អ្នកនាង ចោម ច័ន្ទ ថា៖ ខ្ញុំគ្មានលុយ ដល់ថ្នាក់និងទេ !!!!វិទ្បាធំនិងស្កឹមស្កៃ មានលិតភាពណាទិញនៅ លោកព្រះ សាច់ឈាមបានតែជួលផ្ទះគេនៅទេ

0
116

ភ្នំពេញ៖ បងស្រីរបស់កញ្ញា ដេនី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ ត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ថាជាម្ដាយ​ដ៏​ស្រស់​​ស្អាតមួយរូបរបស់នាងល្អហួស។ ក្នុងនោះ យើងក៏បានដឹងដែរថា អ្នកម្ដាយរូបស្រស់រូបនេះពិតជាមាន​ជីវភាព​ធូរធារ ហ៊ឺហា ដោយកន្លងមកគឺអ្នកនាងតែងបង្ហោះនូវទ្រព្យសម្បត្តិ ក៏ដូចជាវត្ថុមានតម្លៃរបស់ខ្លួន នៅក្នុង​បណ្តាញសង្គមហ្វេសប៊ុក បណ្ដាលឲ្យទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងថ្មីៗ នេះ អ្នកនាង ចោម ច័ន្ទ ទើបតែ​បានទិញឡានមួយគ្រឿងថ្មីស្រឡាង ស្របពេល​នឹងវីឡាស្កឹមស្កៃ​ទើបទិញ ទើបធ្វើឲ្យអ្នកនាងមានភាពរំភើប និងសប្បាយរីករាយជាពិសេស។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ចោម ច័ន្ទ បាន បង្ហោះកាលពីលម្សិលមិញ ដោយរៀបរាប់ថា៖ «ទ្បានថ្មី កន្លែងថ្មី នៅតែ!!!!!!ថ្មីទៀត​ទេ. មនុស្សដែរមានលាភសំណាង ដល់កន្លែងណាហេីយគឺថា កន្លែង​នោះ​ស្គាល់តែលាភសំណាង និងផ្តល់​ភាពរីកចំរេីន។ នារីដែរឆ្លាតនិងពូកែត្រូវស្រលាញ់ពេលវេលា ភាពបុិន​ប្រសព្វ និងធ្វេីអោយអ្នកជុំវិញខ្លួន​ស្រលាញ់​​ចូលចិត្ត ទោះចាកចេញពីទីណាមួយគឺនៅមានឈ្មោះ ថាគួអោយ​ស្រលាញ់ ព្រមទាំង…….!!!! ខ្ញុំមាត់អាក្រក់ តែអត់ពុតត្បត់ រឺពិសពុល នោះទ្បេីយ មិនមែនឃេីញអ្នកខុស​ហេីយ​នៅ សរសេីរថាត្រូវនោះទេ!!! បេីអ្នកស្រលាញ់មនុស្សស្រី ត្រូវយល់អំពីចរិកពិតរបស់គេ ជឿជាក់លេីខ្លួនអែង​ជាមុន​សិនចាំជ្រេីសរេីស មនុស្ស​ស្រីឆ្លាតគឺផ្តល់គោលគំនិតអោយអ្នក»៕

Comments

comments