ទិញរថយន្តមករៀនបើកបរខ្លួនឯង ជាន់​ហ្វ្រាំង​ច្រឡំ​ជាន់​ហ្គែ​រ ជ្រុល​ទៅបុក​ចៅ​ស្រីខ្ទប់និងជញ្ជាំងរបងផ្ទះ ស្លាប់ភ្លាមៗ

0
101

ភ្នំពេញ:បុរស​វ័យចំណាស់ម្នាក់ ទើប​ទិញ​រថយន្ត​ ហើយ​រៀន​បើកបរ ជាន់​ហ្វ្រាំង​ច្រឡំ​ជាន់​ហ្គែ​រ ជ្រុល​ទៅបុក​ចៅ​ស្រីជីដូនមួយ ខ្ទប់និងជញ្ជាំងរបងផ្ទះ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​បានកើតឡើង​កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨​ តាមបណ្តោយ​ផ្លូវបេតុង ស្ថិតក្នុងភូមិផ្លោះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើករថយន្ត​បង្ក មានឈ្មោះ​ ទី បាន អាយុ៥២ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ ឯក្មេងស្រីដែលត្រូវ​រថយន្ត​បុក​ស្លាប់មានឈ្មោះ សំណាង ស្រីពេជ្រ អាយុ៥ ឆ្នាំរស់នៅជាមួយម្តាយមីង​នៅភូមិកើតហេតុខាងលើ​និងនៅជា​មួយម្តាយមីងតាំងពីតូចមកម្លេះ ព្រោះម្តាយបានស្លាប់ចោលបាត់ហើយ។

បើយោងតាមប្រភពពត័មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា ជនបង្ក បើករថយន្ត​សុំា​យ៉ុង ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-3765  មិនបាន​ទៅ​រៀន​បើកបរ នៅ​សាលាបង្រៀន​បើកបរ​នោះ​ទេ ដោយ​ទិញ​រថយន្ត​មក​ប្រមាណជា២សប្តាហ៍ ដើម្បី​រៀន​បើកបរ​ដោយ​ខ្លួនឯង តែ​ជា​អកុសល​នៅ​ថ្ងៃកើត​ហេតុ ជនបង្ក​ បាន​រៀនបើកបរ​នៅក្នុង​ភូមិ ហើយ​មកដល់​កន្លែងកើតហេតុ ឃើញ​ចៅស្រីជីដូនមួយ (ក្មេងស្រី​រងគ្រោះ) កំពុង​លេង បាយ ឡុ​ក​បាយ​ឡ​នៅខាងមុខ ក៏​គិតថា ជាន់​ហ្វ្រាំង​ឈប់ បែរជា​ច្រឡំ​ជាន់​ហ្គែ​រ ជ្រុល​ទៅ ចៅស្រី ផ្ទប់​ទៅ​និង​ជ​ញ្ចាំ​ង​ថ្ម បណ្តាល​ឲ្យ​បាក់ ចំណែក​ក្មេងស្រី​ក៏បាន​ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍​បានចុះមកដល់ និងធ្វើការវាស់វែង​ រួចយករថយន្តបង្កទៅថែរក្សាទុក​នៅ​ចរាចរណ៍ជើងគោកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។

ជនបង្ក​មិនបាន​រត់​ទៅណា​ទេ ហើយ​ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​យក ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​ដើម្បី​ដោះស្រាយ ។ ដោយឡែក​សព​ក​ក្មេងស្រី គ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​របស់ខ្លួន៕

Comments

comments