តាមចូលទៅសុំម្ចាស់ផ្ទះសំណាក់ដើម្បីរកប្រពន្ធ តែត្រូវភាគីផ្ទះសំណាក់ ប្រកែកមិនព្រមឱ្យចូល ព្រោះបុរសជាប្តីមិនបានដឹង ច្បាស់ថា ស្ត្រីជាប្រពន្ធនិងកូនចិញ្ចឹម ស្នាក់នៅបន្ទប់មួយណាឱ្យពិតប្រាកដ បើចូលទៅឆែកឆេរនឹងធ្វើឱ្យផ្អើលដល់ភ្ញៀវដែលចូលទៅសម្រាកនៅផ្ទះសំណាក់ ។ បន្ទាប់មក បុរសជាប្តី បានរាយការណ៍ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឱ្យចុះមកអន្តរាគមន៍ តែត្រូ វ ខាងម្ចាស់ផ្ទះសំណាក់មិនព្រមឱ្យចូលទៅឆែកឆេរតាមបន្ទប់ដដែល ព្រោះខ្លាចប៉ះពាលដល់ភ្ញៀវរបស់គេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប្រាប់ថាទៅបុរសជាប្តីថា ចាំព្រឹកឡើង ចាំសមត្ថកិច្ចនឹងជួយទំនាក់ទំនងខាងម្ចាស់ផ្ទះសំណាក់ ដើម្បីឆែកកាមេរ៉ាសុវត្ថិភាពឱ្យ៕

 

Comments

comments